ពេលដែលដឹកដៃរីនមកដល់ចំណតទ្បាន ថេយ៍ក៏ប្រលែងដៃគឹចេញ
« សុំទោសផង មិញនេះ ខ្ញុំយកបងជាតួរក្នុងរឿងនេះ » ថេយ៍ ក៏និយាយពាក្យសុំទោសទៅកាន់រីន ដែលមិញគេខំយករីនធ្វេីជានុយដែលបោកថាគេជាមនុស្សដែលគេស្រលាញ់ឬក៏ជាសង្សារដែលគេស្រលាញ់
« បងយល់» ពាក្យសម្ដីនិយាយមកធម្មតាតែក្នុងបេះដូងគេគឺឈឺពិបាកស្មានពេលលឺពាក្យសម្ដីនេះចេញពីមាត់ ថេយ៍។
« បងដឹងថាថេយ៍មិនស្រលាញ់បងយូរហេីយ បងគ្រាន់តែជាមនុស្សសម្ដែថសម្រាប់ថេយ៍ប៉ុណ្ណោះ» ពេលដែលគេទ្បេីងទ្បានជិះចេញពីក្រុមហ៊ុនជុងហ្គុក ទៅដេីរលេងទាំង2នាក់ ដោយថេយ៍មិនមានទឹកមុខញញឹមតតែសោះ រីនតែងតែងាកមេីល គ្រប់សកម្មភាពក្នុងទ្បាន ដោយចិត្តគិតថាថេយ៍និងកេីតអ្វី បារម្ភពីថេយ៍។
«ចៅហ្វាយ តេីរកនរណាគេថតទៅចៅហ្វាយ» អ្នកចាត់ការបានសួរទៅជុងហ្គុក ដោយពេលនេះរកមនុស្សមកថតមិនបានទេ ជុងហ្គុកក៏អស់ជម្រេីសពេលផលិតផលរបស់គេ ត្រូវបានថេយ៍ផ្អាក់ថតទៅវិញ។
« គ្រាន់តែផ្សាយទៅ មិនបាច់ត្រូវការអ្នកថតទៀតនោះទេ » ជុងហ្គុកនិយាយចេញទៅ ទេីបអ្នកចាត់ការរបស់គេយល់ក៏បានដេីរចេញ ចាត់ការរឿងមួយនេះ។
« បងមិនចុះចាញ់ ដាច់ខាត » ជុងហ្គុក និយាយតិចៗបន្លឺ មនុស្សគេមិនអាចចុះចាញ់បានទេ អ្វីដែលគេចង់បាន ត្រូវតែបានមកគេ អ្នកផ្សេងគ្មានសិទ្ធិ។
« គួររកវិធីណាទេីបល្អ » ជុងហ្គុក ស្រាប់តែអង្គុយគិតមិនដឹងធ្វេីបែបណាដេីម្បីយកឈ្នះចិត្តថេយ៍មកវិញអោយបាន។
« គួរតែឆែកមេីលក្នុងcomputer » ជុងហ្គុក នឹកឃេីញក៏ទាញComputer យកមកវៃមេីលរបៀបលួងមនុស្សដែលបែកហេីយអោយគេមកវិញ រាងក្រាស់ក៏ចាប់ផ្ដេីមអានតាមចំណុច។
« ចំណុចទី1 ត្រូវធ្វេីមុខក្រាស់ដាក់ អ្នកម្ខាងទៀត ដោយរក្សានៅភាពជាសុភាពបុរស»
« ចំណុចទី2 ត្រូវសម្ដីផ្អែម កុំកំហក់ កុំឈ្លោះនិងអ្នកម្ខាងទៀតវាអាចនិងធ្វេីអោយអ្នកម្ខាងនោះ ស្អប់ឬខឹងកាន់តែខ្លាំង»
« ចំណុចទី3 ត្រូវចេះបារម្ភ និងតាមជាប់ជានិច្ច និងធ្វេីអ្វីដែលអ្នកម្ខាងនោះចូលចិត្ត»
« ចំណុចទី4 កុំជំទាញ់ចិត្តអ្នកម្ខាងទៀតគេអោយធ្វេីអ្វីត្រូវធ្វេីនិង»
« ចំណុចទី5 កុំមានអារម្មណ៍លេីអ្នកដទៃ ឬយកអ្នកផ្សេងមក បញ្ឈឺ វាអាចធ្វេីអោយអ្នកម្ខាងទៀតគិតថាអ្នកនិងធ្វេីបាបចិត្តគេម្ដងទៀត»
« ច្រេីនចំណុចខ្លាំងណាស់ មិនគួរចាប់ផ្ដេីមដោយរបៀបណាទេ ហឺយ អីក៏ពិបាលម្ល៉េះ» ជុងហ្គុកយកដៃចូកសក់ពេលធ្វេីអោយគេធុញ
« តែយ៉ាងណាក៏ត្រូវតែធ្វេីព្រោះយេីងចង់បាន ម្ចាស់បេះដូងយេីងមកវិញ» ជុងហ្គុក ក្ដោបដៃ ទ្រាមខ្លួនធ្វេីដេីម្បីយកថេយ៍មកវិញ។
ងាកមកមេីលអ្នកដេីរលេងនេះវិញ រីនបាននាំថេយ៍មកកាន់កន្លែងដែលសម្បូរទៅដោយកូនក្មេង លេងព្រោះគេដឹងថាថេយ៍ចូលចិត្តកូនក្មេង លេង។ចំណែកថេយ៍គ្រាន់តែមកដល់កន្លែងនេះភ្លាមធ្វេីអោយគេញញឹមទ្បេីងព្រោះគេពិតជាស្រលាញ់ក្មេងៗខ្លាំងណាស់
« ថេយ៍ បងសួរមួយបានទេ» រីន
« អឹម សួរបានតេីស» ថេយ៍ បែរមករីន តបទាំងញញឹមនិងឆ្លេីយ
« បុរសម្នាក់ដែលហៅថេយ៍ អូនៗនោះជានរណា» រីន បានសួរសំណួរមួយនេះធ្វេីអោយថេយ៍ ទម្លាក់ទឹកមុខចុះ បង្ហាញនៅអារម្មណ៍សោកសៅ
« មិនអីទេ មិនឆ្លេីយក៏បានដែលបងមិនបង្ខំថេយ៍ទេ» រីនយល់នៅអារម្មណ៍របស់ថេយ៍ក៏យកដៃទៅអង្អែរខ្នងថេយ៍តិចៗ
« មិនមែនខ្ញុំមិនចង់ឆ្លេីយទេ តែខ្ញុំមិនចង់គិតពីវា គេម្នាក់នោះគឺជាចន ជុងហ្គុកជា អតីតគូរដណ្ដឹងខ្ញុំ ប៉ុន្តែខ្ញុំនិងគេបានផ្ដាច់ពាក្យបាត់ទៅហេីយព្រោះគេ បានទៅយកសង្សារចាស់របស់គេវិញ» ថេយ៍ឆ្លេីយទៅកាន់រីនដោយមានទឹកថ្លាមួយៗចេញពីភ្នែករបស់គេហូរកាត់ថ្ពាល់
« កុំយំអី ថេយ៍មិនគួរណាយំដោយសារមនុស្សបែបនេះទេ បងសុំទោសណាដែលរំលឹកពីវា មោះបងជូនទៅផ្ទះ» រីន យកដៃជូតទឹកភ្នែក ថេយ៍ចេញ ក្រោកពីកៅអី ដឹកដៃថេយ៍ចូលទៅក្នុងទ្បាន។
« ប្រហែលជាឯងមិនបានស្រលាញ់យេីងនោះទេ យ៉ារីន » បុរសម្នាក់ដែលថានិងមកតាមថេយ៍តាមរយះGPS ដែលលោកគីមបានដាក់នៅក្នុងនាទ្បិកាដែលគេបានចូលទៅសួរលោកគីម ដោយមកយកក៏ឃេីញនៅរូបភាពយ៉ាងឈឺចាប់។
DU LIEST GERADE
ចំណងស្នេហ៍ មិត្តភាព (ចប់)
Kurzgeschichtenជាមិត្តនិងគ្នាតែបែបជាមានចំណងស្នេហាដោយអ្នកម្ខាងមានចិត្តទៅលេីអ្នកម្ចាងទៀត ពេលដែលបានដឹងថាអ្នកម្ខាងនោះលួចស្រលាញ់ខ្លួន ក៏ស្អប់ខ្ពេីមឈប់រាប់អាន ចំណងមិត្តភាពគេក៏ផ្ដាច់គ្នា រយៈពេលដែលអ្នកម្ខាងទៀតទៅស្និតស្នាលនិងសិស្សច្បង ពេលនោះអារម្មណ៍អ្នកម្ខាងទៀតក៏មានចិត្តប្...
Ep44: ប្រហែលជាឯងមិនបានស្រលាញ់យេីងនោះទេ
Beginne am Anfang
