Ep28:កូនដេីរបុកទ្វា

2.5K 88 2
                                        

នៅខាងក្រោមនេះវិញ ចាស់ៗកំពុងតែនិយាយគ្នាអំពីរឿងថេយ៍និងជុងហ្គុក អោយពួកគេត្រូវរៀបការនៅថ្ងៃណាអោយវាល្អ។
« ខ្ញុំគិតថាអោយពួកគេឆាប់រៀបការទៅ ស្រួលឆាប់បានចៅពរនិងគេ ហាសហា» អ្នកស្រីចន និយាយទាំងសេីចក៏ព្រោះតែពួកគាត់យល់ព្រមអោយពួកគេទាំង2យកគ្នាហេីយ ណាមួយម្នាក់ៗសិតតែអ្នកពេញចិត្តនិងរាងតូចនិងរាងក្រាស់រាងៗខ្លួន
« បេីអញ្ចឹងក៏ល្អផងដែល ខ្ញុំក៏ចង់បានចៅពរផងដែលហាសហា» អ្នកស្រីគីមដូចជាត្រូវគ្នាជាមួយនិងអ្នកស្រីចនណាស់ អញ្ចឹងហេីយបានគេរកគ្នាឃេីញបែបនេះ។
« អឹមកូនជុងយេីងទៅលួងថេយ៍អីក៏យូរម្ល៉េះ» អ្នកស្រីចន សម្លឹងទៅខាងលេីមេីលផ្លូវពួកគេទាំង2នាក់ចុះមកតែនៅមិនឃេីញចុះមកទៀត
« ប្រហែលពួកគេចង់នៅក្នុងបន្ទប់តែ2នាក់ហេីយ» លោកគីម ប្រាប់ទៅអ្នកស្រីចន
« អញ្ចឹងខ្ញុំគិតថាទៅផ្ទះវិញហេីយ ផ្ងេីរកូនមួយថ្ងៃផងអ្នក» អ្នកស្រីចន ក្រោកជាមួយនិងលោកចន លាអ្នកម្ខាងទៀតដេីរទៅទ្បានបេីកចេញទៅទុកអោយជុងហ្គុកនៅទីនេះ។

ពេលល្ងាចបានចូលមកដល់ នៅក្នុងបន្ទប់ដែលមានមនុស្ស2នាក់គេងអោបគ្នាយ៉ាងស្អិតរមួតមិនអាចដោះចេញបាន។ ជុងហ្គុក បេីកភ្នែកតិចៗ សម្លឹងជុំវិញខ្លួនអោយសាំភ្នែក ទេីបគេបែរមកចំផ្ទៃមុខរាងតូចដេកមិនខ្លួនអីសោះ
« គួរអោយស្រលាញ់ម្ល៉េះ សឺត សឹត សឺត សឺត» ជុងហ្គុក អោនទៅថេីបពេញផ្ទៃមុខថេយ៍គ្រប់គ្មានចន្លោះធ្វេីអោយមានការរំខានដល់រាងតូច។
« អឹម រំខានណាស់» ថេយ៍ ថាទៅជុងហ្គុកដោយសំទ្បេងស្អកៗមិនទាន់និងបេីកភ្នែក
« ក្រោកបានបងបីអូនទៅញាំបាយ ថ្ងៃមិញ អូននិងបងមិនបានញាំបាយទេ» ជុងហ្គុក ចូលទៅខ្សឹបដាក់ត្រចៀកថេយ៍ដោយសំទ្បេងសុីអារម្មណ៍អ្នកស្ដាប់ចង់បាស់រោមទៅហេីយ។
« អួយ ឈឺណាស់ក្រោកមិនរួចទេ» ថេយ៍ ភ្លេចខ្លួន ក្រោកយ៉ាងលឿន មិនដឹងថាខ្លួនធ្វេីអ្វីកាលពីព្រឹកមិញសោះធ្វេីអោយគេពេបមាត់រកយំ។
« មកបងបីទៅ» ជុងហ្គុក លេីបីថេយ៍ចូលទៅក្នុងបន្ទប់ទឹកដោយថ្នមបំផុត។ក្រោយពេលដែលពួកគេសម្អាតខ្លួនហេីយ ជុងហ្គុកបីថេយ៍ចេញមកវិញជាមួយនិងរាងកាយមិនមានអ្វីបិទបាំងទាំងអស់ មកដាក់ថេយ៍អោយអង្គុុយលេីខ្នោយទន់ៗកុំអោយវាឈឺ។រាងក្រាស់ជូតសក់អោយថេយ៍ រួមទាំងផ្លុំសក់អោយថេយ៍អោយឆាប់ស្ងួតទៀតផងធ្វេីអផយថេយ៍មានអារម្មណ៍ថាកក់ក្ដៅពេលទទួលបានក្ដីស្រលាញ់ដល់ផ្អែមល្ហែមមួយនេះ។បន្ទាប់ពីពួកគេស្លៀកពាក់រួចរាល់ហេីយរាងក្រាស់បីថេយ៍ចុះទៅខាងក្រោមធ្វេីអោយអ្នកបម្រេីមេីលមកកាន់គេទាំង2នាក់ យ៉ាងអៀនរាងៗខ្លួន
« ឯងមេីលទៅអ្នកប្រុសតូចពេលនៅលេីដៃអ្នកប្រុសជុងហ្គុក ទ្បេីងសមគ្នា អួយសប្បាយចិត្តណាស់ លឺថាគាត់ទាំង2ជិតរៀបការនិងគ្នាហេីយ »
« មែនតេីសឯង យេីងច្រណែនគាត់ទាំង2នាក់ណាស់ មិនដឹងកាលដល់វេនយេីងទេ» កំពុងតែលួចសប្បាយសុខៗក៏មានបុរសម្នាក់ដេីរចេញមកនៅខាងក្រោយពួកគាត់ទាំង2
« ហឹម ហឹម ម៉ោងធ្វេីការ មិនមែនម៉ោងច្រណែន ចៅហ្វាយនោះទេ» អ្នកចាត់ការរបស់លោកគីម និយាយទៅកាន់ពួកនាងធ្វេីអោយពួកគេរត់ទៅធ្វេីការអស់។
«ចាំបងបកបង្គារអោយ» ជុងហ្គុក លុកដៃចូលទៅចាប់បង្គារមកបកសំបកចេញដោយមានថេយ៍នៅអង្គុយលេីភ្លៅរងចាំបង្គារ។
« ថេយ៍ឈឺអ្វីមែនទេដល់ថ្នាក់អង្គុយលេីភ្លៅលោក»សាងហេ ដែលដេីរថាមកលេងថេយ៍ក៏ឃេីញសកម្មភាពថេយ៍អង្គុយលេីភ្លៅជុងហ្គុកក៏សួរព្រោះគេបារម្ភពីថេយ៍
« បងសាងហេ ញាំបាយ» ថេយ៍មិនបានឆ្លេីយតបនៅសំណួរសាងហេ សួរបែរជាហៅគេមកញាំបាយទៅវិញ ។ចំណែកជុងហ្គុកឃេីញមុខសាងហេ មុខដែលញញឹមអម្បាញ់មិញនេះប្រែទៅជាស្ងួតគ្រាន់ញញឹមអ្វីបន្តិច
« បងសួរថា ថេយ៍ឈឺអ្វី» សាងហេសួរទៅថេយ៍ម្ដងទៀត
« ប្រពន្ធខ្ញុំមិនមានឈឺអ្វីទេ គ្រាន់តែប្រពន្ធចង់អង្គុយលេីភ្លៅប្ដីគេតែប៉ុណ្ណោះ» ជុងហ្គុក ឆ្លេីយតបសាងហេជំនួសថេយ៍
« ហាស៎ ថេយ៍និងឯងជាប្ដីប្រពន្ធនិងគ្នា ពិតមែនអីថេយ៍» សាងហេ
« គឺ...ពិតហេីយបងសាងហេ ពួកយេីងជិតចូលរោងការហេីយ ចាំចូលរួមផងណាបង» ថេយ៍
« បងដឹងតែចូលហេីយ ផ្ទះនៅជាប់បែបនេះប្រហែលនៅរហូតដល់ចប់កម្មវិធីហេីយ ចូលរួមអបសារទរផងណាថេយ៍» សាងហេ ទះដៃទៅកាន់ថេយ៍ធ្វេីអោយរាងតូចញញឹម
« បងគិតថាទៅវិញហេីយ មិនរំខានក្ដីសុខអ្នកទាំង2ទេ » សាងហេដេីរចេញទៅវិញ
« បងមិនញញឹមអ្វីសោះអី» ថេយ៍បែរមកឃេីញជុងហ្គុក ធ្វេីទឹកមុខស្អុយពែរដូចគេចែកលុយមិនស្មេីក៏សួរ
« អូននិយាយជាមួយគេភ្លេចបង» ជុងហ្គុកតបវិញដោយមុខស្ងួត
« បងកុំនិយាយបែបនេះ គាត់ជាបងប្រុសរបស់អូនដែលរាប់អានគ្នាតាំងពីតូចៗ បងក៏ត្រូវចេះរាប់អានស្រលាញ់គាត់ដូចជាអូនរាប់អានគាត់ គាត់មិនបានគិតអ្វីលេីអូនលេីសពីប្អូននោះទេ»ថេយ៍
« អញ្ចឹងក៏បាន ញាំបន្តទៀតបានទៅគេង» ជុងហ្គុក បញ្ចក់ថេយ៍រហូតដល់ថេយ៍ឆ្អែត រាងក្រាស់បីថេយ៍ទ្បេីងទៅខាងលេី
«ថេយ៍កូនកេីតអ្វីបានដល់ថ្នាក់អោយក្មួយជុងបី» អ្នកស្រីគីម ដែលចុះមកខាងក្រោមក៏ប៉ះជុងហ្គុកបីថេយ៍ទ្បេីងមកខាងលេី
« គឺ...ថា...គឺ កូនដេីរបុកទ្វា ទេីបដេីរមិនរួច និងណាម៉ាក់ »ថេយ៍ ឆ្លេីយយ៉ាងត្រដាប់ត្រដួសមិនដឹងដោះសារដោយរបៀបណា បេីប្រាប់ការពិតខ្មាស់គាត់ណាស់ រាងក្រាស់សេីចនិងថេយ៍ដែលយកពាក្យបោកគាត់មិនសម
« ដេីរបុកទ្វា ដ៏ថ្នាក់ដេីរមិនរួច មិនដែលលឺកូន» អ្នកស្រីគីម
« កូននិយាយមែន បេីម៉ាក់មិនជឿសួរជុងហ្គុកទៅ» ថេយ៍
« ពិតមែនអីក្មួយ»
«បាទអ៊ុំគឺពិត ណាស់» រាងក្រាស់ក៏ឆ្លេីយតាមការបោករបស់ថេយ៍បេីរាងតូចមូលសាច់គេទៅហេីយអញ្ចឹងមានតែតាមប្រពន្ធនិងហេីយទេីបបាន
« អញ្ចឹងកូនចូលបន្ទប់ហេីយម៉ាក់» ថេយ៍ញញឹមដាក់គាត់បន្តិច រាងក្រាស់ដេីរទៅកាន់បន្ទប់របស់គេទាំង2នាក់។

ចំណងស្នេហ៍ មិត្តភាព (ចប់)Where stories live. Discover now