ទ្បានត្រកូលគីមបាននាំព្រះអង្គតូចច្រលឹម មកដល់ភូមិគ្រឹះគីមនៅជប៉ុន ដោយនៅទីនេះគឺធំដូចនៅកូរ៉េផងដែល។ ថេយ៍បេីកទ្វាចុះដោយរីនឈរនៅខាងក្រៅរងចាំគេ។
« មិចលោកមិនចូលទៅខាងក្នុង » ថេយ៍ សឦ្លឹងទៅរីនដោយទឹកមុខធុញទ្រាន មិនទាន់បាន1ម៉ោងស្រួលបួលផង ក៏ឈ្លោះគ្នាបាត់ទៅហេីយ ប្រហែលធាតុពួកគេទាំង2មិនត្រូវគ្នា។
« គឺចាំទៅជាមួយនិងថេយ៉ុងនិងហេីយ» រីនញញឹមដាក់ថេយ៍ ប៉ុន្តែរាងតូចមិនខ្វល់ដេីរចូលទៅមុនរីន
« លោកប៉ានឹកប៉ាណាស់ » ថេយ៍គ្រាន់តែចូលមកដល់ក៏ឃេីញប៉ាគេរងចាំគេជានិច្ចនៅលេីសាទ្បុង
« ហេតុអ្វីរត់មកនៅជាមួយប៉ា មិចមិននៅជាមួយម៉ាក់ ហេីយជុងហ្គុកកូនចង់ទុកគេចោលមែនទេ» លោកគីម យកដៃវាសសក់ថេយ៍ ទៅខាងក្រោយសួរដេញដោលគេ
« ប៉ាឈប់និយាយឈ្មោះគេទៀតទៅ កូនមិនចង់លឺហេីយក៏មិនចង់ស្ដាប់» ថេយ៍ គ្រាន់តែប៉ាគេនិយាយបញ្ចេញឈ្មោះជុងហ្គុកមកក៏មានអារម្មណ៍ថា ស្អប់ឈ្មោះនិងតែម្ដង។
« ហេតុអ្វី កូនមានរឿងអ្វីជាមួួយជុងហ្គុកមែនទេ»
« កូនបានផ្ដាច់ពាក្យជាមួយគេហេីយ ប៉ាឈប់និយាយទៅ កូនហត់ណាស់ ទៅសម្រាកហេីយ» ថេយ៍ រកនិងដេីរទៅតែត្រូវឈប់វិញព្រោះគេមិនទាន់ដឹងថាខ្លួនគេនៅបន្ទប់ណា។
« អ៊ុំជូនថេយ៍ទៅបន្ទប់គេបន្តិចទៅ» លោកគីម ចេញបញ្ជាភ្លាម អ៊ុំស្រីចាស់នោះក៏ដេីរនាំផ្លូវថេយ៍ទ្បេីងទៅខាងលេី
« លោកអ៊ុំនរណាគេ ជុងហ្គុក » រីន ចាប់ផ្ដេីមឆ្ងល់ព្រោះចូលមកលឺតែឳកូនគេនិយាយតែឈ្មោះជុងហ្គុក។
« គ្មានអ្វីទេ ក្មួយអាចទៅភូមិគ្រឹះក្មួយបានហេីយ អ៊ុំអរគុណហេីយណាសម្រាប់ថ្ងៃនេះ» រីនធ្វេីក្បាលជាសញ្ញា ដេីរចេញទ្បេីងទ្បានខ្លួន បេីកចេញទៅភូមិគ្រឹះខ្លួនវិញ។
« មិនដឹងសោះថាប៉ាមាន ក្មួយនៅជប៉ុន ប៉ុន្តែស្អាតដែលតេីស តែទាស់ត្រង់ថាគេ និយាយច្រេីន ខ្ចិលចាប់អារម្មណ៍ណាស់ » ថេយ៍គ្រាន់មកដល់បន្ទប់ភ្លាម និយាយពីរីន ដែលទៅទទួលគេនោះនិយាយច្រេីនចង់ញ៉ែគេ តែគេមិនមានអារម្មណ៍លេីនោះទេ។រាងតូច ដេីរចូលទៅក្នុងបន្ទប់ទឹក សម្អាតខ្លួនចូលគេងមុននិងចូលគេងគេក៏ទាញទូរស័ព្ទមកមេីលក៏ឃេីញ សាររបស់ជីមីន
« យេីងកំពុងនៅជប៉ុន សុំទោសសម្លាញ់ដែលយេីងមកមិនបានប្រាប់ឯង ព្រោះជារឿងប្រញ៉ាប់» ថេយ៍វៃអក្សរសារទៅជីមីនវិញ។
« យេីងដឹងអស់ហេីយនៅរឿងឯងជាមួយជុងហ្គុក ឯងធ្វេីនេះល្អហេីយ អោយគេសោកស្ដាយពេលបាត់បង់ឯង ចុះពេលណាឯងមកវិញ» ជីមីន ដែលមិនទាន់គេងនោះក៏តបសារថេយ៍វិញ
« យេីងមិនទាន់ដឹងនោះទេ ប្រហែលថ្ងៃការឯងនិងអាយ៉ុងហេីយ » ថេយ៍
« ថ្ងៃការយេីងនៅរយះពេល1ឆ្នាំទៀត អញ្ចឹងឯងនិយាយហេីយណាថា ថ្ងៃការយេីងឯងនិងមក »
« ok យេីងនិងទៅ តែពេលនេះអញ ដេកហេីយ នៅនេះយប់ជ្រៅណាស់ហេីយ» ថេយ៍ សារទៅជីមីនហេីយបិទទូរស័ព្ទគេង។
YOU ARE READING
ចំណងស្នេហ៍ មិត្តភាព (ចប់)
Short Storyជាមិត្តនិងគ្នាតែបែបជាមានចំណងស្នេហាដោយអ្នកម្ខាងមានចិត្តទៅលេីអ្នកម្ចាងទៀត ពេលដែលបានដឹងថាអ្នកម្ខាងនោះលួចស្រលាញ់ខ្លួន ក៏ស្អប់ខ្ពេីមឈប់រាប់អាន ចំណងមិត្តភាពគេក៏ផ្ដាច់គ្នា រយៈពេលដែលអ្នកម្ខាងទៀតទៅស្និតស្នាលនិងសិស្សច្បង ពេលនោះអារម្មណ៍អ្នកម្ខាងទៀតក៏មានចិត្តប្...
