ពេលដែលរាងក្រាស់បីថេយ៍មកដល់កន្លែងលក់ស្តូបឺរីហេីយ គេបានទៅកម្មង់យកមកមួយកែវមកអោយថេយ៍
« នេះញាំទៅ »ជុងហ្គុក
« លែងឃ្លានហេីយ» ថេយ៍ បែបមុខចេញមិនចង់និយាយរកជុងហ្គុក
« មិនឃ្លានក៏ត្រូវតែញាំ »ជុងហ្គុក
« អត់» ថេយ៍ អោបដៃចូលគ្នា ធ្វេីមិនដឹង ជុងហ្គុក បានលេីកបីថេយ៍ម្ដងទៀត
« អាយ ដាក់យេីងចុះភ្លាម » ថេយ៍ វៃខ្នងរាងក្រាស់ពេញកម្លាំងពេលគេលេីកខ្លួនដាក់លេីស្មារម្ដងទៀត
« មិន »ជុងហ្គុក ដេីរបីថេយ៍នៅនិងស្មារ ដេីរកាត់មុខមនុស្សគ្រប់គ្នា ពួកទាំងនោះងាកមេីលមកពួកគេក្នុងស្ថានភាពស្នេហា មួយដល់ផ្អែមល្ហែម
« គេមកមេីលច្រេីនណាស់ ចន ជុងហ្គុក ដាក់យេីងចុះភ្លាមទៅ»ថេយ៍
« គេមេីលមកអញ្ចឹងហេីយ ល្អ» ជុងហ្គុកដេីរទៅទាំងទឹកមុខមាំងមិនខ្វល់ពីសម្ដីអ្នកនៅស្មារអ្វីបន្តិចសោះ។ ពេលល្ងាចសិស្សានុសិស្សនាំគ្នាចេញទៅផ្ទះរាងៗខ្លួន អ្នកទាំង4នេះក៏បានដេីរមកទទឹមគ្នា តែថេយ៍មិនបានដេីរនៅជិតជុងហ្គុកនោះទេ។
« យេីងទាំង2នាក់លាទៅមុនសិនហេីយ តោះជីមីន» យ៉ុងហ្គី ដេីរទៅចាប់ដៃជីមីន ដេីរទៅទ្បានរបស់គេទាំង2នាក់ ជិះចេញទៅបាត់
« តោះថេយ៍ ទៅផ្ទះវិញ»ជុងហ្គុក រកនិងចាប់ដៃថេយ៍ទៅហេីយតែ ថេយ៍ដកដៃចេញមិនអោយគេចាប់បាន
« ខ្ញុំមិនទៅផ្ទះនោះទេ ចង់ទៅដេីរលេង» ថេយ៍
« ទៅដេីរលេងមែនទេ ចាំយេីងនាំទៅ»ជុងហ្គុក ញញឹមដាក់ថេយ៍នៅស្នាមញញឹមដាក់ស្នេហ៍ ស្រីគ្រប់រូបអោយលង់និងសម្រស់របស់គេ
« ចង់ទៅតែឯង មិនចង់ទៅជាមួយនិង ឯងនោះទេ »ថេយ៍
« បេីទៅតែឯង មិនបាច់ទៅនោះទេ យេីងនិងប្រាប់អ៊ុំប្រុសថា ឯងមិនដែលទៅរៀន គឺទៅតែដេីរលេង»ជុងហ្គុក
« ចន ជុងហ្គុក ឯងពិតជាឆ្គួតមែន បេីសិនជាឯងមិនមកនៅជាមួយគ្រួសារយេីងទេ ប្រហែលស្មារនេះយេីងទៅដេីរលេងសប្បាយជាមួយនិង បងសាងហេទៅហេីយ »ថេយ៍ ខ្នាញ់ជុងហ្គុក ខ្លាំងណាស់ដែលហ៊ានចូលមករារាំងជីវិតរបស់គេមិនអោយធ្វេីតាម ចិត្តរបស់គេ។
« បេីទៅជាមួយយេីង យេីងមិនប្រាប់អ៊ុំនោះទេ និយាយទៅមេីលថា ទៅជាមួយយេីងឬទៅខ្លួនឯង»ជុងហ្គុក ញ៉ាក់ចញ្ចេីមឌឺថេយ៍បែបជាអ្នកឈ្នះ។ថេយ៍មិននិយាយបានដេីរទៅអង្គុយក្នុងទ្បានទាំងទឹកមុខស្អុយ
« ហេីយចុះមិនទ្បេីងទ្បានមក នៅងាប់ឈរនៅនុងហេីយ ធុញណាស់» ថេយ៍ ដោយឃេីញរាងក្រាស់នៅឈរមេីលមកគេមិនឈប់មិនព្រមដេីរចូលមកបេីកទ្បានអាងបានទៅដេីរលេង
« បេីធ្វេីមុខបែបនិងមិនបាច់ទៅទេ វាគង់តែមិនសប្បាយដដែរ»ជុងហ្គុក ឃេីញមុខថេយ៍ ធ្វេីស្អុយបែបនេះក៏និយាយ
« ទៅ អោយឆាប់ទ្បេីងមក» ថេយ៍ បែបមកស្រែកដាក់ជុងហ្គុកវិញ រាងក្រាស់មិនតប បេីកទ្បានចេញទៅដេីរលេងកន្លែងដែលមេីលទៅស្រស់ស្អាតសម្រាប់អ្នកដែលមានគូរហេីយឬក៏មានគ្រួសារ ពេលដែលមកដល់កន្លែងដេីរលេងថេយ៍ចុះ បេីកទ្វាចេញទៅមុនជុងហ្គុក មកដល់កន្លែងដេីរលេងបែបនេះក៏មានអារម្មណ៍ស្រស់ស្រាយមិនមានចឹត្តថាខឹងនរណាគេដូចអម្បាញ់មិញនេះ
« ទៅអង្គុយត្រង់នោះទៅ ចាំយេីងទៅទិញការរ៉េម មកញាំ» ជុងហ្គុក ចង្អុលទៅកាន់បង់មួយដែលមិនមានមនុស្សអង្គុយថេយ៍បានដេីរទៅ ចំណែកជុងហ្គុកដេីរទៅទិញ ការ៉េម
« អេ ក្មេងតូចមកតែឯងទេមែនទេ » បុរសប្រហែលបងថេយ៍តិចតួចចូលមកនិយាយទៅកាន់ថេយ៍
« គឺ... មិនមែនមកតែឯងទេ មក2នាក់»ថេយ៍ ងាកមកឆ្លេីយដាក់បុរសនោះដោយទាក់ៗព្រោះផ្ទៃមុខរបស់គេសង្ហារពេក រាងភាំងដែលសុខៗក៏មាននរណាមកនិយាយជាមួយបែបនេះ
« 2នាក់ឯណាមិនមានឃេីញផង សុំអង្គុយជាមួយផងបានទេ» បុរសនោះ ញញឹមទៅកាន់ថេយ៍ដូចជាកំពុងតែដាក់ស្នេហ៍ទៅកាន់អ្នកដែលកំពុងតែមេីលមក
« មិនអាចអង្គុយបានទេ ទីនេះមានតែ2នាក់ ប៉ុណ្ណោះ សូមលោកចេញពីកន្លែងនេះ» ជុងហ្គុក ពេលដេីរមកដល់លឺសំទ្បេងថាចង់អង្គុយ ខំចូលនិយាយទៅកាន់បុរសនោះ
« ក្មេងតូច នេះជាម្នាក់ដែលមកជាមួយមែនទេ» បុរសនោះងាកទៅសួរថេយ៍ដេីម្បីបញ្ជាក់
«អរ..បាទត្រូវហេីយ» ថេយ៍ ញញឹមទៅកាន់នោះមិនសូវសម
« អញ្ចឹងខ្ញុំទៅវិញហេីយ លាហេីយអ្នកទាំង2» បុរសនោះដេីរចេញទៅ ពីពួកគេទាំង2 ជុងហ្គុក ទាញការ៉េមមួយកែវទៅកាន់ថេយ៍
« អរគុណហេីយ »ថេយ៍ ទទួលការ៉េមពីជុងហ្គុក ដោយស្នាមញញឹម ពេលឃេីញរាងតូចញញឹមបែបនេះភាពប្រច័ណ្ឌបានបាត់ចេញពីក្នុងខ្លួនគេអស់
« ក្ដីសុខសិនចុះ គេម្នាក់នោះត្រូវជារបស់យេីងតែម្នាក់គត់» បុរសនោះងាកសម្លឹងមកកាន់បង់មានមនុស្ស2នាក់កំពុងតែញាំការ៉េមយ៉ាងសប្បាយរីករាយ សម្លឹងបានបន្តិចគេបានចូលទ្បានបេីកចេញទៅ។
« ឯងញាំប្រលាក់មាត់ហេីយ ងាកមកនេះបន្តិចយេីងជូតអោយ» ជុងហ្គុក ឃេីញមាត់របស់ថេយ៍ប្រលាក់ទៅដោយការ៉េមនៅខាងៗមាត់ ក៏ចាប់អារម្មណ៍ចង់ជូតវាចេញ ថេយ៍បានងាកមកអោយជុងហ្គុកជូតវា
« លោកពូទាំង2ពិតជាផ្អែមល្ហែមជាងគូរស្នេហ៍ដទៃណាស់ ជូនពរអោយលោកពូស្រលាញ់គ្នារហូតណា សមគ្នាណាស់ ហិហិ» ក្មេងស្រីមកពីណាក៏មិនដឹង ពេលឃេីញជុងហ្គុកជូតមាត់អោយថេយ៍ គេចូលមកនិយាយធ្វេីអោយថេយ៍និងជុងហ្គុកគាំងនិយាយអ្វីមិនចេញ តែជុងហ្គុកនេះ មានតែសប្បាយចិត្តថែមពេលមានក្មេងមកនិយាយបែបនេះ ថេយ៍នេះវិញ អារម្មណ៍មិនដឹងត្រូវនិយាយបែបមិចទេ អារម្មណ៍រំភេីបពេលលឺបែបនេះ បេះដូងលោតខុសចង្វាក់ធ្វេីខ្លួនមិនត្រូវ តែខំសម្ដែងធ្វេីជាធម្មតាកុំអោយជុងហ្គុកចាប់បានថាគេនេះនៅស្រលាញ់គេ ទៀត។
« តោះទៅផ្ទះវិញ »ថេយ៍ក្រោកឈរ ដេីរទៅទ្បានមុនជុងហ្គុក បន្ទាប់មកបានរាងក្រាស់ដេីរតាមពីក្រោយទ្បេីងទ្បានបេីកចេញទៅភូមិគ្រឹះវិញ
ពេលយប់បានឈានចូលមកដល់ថេយ៍នៅគេងបន្ទប់ខ្លួនឯង ចំណែកជុងហ្គុកគេគេងនៅបន្ទប់របស់គេ។
« គួរមេីលរឿងខ្មោចអត់ទេនៀក ឬទៅបបួលជុងហ្គុកមេីល2នាក់ ទេមិនបាច់ហៅគេទេ មេីលតែឯងក៏បានដែលមិនដឹងគួរខ្លាចត្រង់ណាផង» ថេយ៍ទាញកុំព្យូទ័រមកមេីលរឿងខ្មោចតែឯង
« អាយ.. ខ្មោចអីលងសាហាវម្ល៉េះ ឈប់មេីលហេីយ» ថេយ៍ទាញកុំព្យូទ័របិទលេីកមកលេីពូកទាញភួយបិទជិតខ្លួនអស់។
« ដេក កុំស្រមៃរូបភាព ត្រូវតែដេក» ថេយ៍ ខំប្រាប់ខ្លួនឯងអោយដេកក៏ព្រោះតែខួរក្បាលរបស់គេស្រមៃតែរូបភាពខ្មោចលងនោះ។ ខ្យល់បក់រាំងននបង្អូចធ្វេីអោយថេយ៍កាន់តែព្រឺរោម
« ទៅដេកជាមួយនិងជុងហ្គុកហេីយមិននៅទេ លោកអេីយ» ថេយ៍ ទាញខ្នោយ ភួយរត់ទៅទាញទ្វាបេីកចេញទៅ
« ជុងហ្គុក បេីកទ្វា ជុងហ្គុក» ថេយ៍ គោះទ្វាជុងហ្គុក យ៉ាងខ្លាំងធ្វេីអោយអ្នកដែលមិនទាន់បាននិងបិទភ្នែកគេងផងនោះស្រាប់តែដេីរទៅបេីកទ្វាមេីល
« ថេយ៍មានរឿងអ្វី» ជុងហ្គុក
« សុំគេងជាមួយផង» ថេយ៍ រត់ចូលទៅខាងក្នុងបន្ទប់បាត់ មិនទាន់និងជុងហ្គុកបាននិយាយអីផង
« ចុះមិនទៅគេងបន្ទប់ឯង» ជុងហ្គុក
« ខ្លាចខ្មោងលង សុំគេងជាមួយឯងមួយយប់» ថេយ៍ ទាញភួយមកគេងបាត់ ជុងហ្គុកសេីចថេយ៍បន្តិច ក៏ទ្បេីងលេីពូកទាញភួយមកគេងតាមក្រោយរាងតូច
YOU ARE READING
ចំណងស្នេហ៍ មិត្តភាព (ចប់)
Short Storyជាមិត្តនិងគ្នាតែបែបជាមានចំណងស្នេហាដោយអ្នកម្ខាងមានចិត្តទៅលេីអ្នកម្ចាងទៀត ពេលដែលបានដឹងថាអ្នកម្ខាងនោះលួចស្រលាញ់ខ្លួន ក៏ស្អប់ខ្ពេីមឈប់រាប់អាន ចំណងមិត្តភាពគេក៏ផ្ដាច់គ្នា រយៈពេលដែលអ្នកម្ខាងទៀតទៅស្និតស្នាលនិងសិស្សច្បង ពេលនោះអារម្មណ៍អ្នកម្ខាងទៀតក៏មានចិត្តប្...
