Ep1:ឯងស្រលាញ់ជុងហ្គុកមែនទេ

7.4K 281 2
                                        

«ឯងចេញមកឬនៅ យេីងនៅចាំឯងនៀក»ថេយ៍ កាន់ទូរស័ព្ទនិយាយទៅមិត្តរបស់ខ្លួនដោយអារម្មណ៍ខឹង រាល់តែថ្ងៃមកយកៗនៅចាំតតែគេបិទក្លោងទ្វាសាលា។ ថេយ៍មានអាយុ22ឆ្នាំ រៀនឆ្នាំទី3 គ្រួសាររបស់គេជាអ្នកមានមុខមាត់នៅក្នុងសង្គមផងដែលប៉ុន្តែគេជិះទ្បានជាមួយនិងមិត្តជិតស្និតរបស់គេរហូត មិនដែលទៅសាលារៀនតែឯងនោះទេ ដល់ថ្នាក់អ្នកនៅក្នុងសាលាគិតថាពួកគេទាំងពីរជាសង្សារនិងគ្នាផង ចរឹករបស់ថេយ៍ ប្ដូរតាមចរឹកមនុស្សជុំវិញខ្លួន រូបរាងកាយ ធ្វេីខ្លួនធម្មតាៗមិនឆេីតឆាយ តែស្រស់ស្អាតជាងស្រីទៅទៀត។ អ្នកដែលជាមិត្តរបស់ថេយ៍នោះគេជា ចន ជុងហ្គុក អាយុ24ឆ្នាំ រៀនឆ្នាំទី3 ដូចគ្នា គ្រួសារគេជាអ្នកមានខ្លាំងក្នុងប្រទេសកូរ៉េ បេីចរឹករបស់គេវិញ ជាអ្នកយកអំណាចដាក់ខ្លួន មិនខ្វល់ពីអ្នកដទៃ បេីនិយាយពីរឿងមួយនោះវិញ គេមិនចូលចិត្តនរណាមានចរឹក ស្រីមិនស្រីប្រុសមិនប្រុសនោះទេ គេឃេីញគេវៃហេីយ បេីមិនបានវៃទេ គេនៅមិនសុខ។
មួយសន្ទុះទ្បានពណ៍ខ្មៅសេរីចុងក្រោយគេបង្អស់មកឈប់នៅមុខភូមិគ្រឹះគីម
« យេីងមកដល់ហេីយ ឆាប់ចេញមក»ជុងហ្គុក ទាញទូរស័ព្ទខលទៅអ្នកខាងក្នុង ពេលរាងក្រាស់ប្រាប់ថាមកដល់ហេីយ ថេយ៍ក៏ដេីរចេញមក ទ្បេីងទ្បានជិះចេញទៅ។

ពេលដែលទ្បានជុងហ្គុកបេីកចូលមកដល់ក្នុងបរិវេនសាលា ក៏មានមនុស្សស្រីម្នាក់ឈររង់ចាំគេនៅកន្លែងទុកទ្បានស្រាប់
« ឯងទៅមុនយេីងទៅ យេីងនាំសង្សាររបស់យេីងទៅ ញាំអីសិន»ជុងហ្គុក ដេីរចេញពីទ្បានទៅដឹកដៃនាក់ជាសង្សារដេីរចេញទៅ ។ថេយ៍បានត្រឹមមេីលដំណេីរពីរនាក់គេដេីរចេញទៅទាំងអារម្មណ៍ឈឺចាប់។ ក្រោយពេលធ្វេីអារម្មណ៍បានមកវិញគេក៏ចុះដេីរតម្រង់ទៅកាន់ថ្នាក់រៀន។
« អាថេយ៍ចុះឯណាអាហ្គុក »ជីមីន ដែលនៅអង្គុយក្នុងតុជាមួយនិងយ៉ុងហ្គី រង់ចាំគេមកដល់តែពេលមកក៏ឃេីញតែវត្តមានថេយ៍តែម្នាក់ឯង
« គេទៅជាមួយនិងអ្នកនាងម៉ូបាត់ហេីយ »ថេយ៍ ឆ្លេីយហេីយក៏ដេីរចូលទៅអង្គុយក្នុងតុដោយទឹកមុខមិនស្រស់បោះ
« បងដឹងទេថាមិចបានថេយ៍គេមកដល់មុខមិនស្រស់បោះអញ្ចឹង»ជីមីន ចូលទៅខ្សឹបដាក់យ៉ុងហ្គីដេីម្បីចង់សួរ នាំពីទឹកមុខរបស់គេ
« បងមិចនិងដឹងបេីអូននិងបង នៅជាមួយគ្នារាល់ថ្ងៃ»យ៉ុងហ្គី ពួកគេទាំង2ជាសង្សារនិងគ្នាតែគេមិនបានប្រាប់នរណាអោយដឹងនោះទេ សម្បីថេយ៍និងជុងហ្គុក ខ្លាចប្រាប់ទៅពួកគេនិងផ្ដាច់ទំនាក់ទំនងមិត្តភាពរវាងគ្នា អញ្ចឹងមានតែស្រលាញ់គ្នាតែ2នាក់ បែបលួចលាក់ មិនអោយអ្នកខាងក្រៅដឹង។ មួយសន្ទុះក្រោយមក វត្តមានជុងហ្គុកក៏បានដេីរចូលមក ដោយមានកាន់ Strawberryក្រទ្បុកនិងដៃ
« នេះយេីងទិញអោយឯង »មកដល់ភ្លាម គេក៏ដាក់នៅលេីតុថេយ៍តែម្ដង។ថេយ៍ងេីបមេីលមុខគេបន្តិចក៏ឈោងយកមកផឹកដោយអារម្មណ៍សប្បាយរីករាយ មិញនេះទឹកមុខស្រពោនពេលគេយកអ្វីមកអោយក៏មានអារម្មណ៍សប្បាយមកវិញ ទោះជាអោយក្នុងស្ថានភាពមិត្តភក្កិក៏គេរំភេីបទៅហេីយ
« ទិញអោយតែថេយ៍ ចុះអញ2នាក់ហែងទុកនៅណាអាហ្គុក »យ៉ុងហ្គី
« ទៅទិញខ្លួនឯងទៅ » ជុងហ្គុក មិននិយាយច្រេីនចូលអង្គុយក្នុងតុទាញទូរស័ព្ទមកផុសរូបដែលគេបានថតជាមួយនិងម៉ូក្នុងប្រព័ន្ទIG ដោយភ្ជាប់ស្នាមញញឹមមិនដាច់ចេញពីផ្ទៃមុខ។ពួកគេទាំង2នាក់ទាក់ទងគ្នាបាន5ខែទៅហេីយ ជុងហ្គុកស្រលាញ់នាងខ្លាំងណាស់ មិនហ៊ានស្រែកដាក់នាងម្ដងទ្បេីយ បេីរឿងផ្អែមល្ហែមមានគ្រប់បែបយ៉ាង ខ្លួនប្រាណរបស់នាងក៏គេមិនដែលបានប៉ះពាល់ដែលគេមិនហ៊ានធ្វេីរឿងស្មោគគ្រោកដាក់មនុស្សដែលគេស្រលាញ់នោះទេ។

ដល់ម៉ោងចេញទៅផ្ទះពួកគេទាំង4នាក់ក៏ដេីរបណ្ដេីរគ្នាចេញទៅកន្លែងចតទ្បាន
« ថេយ៍ ថ្ងៃនេះឯងជិះទៅជាមួយនិងអាយ៉ុងទៅ យេីងរវល់ឌុបសង្សារយេីងដេីរលេងហេីយ»ជុងហ្គុក បែបមុខមកប្រាប់ថេយ៍ រាងតូចងួកក្បាលយល់ព្រមថានិងទៅជិះទ្បានជាមួយនិងយ៉ុងហ្គី និងជីមីនទៅផ្ទះជាមួយគ្នា រាងក្រាស់ទាញសោរទ្បានបេីកទៅយកម៉ូនៅឯមុខសាលា។ថេយ៍ក៏បេីកទ្វាទ្បានរបស់យ៉ុងហ្គីចូលទៅអង្គុយខាងក្រោយ
« ឯងមិនសំខាន់សម្រាប់គេទេអាថេយ៍ ឯងត្រឹមជាមិត្តរបស់គេប៉ុណ្ណោះ »ថេយ៍ ឧទានក្នុងចិត្តដោយមានទុកកង្វល់តែម្នាក់ឯង។

សភាពនៅក្នុងទ្បានស្ងាត់មិនមាននរណានិយាយអ្វីនោះទេ ជីមីននិងយ៉ុងហ្គី សម្លឹងតាមកញ្ចក់មេីលទៅខាងក្រោយ ឃេីញទឹកមុខរបស់ថេយ៍មិនញញឹមអ្វីសោះ ងាកទៅមេីលទេសភាពខាងក្រៅមិនខ្វល់អ្វីបន្តិច
« ថេយ៍ យេីងសួរឯងមួយបានទេ »ជីមីន ថេយ៍លែងចេញពីការមេីលទៅខាងក្រៅងាកមកជីមីនម្ដង
« អឹមសួរមក»ថេយ៍
« ឯងស្រលាញ់ជុងហ្គុកមែនទេ» ជីមីន
« យេីងឯណាទៅស្រលាញ់ជុងហ្គុកនោះ យេីងមិនបានស្រលាញ់គេទេ»ថេយ៍ ឆ្លេីយទៅជីមីនវិញយ៉ាងលឿន ទោះជានិយាយខុសពីចិត្តក៏ដោយ
« មិនបាច់លាក់ទេ យេីងមេីលដឹងថាឯងស្រលាញ់ជុងហ្គុក ព្រោះយេីងឃេីញឯងមានទឹកមុខស្រពោនរហូតអោយតែពេលវា ទៅស្និតស្នាលនិងនាងម៉ូស្អីគេនោះ ឯងប្រាប់ពួកយេីងតាមត្រង់មក ពួកយេីងមិនខឹងឯងនោះទេ ព្រោះពួកយេីងក៏មានចរឹកមិនខុសពីឯងដែរ» ជីមីន ញញឹមទៅថេយ៍តិចៗ ចង់ប្រាប់ថាគេនិងយ៉ុងហ្គីក៏ស្រលាញ់មនុស្សប្រុសដូចគ្នាដែល មុនដំបូងគេមិនចង់ប្រាប់ថេយ៍ទេ តែធ្វេីយ៉ាងមិចបេីគេទប់អារម្មណ៍មិនបាន
« ឯងចង់មានន័យថាយ៉ាងមិចជីមីន មិញនេះ ឯងថាមានចរឹកមិនខុសពីយេីង»ថេយ៍
« ត្រូវហេីយ យេីងនិងយ៉ុងហ្គីជាសង្សារនិងគ្នា» ជីមីន 
« ហាក៎ ជាសង្សារនិងគ្នា មិចក៏យេីងមិនដឹង ហេីយពួកឯងទាក់ទងគ្នាតាំងពីកាល»ថេយ៍ ភ្ងាក់ផ្អេីលពេលមិត្តគេពីរនាក់នេះមានទំនាក់ទំនងនិងគ្នា គេដេីរជាមួយយូរហេីយមិនដឹងតតែសោះ
« ក៏យូរគួរសម តែឥទ្បូវឯង ប្រាប់យេីងមកថាឯងស្រលាញ់ជុងហ្គុកមែនឬអត់»ជីមីន ថេយ៍ធ្វេីខ្លួនមិនត្រូវពេលជីមីនមកសួរម្ដងទៀត
« អឹមយេីងស្រលាញ់គេ តែវាមិនអាចទេ ត្រឹមតែមិត្តប៉ុណ្ណោះ»ថេយ៍ ឆ្លេីយដោយតឹងចិត្តក្នុងខ្លួន ខ្លាចថាជុងហ្គុកនិងដឹង នោះមិត្តភាពគេនិងលែងបានជុំគ្នាទៀតហេីយ
« ថ្ងៃណាមួយជុងហ្គុកនិងឃេីញពីសេចក្ដីស្រលាញ់របស់ឯង កុំបារម្ភយេីងទាំង2នាក់មិនប្រាប់គេនោះទេ ព្រោះពួកយេីងដឹងថាចរឹកគេបែបមិច»ជីមីន
ទ្បានរបស់យ៉ុងហ្គីក៏បានបេីកមកដល់មុខភូមិគ្រឹះគីម រាងតូចបេីកទ្វាចុះដេីរចូលទៅខាងក្នុងបាត់ទៅ ទ្បានយ៉ុងហ្គីចេញដំណេីរបន្ត

ចំណងស្នេហ៍ មិត្តភាព (ចប់)Место, где живут истории. Откройте их для себя