ភាគទី41:មិនអាចឃាត់ទេ

1.3K 111 7
                                    

ព្រឹកថ្ងៃថ្មី

. នៅតាមផ្លូវទៅកន្លែងធ្វើការថេហ្យុងមានរឿងច្រើនចង់និយាយ
"ហ៊ើយ..ខានទៅធ្វើការច្រើនថ្ងៃហើយ មិនដឹងការងារសល់គរប៉ុណ្ណាទេ"
"អូនខានមកប៉ុន្មានថ្ងៃ?"
"មួយអាទិត្យជាងហី្អ "
"បើតាមបទពិសោធន៍បង ពីរគំនរអីហ្នឹង"
"ជុង.."
"ហិហិ នែ៎..បើហត់ពេកឈប់ទៅ បងនិយាយមែនបើធ្វើការច្រើន ស្រ្ដេសពិបាកក្នុងខ្លួនពេកឈប់ទៅ បងចិញ្ចឹមអូន"
"អត់ទេ អត់ចូលចិត្តចាយលុយគេទេ"
"លុយប្ដីតើអូន"
"បើចង់ជួយអូន ជួយទៅមើលការដ្ឋានជំនួសអូនទៅ អូនខានទៅច្រើនថ្ងៃហើយ មិនដឹងធ្វើដល់ណាទេ"
"ក្រែងថាមិត្តអូននៅមើលតើហី្អ"
"នាងមិនដឹងបងត្រូវការអីទេ តែមិនអីទេ ការងារអូន បើបងរវល់អូនចែកពេលទៅមើលក៏បាន"
"មិនអីទេ ចាំបងទៅមើល អូននៅទីនេះ clear ការងារអោយហើយទៅ"
"Clearអី ទៅណាទៀតហើយ? អូនឈប់ទៅហើយ ការងារសល់ច្រើន លែងហ៊ានដើរចោលហើយ"
"ពិតមែន?ច្បាស់ហើយ?តិចថាស្ដាយក្រោយ"
"បងចង់នាំអូនទៅណា?"
"ការប្រជុំលើកនេះលើកមកថ្ងៃស្អែក បងឮថា Taekook Yoonminក៏មកដែរ ប៉ុន្តែបើអូនមិនចង់ទៅមិនអីទេ បងទៅHybeម្នាក់ឯងក៏បានដែរ..ហ៊ើយ..ថេយ៍អូនកើតអី?" ជុងហ្គុកខំនិយាយស្មានតែថេហ្យុងអររំភើបមានឯណាថេហ្យុងបែរពេបមាត់រកយំទៅវិញ
"ហឹកៗ លោកប្ដី បងក្បត់អូន"
"ក្បត់អី អត់ទេ"
"បងឯងចង់ទៅhybeជួបOppaចោលអូន"
*ពុទ្ធោថេយ៍.. ជុងហ្គុកចង់តែបោកក្បាលខ្លួនឯងអោយស្លាប់ទេ រាល់ថ្ងៃបើស្រលាញ់ប្ដីដូចស្រលាញ់Oppaមិនដឹងនាយអរយ៉ាងណា
"មកពីអូនមិនចង់ទៅខ្លួនឯងតា"
"មិនដឹងទេ បើបងឯងមិនយកអូនទៅ អូនឈប់និយាយរកហើយ"
"ដឹងហើយ អញ្ចឹងបានអោយ clear ការងារហ្នឹង"
" ហិហិ Ok ស៊ែងឃ្យូ លោកប្ដី ចាំអូន clear ការងារកន្លះថ្ងៃ"
"មិនបានទេ ពីរថ្ងៃ"
"ហេតុអី"
"ព្រោះបន្ទាប់ពីនេះបងនាំអូនទៅកម្មវិធី"
"កម្មវិធីអី មិនទៅមិនបានទេហី"
"មិនបានទេ មិនអញ្ចឹងបងមិននាំអូនទៅ Hybeដែរ"
"ហ៊ួយ..."
"Okណា?"
"Okey ..."ថេហ្យុងពេកមាត់មិនចង់ទៅតែក៏ព្រមទៅដើម្បីជួប Oppaកូរ៉េ(កតញ្ញូណាស់K'tae🌝)

. ពេលទៅដល់ក្រុមហ៊ុននាយជួយយកឥវ៉ាន់ទុកហើយទើបដើរមកវិញ
"អុស!សុំទោស"ជុងហ្គុកដើរមកវិញប៉ះគេម្នាក់ធ្លាក់ឯកសារលើដីនាយក៏ជួយរើសព្រមទាំងនិយាយសុំទោសផងដែរព្រោះមិញរវល់តែនិយាយទូរសព្ទ័
"មិនអីទេ ខ្ញុំក៏មិនប្រយត្ន័ដូចគ្នា..លោកគឺ.."
"ជុងហ្គុកបាទ..លាហើយ"នាយនិយាយគួរសមដាក់នាងហើយចេញទៅ
"ជុងហ្គុក? ចនជុងហ្គុកនោះមែនទេ?នៅក្រៅសង្ហាយ៉ាងហ្នឹង?"នាងនិយាយពេលសម្លឹងមើលពីក្រោយ ឮថាពិកា ប៉ុន្តែមិនមែនឯណា ឬមនុស្សផ្សេងគ្នា?
"ថេហ្យុងអ្នកណាចេញទៅមិញ"
"ប្ដីយើង"
"អរ..ឯងមិនគិតណែនាំយើងទេ"
"យើងភ្លេច"
"អា៎..មិនអីទេបន្តិចឯងលែងគ្នាហើយមិនអញ្ចឹង?"នាងនិយាយថេហ្យុងក៏ស្ងាត់ទៅ រឿងលែងលះគ្នាគេឈប់គិតយូរហើយ ប៉ុន្តែមិនដឹងនិយាយប្រាប់នាងថាម៉េច ក៏ទុកអោយនៅអញ្ចឹងទៅ

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now