ភាគទី67:ម្ដងម្នាក់ទេ😑

1.3K 111 13
                                    

.        ក្រោយពេលជីនត្រឡប់ទៅវិញ ជុងហ្គុកត្រូវទៅងូតទឹកសិន ដើម្បីរងចាំគ្រូពេទ្យមកចាក់ថ្នាំតាមក្រោយ ចំណែកបាមមី កូនឆ្កែសំណព្វចិត្តរបស់នាយ ត្រូវរងចាំអោយនាយជាស្រួលបួលសិនទើបអាចយកគេមកនៅជាមួយបាន ព្រោះនាយមិនចង់អោយថេហ្យុងកាន់តែពិបាកជាងមុន។ ពេលនេះពួកគេកំពុងនៅក្នុងបន្ទាប់ទឹក បន្ទាប់ពីញ៉ាំបាយរួចត្រូវងូតទឹកម្ដងទៀតទើបអាចចូលគេង ថេហ្យុងកំពុងជួយដុសខ្នងនឹងកោរពុកមាត់អោយនាយ ចំណែកជុងហ្គុកអង្គុយស្ងៀម ប៉ុន្តែដៃរាវអត់ឈប់ទេ
"ជុង!"
"បាទ.."
"នៅស្ងៀម"
"បងចូលចិត្ត"
"ឈ្លើយណាស់"
"ហិហិ"ជុងហ្គុកសើចរលាក់ខ្លួនក្រោយពេលញ៉ោះថេហ្យុងបានសម្រេច
"អូនហ៎ា.."
"អីគេ"
"សុំទៅមើលប្អូនបានទេ"
"បាន"
"ស្អែកនេះបានទេ"
"អូនជូនទៅ តែមិនចូលទៅជាមួយទេណា"
"ហេតុអី?បងសុំ.."
"មិនអាចទេ"
"ថេយ៍ហា៎..លើកលែងអោយគេទៅ ចាត់ថាធ្វើដើម្បីជំនាន់ក្រោយពួកយើង បងមិនចង់អោយពួកគេមកដឹងឮរឿងចាស់ៗទេ គេជាប្អូនបង ក៏ជាប្អូនថ្លៃអូនដែរ ថ្ងៃក្រោយពួកយើងត្រូវជួបគ្នាច្រើនដងទៀតអូនក៏មិនអាចគេចផុតដែរ"
"អូនដឹង នោះជាហេតុផលដែរអូនមិនចង់ជួបគេ នាមជាប្អូនថ្លៃ បានន័យថាអ្នកដទៃ គេចង់សម្លាប់ប្ដីអូន អោយអូនបំភ្លេចហើយធ្វើខ្លួនហីៗបានយ៉ាងម៉េច មើលស្នាមរបួសលើខ្លួនបងទៅ នៅមិនទាន់រលុបនៅឡើយទេ"
"មនុស្សម្នាក់ណាក៏ធ្លាប់មានកំហុសដែរ"
"បើសុំទោសហើយ លើកលែងស្រួលនោះគេមិនបង្កើតច្បាប់មកទេ"
"តែអូនក៏ធ្លាប់ខុសដែរ"
"អូនកំពុងតែទទួលទោសអូនហើយ"
"គេក៏កំពុងទទួលទោសគេដូចគ្នា"
"ពេលគេចេញមកវិញ អូននឹងពិចារណាម្ដងទៀត"
"ពិតមែន?"
"បងនៅមានចិត្តនិយាយអោយគេទៀត  អូនសុំសសើរ ខ្លួនឯងឈឺប៊ិសស្លាប់អត់មានខ្វល់សោះនៅរត់ទៅរងគ្រាប់ជំនួសគេទៀត លោកអើយ..."
"ចុះបើគេប្អូនបង"
"មិនមែនសាច់ឈាមបង្កើតផង"
"មនោសញ្ចេតនាខ្លាំងជាងសាច់ញាតិ"
"ដឹងហើយថាស្រលាញ់គេខ្លាំងជាងអូនទៀត"
"មានឯណា..."
"នៅថាអត់ទៀត ថ្ងៃនោះបើយកទៅពេទ្យមិនទាន់គេ គេថាអូនមេម៉ាយហើយប្រាប់អោយដឹង"
"បងដឹងថាអូនប្រាដកជាជួយបងទើបបងទៅ"
"យ៉ា...ដឹងថាថ្ងៃនោះអូនភ័យប៉ុណ្ណាទេ"
"ខ្លាចមេម៉ាយមែនទេ?"
"ខ្លាចកូនអូនអត់ប៉ាហៅដូចគេ"
"អូននិយាយអីគេ?"
"អូននិយាយលេងទេ"
"ថេយ៍..."*ប្រូង! ពេលថេហ្យុងងើបចេញ នាយក៏ទាញគេអោយមកអង្គុយលើភ្លៅវិញ
"បងស្រលាញ់អូនជាងគេ"និយាយពេលដកមាត់ចេញពីបបូរមាត់ផ្កាឈូករបស់គេ ថេហ្យុងចាប់ផ្ដើមភ្នែកក្រហមរលីងរលោងតិចៗ
"អូននិយាយមែនណា ថ្ងៃនោះបើបងមិនមកវិញទេ អូនប្រាដកជាទៅតាមបងមិនខាន"
"សុំទោស បងមិនទៅណាទៀតទេ"
"សូមគិតពីអូនផងបានទេ មុនធ្វើអីត្រូវគិតដល់ចិត្តអូនផង"
"បងគិតថាអូនមិនស្រលាញ់បងទេ"
"ប្រុសឆ្គួត អ្នកណាមិនស្រលាញ់ ប្ដីអូន អូនស្រលាញ់សឹងស្លាប់ អូននិយាយមែន ថ្ងៃនោះបើបងស្លាប់មែនអូននឹងស្លាប់ទៅតាមបងពិតមែន"
"ដូច្នេះទើបបងមកវិញព្រោះបងមិនអោយអូនស្លាប់ទេ"
"ថ្ងៃក្រោយកុំធ្វើចឹងទៀត ទោះមានរឿងអីកើតឡើងក៏ដោយគិតពីខ្លួនឯងផង អូនស្រលាញ់បង អូននឹងស្លាប់ទៅតាមបង..."
"ឈប់និយាយពាក្យហ្នឹងទៅ គ្មានថ្ងៃក្រោយទៀតឡើយ"
"ហ្អឹកៗ"ថេហ្យុងយំទើបនាយស្រវាអោបគេអោយណែនជាមុន
"សុំទោស/អូនស្រលាញ់បង...អឹម"នាយលែងចេញពីការអោបមកវិញយកដៃជូតទឹកភ្នែកថេហ្យុងមុននឹងឈោងដៃក្ដោបគុមត្រចៀករបស់គេ អោនចុះគ្របបបូរមាត់គេតែម្ដង ថេហ្យុងក៏មិនបានបដិសេដដែរ គេលើដៃស្រាក់ករនាយហើបមាត់តបស្នងនឹងនាយវិញ ជុងហ្គុកលែងចេញពីការថើបរំកិលបបូរមាត់ទៅភ្នែកទាំងសងខាងរបស់គេវិញ
"កុំយំទៀតណា"
"ហឹម.."ថេហ្យុងងក់ក្បាលតិចៗ ព្យាយាមឃាត់សម្លេងតែនៅដង្ហក់ ទាល់តែនាយក្រាស់អោនថើបមាត់ម្ដងទៀតទើបស្ងាត់បាត់ទៅ

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now