រយៈពេលដែលថេយ៍និងជុងហ្គុកបានត្រូវធ្លាក់ចូលទៅក្នុងទឹកហូរនោះទឹកបាននាំគេទាំង2នាក់ទៅកាន់តែឆ្ងាយពីអ្នកបោះតង់វារឹតតែឆ្ងាយពីការគិតដែលមិនអាចនិងធ្វេីដំណេីរទៅទីក្រុងបាន។
« ពុកពួកយេីងទៅមាត់ទឹកងូចទឹកសិនទៅ កូនក្ដៅខ្លាំងណាស់»ដេវីត ដែលជាកូនអ្នកនៅក្នុងព្រៃឬក៏គេហៅថាជនជាភាគតិចដែលរស់នៅឆ្ងាយពីតំបន់ដែលគេរស់នៅប្រជុំជន ប៉ុន្តែអ្នកនៅទីនេះគឺគេមានការរីកចម្រេីនផងដែល ប៉ុន្តែពួកគេនៅតែរក្សាទម្លៀមទំលាប់របស់គេដេីរបាញ់សត្វព្រៃដដែរ។
« តោះកូន ពុកក៏ក្ដៅដូចគ្នា» គាត់បានដេីរទៅកាន់មាត់ទឹកជាមួយនិងដេវីត
« ពុកអ្វីនុង »ដេវីត ដែលបានចុះចូលមកក្នុងទឹក បានឃេីញនៅអ្វីម្យ៉ាងដែល អណ្ដែតជាប់និងគល់ឈេី ពុករបស់ដេវីតបានចុះទៅមេីលក៏ឃេីញថាវាជាមនុស្ស
« កូនឆាប់មកជួយគេឆាប់ទ្បេីង» ដេវីតពេលដែលសម្លឹងដឹងថាមនុស្សគេក៏ចូលទៅជួយលេីកយកមកដាក់នៅលេីគោក
« ពុកជួយគេទៅ គេប្រហែលជាឈ្លក់ទឹកហេីយ» ដេវីត និយាយទៅកាន់ពុករបស់គេ គាត់ក៏បានធ្វេីចលនាដែលអ្នកនៅទីនេះធ្លាប់ធ្វេីគឺការ សង្កត់កណ្ដាលដេីមទ្រូង ការធ្វេីចលនាមួយៗអោយស្មេីនុងការដកដង្ហេីមអោយខ្យល់របស់គេបានភ្ជាប់និងខួរក្បាលបានធ្វេីអោយគេ ទឹកចេញមកពីមាត់របស់ថេយ៍
« ខឹក ខឹក » ថេយ៍បានបញ្ចេញនៅទឹកជាច្រេីនដែលចូលទៅក្នុងខ្លួនរបស់គេ
« ពុកគេដឹងខ្លួនហេីយ» ដេវីត សប្បាយចិត្តពេលបានជួយសង្រ្គោះបានជោគជ័យ
« កូនបីគេទៅ ក្នុងភូមិវិញទៅអោយគេសម្រាកសិនចុះ» ពុករបស់ដេវីតប្រាប់ទៅកូនខ្លួន ដេវីតក៏យល់ព្រម បីថេយ៍ដេីរចូលទៅក្នុងភូមិវិញ។
« អ្វីទៀតហេីយ» ពុកដេវីតពេលដែលងាកទៅក្នុងទឹកបានឃេីញនៅវត្ថុអ្វីម្យ៉ាងអណ្ដែតមកកាន់តែជិតគេ
«មនុស្សតេីស» គាត់រត់ចូលទៅបីជុងហ្គុកទ្បេីងមកលេីគោក។គាត់បានធ្វេីដំណេីរដូចជាធ្វេីអោយថេយ៍មិញដូចគ្នា។
« ខឹក ខឹក » ជុងហ្គុក បញ្ចេញទឹកចេញពីមាត់របស់គេ ជាច្រេីនគាត់បានបីជុងហ្គុកចូលទៅក្នុងភូមិតាមក្រោយដេវីត។
« លោកគ្រូដូចជាបាត់ជុងហ្គុក និងថេយ៍បាត់ទៅហេីយ ពេលនេះថ្ងៃត្រង់ទៅហេីយនៅមិនឃេីញគេទាំង2នាក់នោះមកតង់ទេ» ជីមីន ទៅនិយាយប្រាប់លោកគ្រូដែលដឹកនាំពួកគេមកទីនេះ
« ឆាប់នាំគ្នាដេីររកគេភ្លាមទៅ» គាត់និយាយទៅកាន់ជីមីន និងយ៉ុងហ្គី បន្ទាប់ពីនិយាយហេីយគាត់បានដេីរទៅនិយាយប្រាប់សិស្សដទៃអោយទៅដេីររកមេីលជុងហ្គុក និងថេយ៍។ពួកគេទាំងអស់គ្នាបានដេីររកពេញព្រៃតែនៅមិនឃេីញអ្វីសោះ
« យ៉ុង ថេយ៍និងជុងហ្គុកគេមានរឿងអ្វីទៅ អូនពិបាកចិត្តណាស់» ជីមីន ដោយអស់ជម្រេីសក៏យំចេញមកមិននឹកស្មានថាសុខៗវាកេីតរឿងបែបនិងសោះ ។យ៉ុងហ្គី អោបជីមីនជាប់និងទ្រូងលួងលោមមិនអោយពិបាកចិត្ត
«មិនអីទេ ពួកគេនិងមិនកេីតអ្វីទេ»យ៉ុងហ្គី និយាយលួងអ្នកជាសង្សារខ្លួន ប៉ុន្តែក្នុងចិត្តក៏រាងបារម្ភពីមិត្តផងដែរ។
YOU ARE READING
ចំណងស្នេហ៍ មិត្តភាព (ចប់)
Short Storyជាមិត្តនិងគ្នាតែបែបជាមានចំណងស្នេហាដោយអ្នកម្ខាងមានចិត្តទៅលេីអ្នកម្ចាងទៀត ពេលដែលបានដឹងថាអ្នកម្ខាងនោះលួចស្រលាញ់ខ្លួន ក៏ស្អប់ខ្ពេីមឈប់រាប់អាន ចំណងមិត្តភាពគេក៏ផ្ដាច់គ្នា រយៈពេលដែលអ្នកម្ខាងទៀតទៅស្និតស្នាលនិងសិស្សច្បង ពេលនោះអារម្មណ៍អ្នកម្ខាងទៀតក៏មានចិត្តប្...
