ភាគទី17:មនុស្សពិសេសរបស់ខ្ញុំ

1.6K 104 7
                                    

       នៅខាងមុខកម្មវិធី ភ្ញៀវចេញចូលមូលមីច្រើនកុះករ ព្រោះតែកម្មវិធីមួយនេះតូចពួកគាត់ហៅភ្ញៀវបន្តិចប៉ុណ្ណោះ អ្នកស្រីគីម ត្បិតតែមិនពេញចិត្ត ប៉ុន្តែគាត់ក៏បានហៅភ្ញៀវខ្លះដែរ គ្រាន់តែភ្ញៀវដែរគាត់ហៅសុទ្ធតែលំដាប់ពិសេស អាចថាប្រពន្ធកូនចៅហ្វាយក្រុងក៏ចូលរួមដែរ
      ដោយសារកូនកម្លោះមានបញ្ហាមិនអាចដើរបាន អ្នកសម្របសម្រួលកម្មវិធីឬហៅថាMC មិនបានអោយពួកគេចាក់បទរាំស្លូដើម្បីជាកិច្ចបញ្ចប់ពីធីនោះទេ ផ្ទុយទៅវិញបែរជាមានការសំណូមពរអោយកូនកម្លោះធំឡើងច្រៀង
"កុំអី ច្រៀងមិនកើតទេ ខ្មាស់គេ"ជុងហ្គុកប្រឹងប្រកែក មិនហ៊ានច្រៀងទេខ្មាស់គេ
"ច្រៀងទៅខ្មាស់អ្ន្នកណាពិធីឯងតាសជុងហ្គុក!"
"ពិតមែហើយ ខ្មាសអ្នកណា?"មិត្តៗជុងហ្គុកនាំគ្នាបញ្ចុះបញ្ចូលនាយម្នាក់មួយមាត់សូម្បីពូជីនរបស់នាយក៏ចូលរួមដែរ ប៉ុន្តែនាយត្រូវងាកមកមើលប្រពន្ធសិន
"អាចទេ កូនកម្លោះជាការសំណូមពរពិសេសណា"ពីធីករជួយបន្ទរពីលើឆាក
"តើអាចច្រៀងទីនេះបានទេ ខ្ញុំចង់ច្រៀងក្បែរប្រពន្ធខ្ញុំ"
"អូហូ!"សម្លេងទះដៃគាំទ្រ បន្ទាប់ពីនាយសម្រេចចិត្តយល់ព្រម ភ្លើងពណ៌ក៏បាញ់មកនាយ កាំមេរាបញ្ចាំងចូលផ្ទាំងLED ផ្សែងខាងក្រោយក៏បាញ់ចេញមក
"លោកចង់ច្រៀងបទអី"ថេហ្យុងសួរបន្ទាប់ពីនាយសំណូមពរអោយគេយកហ្គីតាមក
"អូនចង់ស្ដាប់បទអី"
"ខ្ញុំធ្វើម៉េចដឹងថាលោកចេះច្រៀងបទអី" ជុងហ្គុកបានសើចនាយបែរទៅមេក្រូដែលគេដាក់អោយ
"ដោយសារថ្ងៃនេះខ្ញុំមានបញ្ហាមិនអាចឡើងរាំបាន ដូច្នេះខ្ញុំសំណូមពរអោយអ្នកទាំងអស់គ្នាឡើងរាំជំនួសខ្ញុំបានទេ"
"បាន ច្បាស់ជាបាន"សម្លេងទះដៃស្រែកបន្ទរឥតដាច់
"មួយបទនេះជាការសំណូមពរពិសេស នៅក្នុងកម្មវិធីពិសេស ដូច្នេះខ្ញុំសូមជូនវាទៅអោយមនុស្សពិសេសរបស់ខ្ញុំដែលគាត់កំពុងអង្គុយជាប់ខ្ញុំត្រង់នេះ"
"អេហេ.. ក្រែងយើងជាអ្នកសំណូមពរហេស ម៉េចក៏អោយទៅថេហ្យុង"មិត្តរបស់នាយនិយាយចូលមេក្រូមិនសុខចិត្តទេ ថេហ្យុងអត់បាននិយាយអីផងមិញហ្នឹង
"យ៉ា...យ៉ុងយ៉ុនឯងមិនឮទេហេស គេថាមនុស្សពិសេស"
"អាមួយនេះរៀបការហើយ លែងទុកមិត្តសំខាន់ហើយវើយគួរតែឈប់រាប់ល្អទេ"ពួកគេនិយាយក្រៅមេក្រូទេប៉ុន្តែឮចូលព្រោះឈរជិតគ្នា
"អ្នកទាំងអស់គ្នាឮហើយមែនទេ តទៅខ្ញុំនៅសល់តែប្រពន្ធខ្ញុំម្នាក់ទេ"នាយនិយាយលេងសើចទៅវិញ
"បានហើយ ជុងហ្គុកឆាប់ច្រៀងទៅភ្ញៀវគេចាំយូរហើយ"
"បាទ ច្រៀងហើយប្រពន្ធសម្លាញ់"
"អេ.."ថេហ្យុងវៃស្មានាយ ពាក្យប្រពន្ធនឹងមិនដឹងនិយាយប៉ុន្មានដងហើយទេ និយាយឡើងគេអៀនទៅហើយ
"ដោយសារមនុស្សពិសេសរបស់ខ្ញុំស្លៀកឈុតពណ៌សរដូច្នេះ beautiful in white សាកសមបំផុតសម្រាប់គាត់"
    បន្ទាប់មកសម្លេងហ្គីតាចាប់ផ្ដើមកេះ សំនៀងស្រែកច្រៀងនៃវគ្គដំបូង ធ្វើអោយថេហ្យុងដែលអង្គុយស្ដាប់នៅជ្រុងម្ខាងពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន មិញនេះពេលដែលនាយបដិសេធស្មានតែនាយច្រៀងមិនកើតមែនតាស តែនេះអត់ទេកាន់តែស្ដាប់កាន់តែពិរោះ ។ បរិយាកាសនៅខាងក្រៅកាន់តែរ៉ូមែនទិច នៅពេលកម្មវីធីទាំងមូលបិទភ្លើងទាំងអស់នៅសល់តែភ្លើងហ្វាមួយគ្រប់បញ្ចាំងចុះមកពួកគេ
    កាយថេហ្យុងចេះតែទន់ទៅៗបញ្ចូលមនោសញ្ចេតនាទៅតាមបទចម្រៀងរហូតទន់ខ្លួនធ្លាក់ទៅលើស្មានាយដោយមិនដឹងខ្លួន...
   
    ក្រោយពិធីបានចប់ភ្ញៀវកិតិ្តយសទាំងអស់បានត្រឡប់ទៅផ្ទះវិញ ថេហ្យុង ជុងហ្គុកក៏ត្រឡប់ទៅapartment វិញដូចគ្នា កាលពីមុននាយស្នាក់នៅចំការមិនដែលបានមកពេលយប់ទេ ពេលនេះចូលមកគេងលើទីមួយ មិនដឹងគេងលក់ឬ រំខានថេហ្យុងឬអត់ទេ
"លោក រាល់ដងចូលបន្ទប់ទឹកយ៉ាងម៉េច?អោយខ្ញុំជួយទេ" គេឃើញនាយអង្គុយស្ងៀមលើគ្រែគិតថាប្រហែលត្រូវការជំនួយ
"អត់អីទេ អូនចូលមុនចុះ"
"ច្បាស់ហើយមែនទេ ប្រយ័ត្នមានទឹករអិលណា"
"មិនអីទេ បងចូលរាល់តែដងទេ"នាយនិយាយហើយថេហ្យុងក៏ដើរចូលទៅ គេមិនចង់ធ្វើបារម្ភអីខ្លាំងពេកទេ ប៉ុន្តែពេលចេញមកវិញឃើញនាយខំប្រឹងដើរដោយឈឺច្រត់ចូលទៅធ្វើអោយកែវភ្នែកគេចេះតែតាមមើលឥតឈប់
«បានហើយដេកទៅ យើងមិនខ្វល់ទេ» ថេហ្យុងខំប្រឹងនិយាយបន្លប់ខ្លួនឯងហើយបិទភ្នែកគេលក់ទៅ
    ជុងហ្គុកចេញពីបន្ទប់ទឹកមកវិញឃើញថេហ្យុងគេងលក់ស្រួល នាយក៏ទាញកៅអីកង់រង្វិល បង្វិលទៅរកគ្រែគេង វារៀងពិបាកបន្តិចព្រោះគ្រែមួយនេះមិនស្ថិតក្នុងបច្ចេកវិទ្យាដែរនាយធ្លាប់ប្រើរាល់ដងនោះទេ
ភឹប!!
"ហឹម?លោក!!"ថេហ្យុងប្រះខ្លួនភ្ញាក់ពីគេងព្រោះតែឮស្នូរសម្លេងនាយដាក់ខ្លួនមុននេះ
"បងរំខានអូនមែនទេ?"
"លោកចង់គេងទីនេះ?"
"ចឹងបងគេងទីណា?"
"គេងទៅ"និយាយហើយក៏ដាក់ខ្លួនសម្ងំគេងវិញ ខិតទៅឆ្ងាយបន្តិច ធ្វើអោយជុងហ្គុកសើចគិតថាថេហ្យុងកំណាញ់ខ្លួនណាស់
"អុ!"
"ប្រយ័ត្នធ្លាក់.."និយាយទាំងទាញគេមកជិតស្រវាដៃអោប ធ្វើអោយថេហ្យុងភ្ញាក់
"លោកនិយាយថាមិនបំពានខ្ញុំទេ.."
"ស្រលាញ់អូនខ្លាំងណាស់ដឹងទេ"និយាយទាំងទម្លាក់បបូរមាត់គ្របលើសក់ក្រអូបតិចៗរបស់ថេហ្យុង គេមិនបាននិយាយឬប្រកែកអ្វីទៀតទេ យប់ជ្រៅណាស់ហើយក៏សម្ងំគេងលក់ទាំងពីនាក់ទៅ

ថ្ងៃបន្ទាប់

ឈូ!! សំឡេងទឹកហូរនៃបន្ទប់ទឹក ថ្ងៃនេះថេហ្យុងក្រោកយឺតបន្តិច គេងឈោងដៃច្របាច់សាប៊ូកក់សក់ស្រាប់តែប្រទាក់ភ្នែកនឹងរបស់អ្វីម្យ៉ាងលើដៃ ស្រមៃទៅរូបភាពកាលពីយប់មិញឃើញនាយលួចស៊កចិញ្ចៀនវង់នេះអោយគេ
"ប្រុសម្នាក់នេះ"
"ញញឹមអី?"ថេហ្យុងជ្រួញចិញ្ចើមសួរខណ:ពួកគេនៅក្នុងតុបាយឃើញនាយញញឹមមើលគេរហូត ប្លែកៗ
"អូនស្អាត"
"ដឹងហើយ ឈប់ទៅ"
"ចិញ្ចៀនវង់នោះក៏សមនឹងអូនដែរ"
"កុំនិយាយរឿងនេះខ្ញុំមិនទាន់ឈប់ខឹងនឹងលោកផង"
"ម៉េចក៏ខឹងបង"
"ខ្ញុំមិនទាន់និយាយថាព្រមផង ម៉េចក៏ស៊កអោយខ្ញុំ"
"ចិញ្ចៀនរៀបការណា អូនសម្លាញ់ អ្នកណាសួរម្ដងជាពីរដងនោះ"
"យ៉ាងណាក៏ប្រាប់ខ្ញុំមួយមាត់"
"ប្រាប់រួចហើយពីមុខអាចារ្យ"
"ឆើស.."ថេហ្យុងពេបមាត់ឈប់និយាយអោនខាំ sandwichដែលជុងហ្គុកកម្មង់ពីក្រៅ
"ត្រូវការអីបន្ថែមទេ"
"បើមានកាហ្វេ.."
"មួយនេះបានទេ" ថេហ្យុងងាកទៅក្រោយឃើញមា៉ស៊ិនឆុងកាហ្វេ
"លោកចេះធ្វើ?"
"ប្ដីអូនម្ចាស់ចំការណា"
*អញ្ចឹងបានរសជាតិប្លែក ទាញកាហ្វេមកផឹកនឹកឡើងនិយាយក្នុងចិត្ត ខ្ជិលនិយាយចេញក្រៅខ្លាចនាយក្រាស់បានចិត្ត

This is Taekook wedding ring:

This is Taekook wedding ring:

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou télécharger une autre image.


To be continues...

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Où les histoires vivent. Découvrez maintenant