គ្រាន់តែចេញពីភូមិគ្រឹះចនភ្លាម ទៅដល់ភូមិគ្រឹះគីម រាងតូចក៏រៀបចំខ្លួនចាប់ផ្ដេីម ប្រមូលរបស់របរខ្លួនដេីម្បីចាកចេញទៅនៅឯ ជប៉ុនជាមួយនិងប៉ារបស់គេ។
« កូនចាំថ្ងៃស្អែកទៅ » អ្នកស្រីគីម គាត់មិនចង់អោយថេយ៍ប្រញ៉ាប់ទៅបែបនេះទេ ទុកអោយគេនៅកូរ៉េមួយយប់នេះស្អែកចេញដំណេីរក៏បាន តែនេះគេប្រញ៉ាប់ពេក។
« មិនអីទេម៉ាក់កូនចង់ទៅនៅជប៉ុនយ៉ាងឆាប់រហ័ស គាត់ចង់ស្គាល់ម្ដងណាម៉ាក់ » ថេយ៍គេឆ្លេីយដោះសារម៉ាក់គេយ៉ាងដាច់ស្រេចថាគេនិងទៅនៅពេលល្ងាចនេះតែម្ដងមិនចាំបាច់ថ្ងៃស្អែកអីនោះទេ។
« អឹម ចាំម៉ាក់ខលប្រាប់ប៉ាកូន អោយចាំទៅយកកូននៅឯប្រលានយន្តហោះ»អ្នកស្រីគីម មិនចង់ប្រកែកទៀតក៏តាមចិត្តកូន គាត់ដេីរទៅទាញទូរស័ព្ទ ខលទៅលោកគីម អោយចាំយកថេយ៍។
« បាទចាំបង អោយក្មួយរីន ទៅយកថេយ៍នៅឯប្រលាន» គាត់និយាយមកអ្នកស្រីគីម យ៉ាងផ្អែមល្ហែម ព្រោះគាត់ស្រលាញ់ប្រពន្ធគាត់ណាស់ តាំងពីរៀបការមក តាមតែចិត្តប្រពន្ធទេ។
« តោះម៉ាក់ជូនដំណេីរទៅណាកូន» អ្នកស្រីគីម ដឹកដៃថេយ៍ទ្បេីងទ្បាន ចំណែកឯងអ្នកបេីកទ្បាន និងអ្នកយាមភូមិគ្រឹះមកជួយលេីកអីវ៉ាន់ដាក់ក្នុងទ្បាន។ប្រេីពេលមិនយូរប៉ុន្មាន ថេយ៍ក៏បានមកដល់ប្រលានយន្តហោះ។
« ទៅដល់ទីនោះកុំភ្លេចខលប្រាប់ម៉ាក់ផងណា » អ្នកស្រីគីម អោបថេយ៍ជាប់ព្រោះគាត់ត្រូវនៅឯកូរ៉េតែម្នាក់ឯង ចំណែកក្រុមហ៊ុននៅទីនេះអោយសាងហេជាអ្នកគ្រប់គ្រង ព្រោះលោកគីមនិងអ្នកស្រីគីម ទុកចិត្តគេជាកូនបង្កេីតដែលហេីយ។
« បាទម៉ាក់ ដល់ម៉ោងកូនចូល ឆេក ហេីយ ណាម៉ាក់ នៅនេះម៉ាក់មេីលឯខ្លួនផង មិនយូរទេកូននិងត្រទ្បប់មករស់នៅកូរ៉េវិញ » ថេយ៍ ថេីបថ្ពាល់ម៉ាក់គេមួយវែងដង្ហេីម រួចអួសអីវ៉ាន់ដេីរចូលទៅខាងក្នុងបាត់ អ្នកស្រីគីមក៏ត្រទ្បប់មកភូមិគ្រឹះវិញដូចគ្នា។
« ថ្ងៃនេះមិចក៏បងមិនញញឹមអ្វីសោះអញ្ចឹង ឬក៏អូនមិនសំខាន់ស្រាប់បង» ម៉ូដេីរមកអង្គុយលេីភ្លៅ ជុងហ្គុក ធ្វេីចរឹកញិកញក់ចេញមក ពេលឃេីញរាងក្រាស់ មានអារម្មណ៍ រវេីររវាយ
« ទេបងមិនបានគិតអ្វីទេ ចាប់ពីថ្ងៃនេះទៅ អូនត្រូវទៅនៅផ្ទះជាមួយបង» ជុងហ្គុក ទាញចង្កេះនាងមកអោបជាប់និងខ្លួន អោនថេីប កររបស់នាងស្រូបយកក្លិនខ្លួនរបស់នាង តែគេត្រូវដកខ្លួនចេញវិញ។
« ហេតុអ្វីមិនបន្តវា» នាងស្រាប់តែអាក់អន់ចិត្តពេលជុងហ្គុក មិនបន្តវា
« គឺថាពួកយេីងទៅញាំអីពេលល្ងាចទៅ អូនហត់ពេញមួយថ្ងៃហេីយតោះ» រាងក្រាស់ ក្រោកដេីរកាន់ដៃនាងចុះទៅខាងក្រោម កាន់បុគ្គលិក រាប់រយនាក់។
« ទៀតហេីយនាងឯងមេីលចុះពេលបាន លោកនាយក កាន់ដៃដេីរបែបនិង ធ្វេីឯងអីណា ធ្វេីចរឹកញិកញ៉ក់ គួរអោយជ្រេញ» បុគ្គលិក ស្រីម្នាក់ស្រាប់តែធ្វេីកាយវិការតាមម៉ូ ដែលធ្វេីអោយក្រុមរបស់នាងសេីចតាម សកម្មភាពដែលធ្វេីចរឹកញិកញ៉ក់តាម។
« ហឺយ នេះអាថេយ៍វា ទៅណានេះ មេីលstory វាផុសចុះ » ជីមីន ស្រាប់តែភ្ងាក់ផ្អេីលពេលឃេីញថេយ៍add story ពីទេសភាពលេីអាកាស ដែលជីមីន អួសៗឃេីញ ធ្វេីអោយគេគិតដល់រឿងដែលជុងហ្គុកលួចមានស្រីក្រៅ។
« មិនបានទេត្រូវតែសួរពួកនិងអោយដឹងរឿង» ជីមីន រហ័សចូលទៅសួរថេយ៍អំពីរូបដែលគេadd
«ខលទៅអាហ្គុកវិញ » ជីមីន ចុះចូលខលទៅលេខរបស់ជុងហ្គុក។រាងក្រាស់កំពុងតែអង្គុយញាំ បាយជាមួយម៉ូសុខៗ ទូរស័ព្ទរបស់គេក៏រោទ៍ទ្បេីងទេីបគេយកវាដេីរចេញពីម៉ូយកទៅនិយាយ
« អាហ្គុក នេះឯងមានរឿងអ្វីជាមួយថេយ៍មែន» ជីមីន គេបានដឹងថាជុងហ្គុកគេលួចមានស្រីហេីយ តែគេចង់ដឹងថាយ៉ាងមិចពួកគេបានធ្វេីអ្វីខ្លះពីរឿងមួយនេះ
« គឺរឿងវែងឆ្ងាយណាស់ មិចក៏ឯងដឹង»
« ក៏យេីងឃេីញ អាថេយ៍ add story ពីទេសភាពនៅលេីយន្តហោះ ទេីបយេីងឆ្ងល់ថាឯងមានរឿងអ្វីជាមួយថេយ៍ទេីបគេadd story បែបនេះ»
« គឺយេីងបានផ្ដាច់ពាក្យជាមួយថេយ៍ហេីយ»
« ហា៎ ឯងផ្ដាច់ពាក្យ វាកេីតទ្បេីងដោយសារតែសង្សារចាស់ឯង វិលត្រទ្បប់ចូលមកជីវិតឯងម្ដងទៀតមែនទេ អាហ្គុក យេីងប្រាប់ឯងទៅចុះ ឯងកម្ររកបានមនុស្សណាល្អដូចជាថេយ៍នោះទេ ឯងប្រហែលជាស្ដាយក្រោយនៅថ្ងៃអនាគតហេីយអាហ្គុក »
« ប៉ុណ្ណឹងបានហេីយយេីងរវល់» ជុងហ្គុក ចុចបិទទូរស័ព្ទដេីរចូលទៅក្នុងតុវិញ
« នរណាគេខលមក»
« គឺមិត្តបងកាលនៅរៀនគេខលមកសួរសុខទុក្ខ ញាំបន្តទៅ » ជុងហ្គុក ញញឹមដាក់នាងបន្តិច ក៏ចាប់ម្ហូបចូលចានរបស់នាង កុំអោយម៉ូគិតវែងឆ្ងាយ។
« ហឺយៗៗ អាហ្គុកអេីយ មិនគួរណាធ្វេីបាបចិត្តថេយ៍បែបនេះសោះ » ជីមីន មិនយល់ពីជុងហ្គុកនោះទេ ឃេីញស្រលាញ់គ្នាស្ទេីរលេបសុខៗក៏មកវាបែបនេះ
« ស្រលាញ់គ្នាខ្លាំងប៉ុនណា ក៏មិនប្រាកដថាពួកគេនៅស្រលាញ់រហូតដែល...»
« តោះបងនាំអូនទៅផ្ទះរបស់បង»
« ចុះសម្លៀកបំពាក់អូនហ៎ »
« ស្អែកចាំបងទិញអោយ មោះ» រាងក្រាស់ បាននាំម៉ូទៅនៅផ្ទះដែលជាផ្ទះរៀបការរបស់គេនិងថេយ៍តែពេលនេះលែងមានសព្វនាមថាផ្ទះរៀបការទៀតហេីយ មានតែផ្ទះធម្មតាៗប៉ុណ្ណោះ។
មកមេីលអ្នកនៅលេីយន្តហោះនេះវិញ ពេលនេះគេបានមកដល់ដែនដីប្រទេសជប៉ុនហេីយ គេដេីរចុះពីយន្តហោះដោយទទួលនៅអារម្មណ៍ថ្មី ទឹកដីថ្មី។
« គិតថា ឯងនិងធ្វេីចិត្តបានរហូត ទទួលយកអ្នកថ្មី ដែលគេល្អជាងអ្នកចាស់» ថេយ៍ដកដង្ហេីមវែងៗ ចាប់ផ្ដេីមប្ដូរចរឹក ប្ដូរជីវិត កាលពីមុន មកអ្វីៗដែលថ្មី ព្រោះគេមិនចង់នៅជាន់ដានចាស់ៗនាំតែគេឈឺចាប់នោះទេ។
« មិនឃេីញអាបុិកវីន ស្អីគេនោះដែលម៉ាក់ប្រាប់នោះសោះ ងាប់ហេីយបេីនៅឈរទផត សុខៗក៏មានគេមកចាប់ឯងទៅគិតមិចអាថេយ៍អេីយ » ឈររអូរសុខៗក៏មានរណាគេមកចាក់គេពិខាងក្រោយ
« ចោរចាប់មនុស្សលក់ ជួយផង»
« ស្ងាត់មាត់ ខ្ញុំមិនមែន ខ្ញុំឈ្មោះ ឃ្យូ អារីន លោកមែនទេដែលឈ្មោះ គីម ថេយ៉ុង»
« បាទខ្ញុំនិងហេីយ គីម ថេយ៉ុង »
« លោកនៅក្រៅក៏ស្អាតដែលតេីស ធ្វេីសង្សារខ្ញុំតែម្ដងទៅ ខ្ញុំក៏សង្ហារ លោកក៏ស្អាត វាពិតជាសាកសមគ្នា» រីន និយាយទាំងច្បូច ចង្ការ ដូចជាមានជំនឿចិត្តលេីខ្លួនឯង
« នេះលោកប៉ាខ្ញុំអោយមកយកខ្ញុំ ឬក៏មកញ៉ែខ្ញុំ ឆាប់ទៅលឿនៗទៅ ខ្ញុំដូចជាងងុយគេង» ថេយ៍ យកដៃមកបាំងភាពស្ងាប់
« គេងក្នុងបេះដូងខ្ញុំសិនក៏បាន» រីន យកដៃគោះទ្រូង
« ឈប់និយាយទៅ ខ្ញុំចង់ទៅផ្ទះ ឯណាទ្បានរបស់លោក» ថេយ៍ បញ្ចេញទឹកមុខបែបធុញទ្រាន់ពេលរីន មករញ៉េរញ៉ៃគេ។
« បាទនៅខាងនោះ» រីន ចង្អុល ទៅអង្អរក្សាជាច្រេីនចាំរាងតូចជានិច្ច ថេយ៍ក៏ទៅមុនរីន ទុកអោយគេញញឹមតែម្នាក់ឯងដេីរតាមក្រោយថេយ៍ទៅ។
YOU ARE READING
ចំណងស្នេហ៍ មិត្តភាព (ចប់)
Short Storyជាមិត្តនិងគ្នាតែបែបជាមានចំណងស្នេហាដោយអ្នកម្ខាងមានចិត្តទៅលេីអ្នកម្ចាងទៀត ពេលដែលបានដឹងថាអ្នកម្ខាងនោះលួចស្រលាញ់ខ្លួន ក៏ស្អប់ខ្ពេីមឈប់រាប់អាន ចំណងមិត្តភាពគេក៏ផ្ដាច់គ្នា រយៈពេលដែលអ្នកម្ខាងទៀតទៅស្និតស្នាលនិងសិស្សច្បង ពេលនោះអារម្មណ៍អ្នកម្ខាងទៀតក៏មានចិត្តប្...
