Ep8:យេីងស្អប់ឯង

4.8K 221 2
                                        

ព្រឹកប្រលឹមថេយ៍ក្រោកងូចទឹករួចរាល់ស្លៀកពាក់ចុះទៅខាងក្រោមដេីរទៅផ្ទះសាងហេ រង់ចាំទៅសាលាជាមួយគ្នាដូចរាល់ដង
« បងសាងហេ យប់មិញបងមានមិត្តមកលេងមែនទេ ព្រោះខ្ញុំឃេីញទ្បានមួយនៅឈប់កណ្ដាលផ្លូវ»ថេយ៍ ដោយឆ្ងល់រឿងទ្បានកាលពីយប់មិញ ក៏ចង់សួរទៅកាន់សាងហេ ក្រែងជាអ្នកស្គាល់សាងហេ គេមកលេង
« ទេមិត្តបងមិនបានមកលេងបងទេ »សាងហេ ដែលកំពុងរៀបចំខ្លួនស្លៀកពាក់ ឆ្លេីយទៅកាន់ថេយ៍
« ចុះជាទ្បានរបស់នរណាគេ នៅយប់ស្មារនោះ »ថេយ៍
« ប្រហែលជាអ្នកដទៃដែលគេឈប់មេីលម៉ាសុីនទ្បានអីនិង តោះទៅរៀន»សាងហេ ថេយ៍ក្រោកដេីរតាមសាងហេពីខាងក្រោយទ្បេីងទ្បានជិះចេញទៅ នៅតាមផ្លូវថេយ៍បេីកទូរស័ព្ទលេងក៏ឃេីញមាននរណាបានadd មកកាន់គេ
« នេះជាអាខោន ជុងហ្គុកតេី គេunblock យេីងឬ ថែមទាំងadd មកទៀត »ថេយ៍ និយាយតិចៗលឺតែខ្លួនឯង គេឆ្ងល់ថាមិចបានជាសុខៗជុងហ្គុក unblock គេហេីយក៏ថែមទាំងadd មកទៀត
« ហឺយ ខ្ជិលចង់ពាក់ព័ន្ធ »ថេយ៍ ចុចមិនទទួលfriend របស់ជុងហ្គុកនោះទេ គេបិទទូរស័ព្ទវិញ ងាកសម្លឹងទៅមេីលទេសភាពខាងក្រៅ បន្ទាប់ពីជិះបានមួយសន្ទុះ ពួកគេទាំង2ក៏បានមកដល់សាលា
« ចាំបងជូនទៅថ្នាក់ណា»សាងហេ ចុះចេញពីទ្បានដេីរទទឹមនិងថេយ៍ទៅ ថ្នាក់របស់រាងតូច។ពេលដេីរមកដល់ថ្នាក់ថេយ៍ហេីយ សាងហេក៏ដេីរទៅកាន់ថ្នាក់របស់ខ្លួនបន្ត
« នេះជាស្តូបឺរី របស់នរណាគេ» ថេយ៍ ងាកទៅសួរជីមីននៅតុក្រោយដោយឃេីញមានស្តូបឺរីមួយប្រអប់នៅលេីតុរបស់គេ
« យេីងមិចនិងដឹង បេីពួកយេីងមកឃេីញអញ្ចឹងដែលស្មានថាជារបស់ឯងទិញហេីយតេីស» ជីមីន ថេយ៍ពេលលឺចម្លេីយរបស់ជីមីនមក ថាស្តូបឺរីនេះមិនដឹងជារបស់នរណាគេទេ មកដាក់លេីតុគេ  មួយសន្ទុះក៏ឃេីញជុងហ្គុកដេីរចូលមក ដោយគេមិនបានអង្គុយតុជាមួយនិងថេយ៍ទៀតនោះទេ គេបានប្ដូរទៅអង្គុយតុខាងក្រោយតុជីមីន គេសម្លឹងទៅមេីលថេយ៍ដោយមានកាន់ស្តូបឺរី ញាំដោយស្នាមញញឹម គេក៏ញញឹមយ៉ាងសប្បាយចិត្តពេលឃេីញគេញាំមានក្ដីសុខបែបនេះ។
« អឹម ឯងហ៊ានញាំដែល តិចនរណាគេដាក់ថ្នាំអីទៀត មិនចប់ហេីយអី» ជីមីន កេសថេយ៍សួរ ឃេីញគេញាំស្តូបឺរីមិនគិតអីសោះ ទេីបប្រាប់គេ
« យេីងមិនដែលមានជម្លោះនិងនរណាផង គ្មាននរណាធ្វេីឃាតយេីងទេឯងកុំគិតច្រេីន» ថេយ៍ ងាកសម្លឹងមកជីមីន ក៏ប៉ះនិងកែវភ្នែក1គូរកំពុងសម្លឹងមកកាន់គេដោយក្រខ្សែភ្នែកទន់ភ្លន់ដល់បេះដូង ថេយ៍បានបែបមុខចេញយ៉ាងលឿន មិនចង់សម្លឹងតទៀត។ ពេលដែលថេយ៍ងាកមុខចេញទៅ ជុងហ្គុកបានត្រឹមញញឹមចុងមាត់ទាញទូរស័ព្ទ ចូលមេីលក្នុងអាខោនរាងតូចពេល ឃេីញថាគេមិនបានទទួលfriend ខ្លួនក៏បានត្រឹមខកចិត្ត គេដាច់ចិត្តនិងខ្លួនណាស់ ប្រហែលគេស្អប់ខ្លួនខ្លាំងណាស់ហេីយបានជាមិនទទួលfriend របស់គេ។
ពេលដល់ម៉ោងសម្រាកថេយ៍បានដេីរចេញទៅបន្ទប់ទឹក ជុងហ្គុកពេលដែលឃេីញថេយ៍ក្រោកដេីរចេញក៏បានដេីរតាមពីខាងក្រោយពី។នៅក្នុងបន្ទប់ទឹក ថេយ៍កំពុងតែលុបលាងមុខចេញ រកនិងដេីរចេញហេីយ តែត្រូវមានមនុស្សម្នាក់មកបាំងពីមុនគេ រាងតួចរកនិងដេីរបុកមនុស្សម្នាក់នោះ ប៉ុន្តែគេមិនអាចនិងចេញទៅបាន
« ថយចេញពីផ្លូវរបស់ខ្ញុំបន្តិច »ថេយ៍ បាននិយាយប្ដូរសព្វនាមរវាងមិត្តមកជាអ្នកដទៃ មិនហៅឯងៗដូចកាលពីមុន
« ថេយ៍ ស្ដាប់យេីងនិយាយសិនបានទេ » ជុងហ្គុក និយាយសំទ្បេងតិចៗទៅកាន់ថេយ៍
« ខ្ញុំគ្មានអ្វីនិងស្ដាប់លោកនោះទេ ព្រោះខ្ញុំមិនបានស្គាល់គ្នា ថយចេញបន្តិចទៅ »ថេយ៍
« យេីងសុំទោសណាថេយ៍ យេីងសុំទោស ដែលធ្វេីអំពេីថោកទាបដាក់ឯង យេីងសុំទោសមែនណាថេយ៍» ជុងហ្គុក យកដៃចាប់ដៃថេយ៍មកចាប់ អង្អែរតិចៗ
« ពួកយេីងទាំង2មិនបានស្គាល់គ្នានោះទេ ខ្ញុំគ្មានទោសអោយលោកនោះទេថយចេញពីផ្លូវខ្ញុំទៅ» ថេយ៍ ជុងហ្គុក បានបេីកផ្លូវអោយថេយ៍ចេញទៅ ពេលដែលគេបានសេរីភាពហេីយដេីរចេញមកក្រៅបានត្រឹមយំតែឯង ពេលនេះទេីបនិងដឹងខ្លួនឬ ចុះកាលពីធ្វេីអំពេីថោកទាបនោះដាក់គេ មិនគិតផង ដៀលត្រេះគេគ្រប់បែបយ៉ាងគេល្មមឆ្អែតនិងពាក្យសម្ដីនោះហេីយ។ ពេលដែលថេយ៍ដេីរចេញទៅ ជុងហ្គុក នៅឈរគាំងតែម្នាក់ឯង នេះគេស្អប់ខ្លួនហេីយមែនទេ គេលែងចាត់ទុកគេដូចមិត្តកាលពីមុនហេីយមែនទេ បេីអាចគេពិតជាសុំអោយពេលវេលាដេីរថយក្រោយ គេនិងទទួលនៅក្ដីស្រលាញ់របស់ថេយ៍។ គេបានស្គាល់ហេីយនៅទង្វេីឈឺចាប់មួយនេះ គេអាចនិងដឹងពីទំហំឈឺចាប់របស់ថេយ៍ដូចគ្នាថាវាយ៉ាងណា។ថេយ៍ពេលដែលដេីរមកដល់ក្នុងថ្នាក់គេមិនបាននៅរៀនទៀតនោះទេ គេបានទៅផ្ទះយកតែម្ដងធ្វេីអោយជីមីននិងយ៉ុងហ្គីឆ្ងល់យ៉ាងខ្លាំង ថាគេមានរឿងអ្វីទេីបគេទៅផ្ទះបែបនេះ មួយសន្ទុះក៏ឃេីញជុងហ្គុកដេីរចេញចូលមក
« អឹមឯងមានដឹងថាថេយ៍ទៅផ្ទះដោយរឿងអ្វីឬអត់ ព្រោះយេីងឃេីញគេមកមានទាំងទឹកភ្នែកទៀតផង» យ៉ុងហ្គីសួរទៅកាន់ជុងហ្គុក ក្រែងគេដឹងតែមិនទទួលបានចម្លេីយអ្វីសោះ ជុងហ្គុកទាញកាតាបដេីរចេញទៅបាត់
«ពួកនេះកេីតអីវា ឬក៏ពួកគេទាំង2នាក់ ពាក់ព័ន្ធនិងគ្នា»យ៉ុងហ្គី
មកថេយ៍ជិះទ្បានតាក់សុីមកដល់ភូមិគ្រឹះគេដេីរចូលទៅខាងក្នុងទ្បេីងទៅបន្ទប់តែម្ដង
« ហេតុអ្វីក៏ឯងទេីបតែដឹងខ្លួន ឯងដឹងទេថាយេីងស្អប់ឯង អ្ហឹកៗ យេីងស្អប់ឯង ចន ជុងហ្គុក អ្ហឹកៗ ហេតុអ្វីឯងទេីបតែដឹងខ្លួន »ថេយ៍ បោះកាតាបទៅលេីពូកទាញកាតុកាតាដែលជុងហ្គុកបានទិញអោយគេកាលពីថ្ងៃខួបកំណេីតយកមកវៃដេីម្បីបន្ធូរអារម្មណ៍ខឹង
« សុំទោសណា យេីងនិងយកឈ្នះចិត្តឯង យេីងមានតែធ្វេីមុខក្រាស់ទេតទៅមុខទៀតនោះ »ជុងហ្គុក ចាប់កាតុកាតា ដែលថេយ៍បានទិញអោយគេ មកអង្អែរវាតិចៗ និយាយដោយសំទ្បេងស្រទន់

ចំណងស្នេហ៍ មិត្តភាព (ចប់)Where stories live. Discover now