Ep33:យេីងនិងសុីឯង

1.8K 70 0
                                        

ដោយកាលពីម្សិលមិញម្នាក់ៗសិតតែទ្រមខ្លួនដេកដល់ថ្ងៃចាំងគូទទេីបនាំគ្នាក្រោកចុះមកខាងក្រោមក៏បានឃេីញលោកចន និងអ្នកស្រីចននៅអង្គុយ ជុំគ្នានៅតុបាយ
« ជុងហ្គុក កូនប្រសារម៉ាក់មិនទាន់ភ្ងាក់ទៀត» អ្នកស្រីចន ក្រេបទឹកតែបន្តិចដាក់ចុះសួរទៅកាន់រាងក្រាស់
« មិនទាន់ក្រោកទេម៉ាក់ ប្រហែលយប់មិញ ឈឺខ្លួនពេកហេីយ» ជុងហ្គុកសេីចដាក់ម៉ាក់គេបន្តិចដាក់ខ្លួនអង្គុយនៅទល់មុខប៉ារបស់គេ
« នេះឯងធ្វេីអ្វីថេយ៍ទៀតហេីយ » អ្នកស្រីចន មកខ្សឹបដាក់ត្រចៀកគេ
« កូននិយាយលេងនិងណា កូនមិនហ៊ានធ្វេីបាបប្រពន្ធកូនពេកទេ ម្ដងម្កាលទេ ម៉ាក់» ជុងហ្គុកញញឹមដាក់ម៉ាក់គេវិញក៏ព្រោះតែម៉ាក់គេដូចជាកូនក្មេងដែលបោកបន្តិចក៏ជឿ។ដោយលោកចន អង្គុយមេីលម៉ែកូនសន្ទនាគ្នារាងយូរបន្តិចក៏ដល់សាច់ការគាត់ម្ដង
« អឹមជុង ប៉ាគិតថា ក្រុមហ៊ុនមួយនេះ ប៉ានិងអោយឯង កាន់កាប់មួយផ្នែក ពេលដែលកូន ចេះសបអស់ ប៉ានិងអោយកូនកាន់គ្រប់ផ្នែក» លោកចន
« កូនមិនទាន់ទ្រាមខ្លួនហេីយទេណាប៉ា កូនមិនទាន់ចង់ទៅធ្វេីការទេ កូនចង់មានពេលវេលាជាមួយប្រពន្ធកូនសិន» រាងក្រាស់បញ្ចេញទឹកមុខថាមិនយល់ព្រមនិងទៅធ្វេីការងារនៅក្រុមហ៊ុនក៏ព្រោះតែមិនបានមានពេលវេលាច្រេីនជាមួយមនុស្សដែលខ្លួនស្រលាញ់ទេីបគេមិនចង់ទៅបែបនេះ ពេលណាដែលគេទ្រាមខ្លួនរួចរាល់ពេលនោះគេនិងទៅដោយខ្លួនឯង
« ពេលវេលានិងមានជាមួយគ្នា បេីឯងបង្កេីតដោយខ្លួនឯង » លោកចន និយាយដាច់ខាតត្រូវតែអោយជុងហ្គុកចូលទៅកាន់កាប់មួយផ្នែកនៃក្រុមហ៊ុន
« ហឺយ..» រាងក្រាស់ ដកដង្ហេីមធំមួយដង្ហេីម ក្រោកដេីរទ្បេូងទៅខាងលេីវិញ
« បងមិនគួរ បង្ខំកូនបែបនេះពេកទេ»
« បេីបងមិនធ្វេីបែបនេះ គេនិងមិនចេះអ្វីទាំងអស់ អូនកុំតាមចិត្តគេច្រេីនពេក ពេលនេះគេមានគូរដណ្ដឹងហេីយ អញ្ចឹងគេត្រូវតែចេះរកសុី និងជីវិត ប្រពន្ធកូនគេនៅថ្ងៃខាងមុខ » លោកចន និយាយបកស្រាយនៅអ្វីដែលគាត់ចង់អោយជុងហ្គុកធ្វេី គាត់ធ្វេីនេះក៏ព្រោះតែចង់អោយកូនចេះគ្រប់គ្រងគ្រួសារពេលនៅដោយទ្បែកពីម៉ាក់ប៉ា។ពេលលឺប្ដីនិយាយបែបនេះ អ្នកស្រីចនក៏មិនដឹងតបបែបណា ក៏អង្គុយមេីលទូរស័ព្ទបន្ត។

ចំណងស្នេហ៍ មិត្តភាព (ចប់)Where stories live. Discover now