+3ខែកន្លះផុតទៅ
រាងតូចដែលមានឈ្មោះថា គីម ថេយ៉ុង បានតែងខ្លួនយ៉ាងស្រស់ស្អាត ដែលជាដារ៉ាជួរមុខក្នុងប្រទេសជប៉ុន ពួកគេពិតជាគាំទ្រថេយ៍យ៉ាងពេញទំហឹង ទេីបធ្វេីអោយរាងតូចម្នាក់នេះបានឈរឈ្មោះជាដារ៉ាដែលគេគ្រាន់តែជួយថត ពាណិជ្ជកម្មអោយផលិតផល ទ្បានដែលប៉ាគេទេីបនិងចេញថ្មី ដែលកាលនោះអ្នកដែលត្រូវលោកគីម ហៅមកគឺគេឈឺមិនបាមមក ទេីបថេយ៍សម្រាប់ធ្វេីជាអ្នកថតជំនួស គ្រាន់តែប្រជាជន ជប៉ុន ទាំងប្រុសទាំងស្រី ឃេីញនៅរូបសម្រស់រាងតូចហេីយធ្វេីអោយពួកគេលង់ស្នេហ៍ថេយ៍ជាខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ដល់ថ្នាក់ដារ៉ាជប៉ុនក៏ត្រូវធ្លាក់កូដផងដែរ។
« បងរីន ឆាប់ចេញទៅ» ថេយ៍ ដេីរចុះមកទាំងរូបសម្រស់ស្រស់ស្អាតប្រៀបដូចទេវតា ចុះដេីរទៅទ្បានមុន រីន ព្រោះគេរវល់តែមេីលថេយ៍មិនដាច់ពីក្រខ្សែរភ្នែក ស្អាតសឹងរាល់ថ្ងៃ។
« ថេយ៍ប៉ុន្មានខែនេះដូចជា រវល់លារថតពាណិជ្ជកម្មដល់ហេីយ» រីនសួរទៅកាន់រាងតូចដោយសម្លឹងទៅកាន់ផ្លូវ
« បងបេី គេហៅត្រូវតែទៅណាមួយ ខ្ញុំក៏ចង់រកលុយដោយខ្លួនឯង មិនចង់ពឹង ខ្លួនប៉ាទៀតនោះទេ» ថេយ៍ បែរមកនិយាយជាមួយរីន គេថានេះក៏ត្រូវទោះជាគ្រួសារ ធំមានលុយចាយច្រេីនមិនអស់យ៉ាងណាក៏យេីងជាកូន ត្រូវចេះរកលុយចាយដោយខ្លួនឯង មិនចាំបាច់នៅពឹងរឿងលុយកាកអំពីម្ដាយឳពុកទៀតទ្បេីយ។រីន មិនមាត់ក៏បន្តបេីកជូនថេយ៍ទៅកាន់ ក្រុមហ៊ុនដែលគេហៅថេយ៍ទៅថត។ ដោយប្រេីពេល15នាទី ពួកគេទាំង2ក៏បានមកដល់ក្រុមហ៊ុនមួយនេះ ថេយ៍បេីកទ្វាចុះ
« អរគុណបងហេីយ បេីកទៅវិញ អោយស្រួលបួលណា» ថេយ៍ញញឹមមកកាន់រីន ហេីយក៏បែរខ្នង ដេីរចូលក្រុមហ៊ុននោះដោយមានភាពជាដារ៉ាល្បីផ្ដាច់មុខ ដោយមិនមានអង្គរក្សាការពារ។
« អូរ លោកថេយ៉ុង ពួកឯងឆាប់មកទទួល លោកថេយ៉ុង អោយសមរម្យ» ម្ចាស់ ក្រុមបានស្រែកហៅ គ្នីគ្នា មកទទួលថេយ៍យ៉ាងកក់ក្ដៅ
« ឆាប់ធ្វេីការទៅ ខ្ញុំមិនមានពេលយូរទេ សម្រាប់នៅទីនេះ» ថេយ៍ឆ្លេីយទៅពួកគេដោយទឹកមុខរាបស្មេី មិនញញឹមអ្វីសោះ
« អរ..បាទ សូមលោកថេយ៉ុង ទៅកន្លែងផាត់មុខ »
« មិនបាច់ទេ មុខខ្ញុំផាត់ហេីយៗ ចាប់ផ្ដេីមថតទៅ» ថេយ៍និយាយតែប៉ុណ្ណឹងក៏ដេីរចូលទៅប្ដូរសម្លៀកបំពាក់ បានគេចូលទៅថត។
YOU ARE READING
ចំណងស្នេហ៍ មិត្តភាព (ចប់)
Short Storyជាមិត្តនិងគ្នាតែបែបជាមានចំណងស្នេហាដោយអ្នកម្ខាងមានចិត្តទៅលេីអ្នកម្ចាងទៀត ពេលដែលបានដឹងថាអ្នកម្ខាងនោះលួចស្រលាញ់ខ្លួន ក៏ស្អប់ខ្ពេីមឈប់រាប់អាន ចំណងមិត្តភាពគេក៏ផ្ដាច់គ្នា រយៈពេលដែលអ្នកម្ខាងទៀតទៅស្និតស្នាលនិងសិស្សច្បង ពេលនោះអារម្មណ៍អ្នកម្ខាងទៀតក៏មានចិត្តប្...
