មកដល់ភូមិគ្រឹះថេយ៍កៀកដៃសាងហេចូលទៅខាងក្នុង ដេីម្បីយកពងមាន់មកស្អំកុំអោយវាជាំនៅលេីមុខ
« អ៊ុំជួយស្ងោរ ពងមាន់អោយខ្ញុំមួយមក» ថេយ៍ អ៊ុំចុងភៅបានធ្វេីតាមបញ្ជារាងតូចដោយមិនសួរហេតុផលអ្វីសោះ
« បងត្រូវដោយសារខ្ញុំហេីយ ខ្ញុំសុំទោសណា បង» ថេយ៍ បញ្ចេញទឹកមុខជាអ្នកខុស បេីសិនគេមិនអោយសាងហេទៅជាមួយទេ រឿងនេះក៏មិនកេីតទ្បេីងផងដែរ។
« មិនមែនមកពីថេយ៍ទេ ថេយ៍មិនបានខុសទេ មកពីអាចង្រៃយ៍នោះ វាគ្មានសីលធម៍ដោយខ្លួនឯង»សាងហេ យកដៃអង្អែរខ្នងថេយ៍សេីរៗគេមិនដែលគិតថាថេយ៍ជាអ្នកខុសនោះទេ ចិត្តជាបងប្រុសចាំការពារអ្នកដែលឈ្លានពានលេីប្អូនប្រុសតែប៉ុននិង។
មួយសន្ទុះពងមាន់ដែលថេយ៍អោយអ៊ុំចុងភៅស្ងោរក៏បានឆ្អិន គេបកវាយកមករុំនិងកន្សែងមួុយ យកទៅស្អំសេីរៗនៅលេីមុខរបួសដែលត្រូវរបស់ជុងហ្គុក
« ថេយ៍មួយៗវាឈឺ» សាងហេ
« បងទ្រាំបន្តិចទៅ ធ្វេីជាមនុស្សប្រុសត្រូវតែចេះទ្រាំ »ថេយ៍ បន្តស្អំទៀត មិនបានឈប់នោះទេ
« ទ្រាំហេីយ តែវាឈឺ »សាងហេ ថេយ៍មិនឈប់ស្អំទោះជាលឺសាងហេនិយាយថាឈឺយ៉ាងមិចក៏ដោយគេក៏មិនឈប់ស្អំដែរ។
« អួយម៉ាក់ តិចៗទៅមេីលកូនឈឺ» ជុងហ្គុក ដែលត្រូវម៉ាក់គេស្អំនៅកន្លែងដែលត្រូវសាងហេដាល់ចំដូចគ្នា
« នរណាអោយឯងទៅ រករឿងគេ នេះយេីងស្អំអោយផង ប្រយ័ត្នម៉ាក់មិនស្អំអោយ មុខនិងវាលែងស្អាតទៅ » អ្នកស្រីចន
« ម៉ាក់ថ្នមដៃបន្តិចទៅណា» ជុងហ្គុក
« ដេកអោយស្រួលទៅ ប្រយ័ត្នម៉ាក់បន្ថែមកម្លាំងជាងនេះ ហេីយបិទមាត់កុំនិយាយ» អ្នកស្រីចន គម្រាមជុងហ្គុក ពេលលឺសម្ដីម៉ាក់គេហេីយ បានត្រឹមទប់សំទ្បេងឈឺចាប់ក្នុងខ្លួនមិនហ៊ានបញ្ចេញមកនោះទេ ខ្លាចថានិងត្រូវខ្លាំងជាងនេះ ។
ថ្ងៃថ្មីបានចូលមកដល់ សិស្សានុសិស្សគ្រប់គ្នាបានមករៀនវិញ បន្ទាប់ពីបានឈប់សម្រាកបាន1ថ្ងៃ។
« ខ្ញុំទៅថ្នាក់របស់ខ្ញុំហេីយ » ថេយ៍ លាសាងហេដេីរទៅថ្នាក់របស់គេ ពេលដែលដេីរទៅក៏ជួននិងជុងហ្គុកដេីរតែម្នាក់ឯងផងដែល តែថេយ៍មិនបានខ្វល់ជាមួយនិងវត្តមានគេនោះទេ គេដេីរធ្វេីមិនដឹង ដូចជាពេលនេះគេមិនបានមានអារម្មណ៍អ្វីជាមួយនិងជុងហ្គុកនោះទេ គេបានធ្វេីអោយថេយ៍ស្អប់តាំងពីថ្ងៃដែលគេបានវៃគ្នាជាមួយនិងសាងហេមកម្ល៉េះ។ជុងហ្គុក គេក៏មិនបានខ្វល់ដូចគ្នាបានដេីរទៅថ្នាក់របស់ម៉ូ ប៉ុន្មានថ្ងៃនេះគេដូចជាស្ងាត់មិនសូវមានទំនាក់ទំនងជាមួយនិងម៉ូហេីយ ម៉ូក៏មិនបានទាក់ទងមកគេដូចគ្នាពេលដេីរទៅតាមផ្លូវក៏បានប្រទះនិងនារីម្នាក់ដែលមេីលទៅប្រាកដជាម៉ូដែលជាសង្សារខ្លួន ដេីរទទឹមនិងបុរសអាយុស្រកលនិងគេ គេបានដេីរតម្រង់ទៅកាន់ម៉ូ
« ម៉ូនេះអូនកំពុងធ្វេីអ្វីនិង» ជុងហ្គុក ចាប់ដៃម៉ូមកនិយាយអោយដឹងរឿង ពេលដែលដេីរជាមួយនិងបុរសនៅក្បែរគេ
« ជុងហ្គុក ស្ដាប់ខ្ញុំសិន» ម៉ូ បានទាញដៃជុងហ្គុក ចេញពីដៃរបស់ខ្លួនចេញ
« នេះអូនចង់មានន័យថាយ៉ាងមិចនិង បងវាមិនយល់ » ជុងហ្គុក
« សុំទោសជុង ពួកយេីងបែកគ្នាទៅ ពួកយេីងមិនអាចបន្តទៅមុខទៀតបានទេ » ម៉ូ និយាយមួយៗទៅកាន់ជុងហ្គុក អ្នកដែលស្ដាប់លឺហេីយ បានត្រឹមសម្លឹងមកកាន់ម៉ូដោយមិនយល់ នេះមានរឿងអ្វីហេតុអ្វីបែកពីគេ
« ហេតុអ្វីអូនបែកពីបង ក៏មកពីអាចង្រៃយ៍នេះមែនទេ » ជុងហ្គុក រត់ទៅចាប់ករអាវ បុរសម្នាក់នោះទ្បេីងលេី ព្រោះខឹងដែលម៉ូបែកពីខ្លួន
« ឈប់ភ្លាមទៅ ជុង មិនមែនមកពីគេនោះទេ មកពីខ្ញុំខ្លួនឯង ជាខ្ញុំដែលធ្វេីអោយ ថេយ៍និងលោកត្រូវឈប់រាប់អានគ្នា ក៏មកពីខ្ញុំចូលទៅជ្រៀកជ្រេក ស្នេហារបស់ថេយ៍ ដែលបានលួចស្រលាញ់លោក អញ្ចឹងខ្ញុំត្រូវដេីរចេញដេីម្បីស្នេហារបស់ថេយ៍ បេីខ្ញុំមិនស្រលាញ់លោក ក៏ពេលនេះថេយ៍ក៏មិនត្រូវលោកឈប់រាប់អានផងដែល លោកមេីលពីក្ដីស្រលាញ់ថេយ៍ផង ចុះប្រយ័ត្នស្ដាយក្រោយ បានហេីយ នេះជាហេតុផលរបស់ខ្ញុំ ពួកយេីងលែងជាអ្វីនិងគ្នាទៀតហេីយ តោះបង» ម៉ូ នេះរៀបរាប់ប្រាប់ទៅកាន់ជុងហ្គុក ដោយសំទ្បេង ខឹង ដែកហ៊ានទៅប៉ះពាល់សង្សាររបស់គេ ជុងហ្គុក ពេលស្ដាប់ហេីយ បានត្រឹមខូចចិត្តយំមិនគួរណា មនុស្សដែលគេខំស្រលាញ់ត្រូវចាកចេញពីគេ។ ហេតុផលដែលម៉ូដឹងរឿងនេះក៏ព្រោះនៅថ្ងៃកេីតហេតុថេយ៍និងជុងហ្គុកនៅក្នុងបន្ទប់ទឹក ម៉ូនៅក្នុងថ្នាក់តែនាងបានដេីរមកកាន់បន្ទប់ទឹកក៏បានលឺសំទ្បេងពីរនាក់នេះឈ្លោះគ្នា ទេីបនាងដឹងថារឿងនេះមកពីនាងដែលចូលទៅស្រលាញ់ជុងហ្គុក ធ្វេីអោយថេយ៍ខូចចិត្តតែឯង ពេលដែលជុងហ្គុកដេីរចេញពីបន្ទប់ទឹក នាងបានរត់ទៅពួននៅមហខាងទៀត ពេលដែលចប់អស់ហេីយ ទេីបនាងដេីរចេញមកវិញ
« គីម ថេយ្យុង រឿងដែលម៉ូបែកពីយេីង គឺមកពីឯង គឺមកពីឯង » ជុងហ្គុក និយាយសង្កត់សំទ្បេង ក្ដោបដៃខឹងទៅថេយ៍ដោយមិនដឹងខ្យល់អីសោះ។ពេលគេសម្រួលអារម្មណ៍ហេីយគេក៏ដេីរទៅកាន់ថ្នាក់របស់គេ។ដេីរមកដល់ថ្នាក់ជុងហ្គុសម្លឹងទៅកាន់ថេយ៍ដោយក្រខ្សែភ្នែក ខឹងសម្បេីរ រត់មកចាប់ដៃថេយ៍ចេញទៅ
« មកតាមយេីងភ្លាម ឯងដឹងគ្នាមិនខានទេ គីម ថេយ្យុង» ជុងហ្គុក ដេីរទៅទាញថេយ៍ចេញទៅយ៉ាងខ្លាំងដៃ ពីថ្នាក់ទៅកាន់បន្ទប់ទឹក
« បងយ៉ុង ឆាប់ទៅមេីលពួកគេទៅ ប្រយ័ត្នជុងហ្គុក វៃថេយ៍ទៅ» ជីមីន យ៉ុងហ្គីក្រោករត់តាមជុងហ្គុកនិងថេយ៍
« លែងយេីងភ្លាមទៅ ជុងហ្គុក យេីងឈឺ» ថេយ៍ និយាយទៅកាន់ជុងហ្គុកដោយសំទ្បេងស្អកៗ
« កុំមកធ្វេីចរឹករំអួយដាក់យេីងអោយសោះ » ជុងហ្គុក បែបសម្លឹងមកកាន់ថេយ៍
« លែងយេីងភ្លាមទៅ យេីងវាឈឺ »ថេយ៍ ស្រែកយ៉ាងអស់សំទ្បេង
« ឯងមានដឹងថាឯងមានធ្វេីអ្វីទេ មកពីឯងទេីប ម៉ូសុំបែកពីយេីង មកពីឯង អាខ្ទេីយ ស្រលាញ់ប្រុសដូចគ្នា» ជុងហ្គុក ទាញថេយ៍មកដល់បន្ទប់ទឹក ក៏រុញរាងតូចទៅជញ្ជាំងយ៉ាងខ្លាំង
« យេីងមិនដឹងខ្យល់អីសោះ ឯងក៏មករករឿងយេីងចឹងហេ៎ »ថេយ៍ សម្លឹងទៅកាន់ជុងហ្គុក ដោយទឹកភ្នែកឌិតជាប់និងភ្នែក
« មកពីឯងស្រលាញ់យេីង ទេីបម៉ូសុំបែកពីយេីង មកពីឯង គីម ថេយ្យុង» ជុងហ្គុក
« យេីងមិនបានលង់ស្រលាញ់ឯងទៀតទេ ព្រោះចរឹកឯងមិនបានឆ្កែរបស់យេីងផង យេីងសុំប្រាប់ឯងទៅចុះ ហេីយចាប់ពីថ្ងៃនេះតទៅ កុំគិតថាយេីងនិងស្រលាញ់ឯងនោះ មកពីឯងឆ្គួតនិងស្រីខ្លាំងពេក យេីងនិយាយម្ដងទៀត ចាប់ពីថ្ងៃនេះទៅ ឈប់មកពាក់ព័ន្ធនិងយេីងទៀត ព្រោះចរឹកឯងវាគួរអោយខ្ពេីម »ថេយ៍ ក្រោកឈរខំនិយាយដោយទឹកភ្នែក មិនគួរណាគេហ៊ានធ្វេីបែបនេះដាក់គេ តែពេលនេះគេក៏ហ៊ានក៏ព្រោះតែរឿងស្នេហា។ជុងហ្គុក ឈរចាំស្ដាប់ថេយ៍និយាយមក គាំងនិងខ្លួនឯង មិនដឹងធ្វេីយ៉ាងមិច ពេលនេះគេគ្មានសល់អ្វីទៀតនោះទេ ពេលដែលថេយ៍ដេីរចេញទៅ ជុងហ្គុក បានត្រឹមយំ ភាពជាកូនប្រុសពេលនេះយំចេញមកហេីយក៏ព្រោះតែរឿងស្នេហា។
YOU ARE READING
ចំណងស្នេហ៍ មិត្តភាព (ចប់)
Short Storyជាមិត្តនិងគ្នាតែបែបជាមានចំណងស្នេហាដោយអ្នកម្ខាងមានចិត្តទៅលេីអ្នកម្ចាងទៀត ពេលដែលបានដឹងថាអ្នកម្ខាងនោះលួចស្រលាញ់ខ្លួន ក៏ស្អប់ខ្ពេីមឈប់រាប់អាន ចំណងមិត្តភាពគេក៏ផ្ដាច់គ្នា រយៈពេលដែលអ្នកម្ខាងទៀតទៅស្និតស្នាលនិងសិស្សច្បង ពេលនោះអារម្មណ៍អ្នកម្ខាងទៀតក៏មានចិត្តប្...
