Ep7:សុំទោស...

4.6K 240 3
                                        

មួយថ្ងៃហេីយ ជុងហ្គុកគេមិនបានចូលរៀននោះទេ គេដេីរដូចអ្នកអស់អ្វីក្នុងជីវិតរបស់គេ ដេីរតាមដងទន្លេហានតាំងពីថ្ងៃរហូតដល់ល្ងាចនៅមិនទាន់ទៅផ្ទះទៀត គេដេីរសេីកៗមួយៗដូចអ្នកគ្មានកម្លាំងអ្វីតតែសោះ គេអង្គុយនៅកៅអីមួយនៅតាមដងទន្លេនេះ រហូតដល់ពេលយប់ទៀត។
« លោកពូ តេីត្រូវការទិញផ្កាទេ ផ្កានេះក្រអូបណាស់ »ក្មេងប្រុសម្នាក់ដេីរលក់ផ្កាតាមដងទន្លេរាល់ដង ពេលឃេីញជុងហ្គុកមកអង្គុយក៏ចូលទៅសួរគេ
« យេីងមិនត្រូវការទេ ព្រោះមិនដឹងទិញអោយនរណា» ជុងហ្គុក សម្លឹងទៅក្មេងនោះដោយទឹកមុខមិនរីក
« លោកពូមានមនុស្សពិសេសដែលទេ ពូទិញអោយម្នាក់និងទៅ គេនិងចូលចិត្តផ្កាមួយនេះ» ក្មេងនោះខំនិយាយអោយជុងហ្គុកទិញផ្ការបស់ខ្លួន
« ពូទិញមួយនិងទៅណា នៅតែមួយទេ បានខ្ញុំទៅផ្ទះវិញ» ផ្ការបស់គេនៅសល់តែមួយចុងក្រោយវាជាផ្កាពណ៍សរ ជាប្រភេទផ្កាដែលក្រអូបសម្រាប់អ្នកយកទៅដាក់ក្នុងទ្បានឬតាមខ្លួននិងមិនធ្វេីអោយខ្លួនពិបាកចិត្តច្រេីន
« បេីឯងចង់ឆាប់ទៅផ្ទះយេីងនិងទិញ តែឯងត្រូវឆ្លេីយនិងសំណួរយេីងមួយសិន» ជុងហ្គុក
« សំណួរអ្វីទៅពូ» ក្មេងនោះធ្វេីភ្នែកម៉កៗមកកាន់ជុងហ្គុក
« ឯងគិតថា មនុស្សប្រុសមិនចំប្រុស ស្រីមិនចំស្រី គួរអោយស្អប់ខ្ពេីមឬអត់?»ជុងហ្គុក
« អឹម ខ្ញុំគិតថាពួកគាត់មិនគួរអោយស្អប់ខ្ពេីមនោះទេ ពួកគាត់គួរអោយស្រលាញ់ណាស់ ពេលដែលខ្ញុំលក់ផ្កាម្ដងៗជួបពួកគាត់ គាត់តែងតែនិយាយស្រទន់មកកាន់ខ្ញុំហេីយថែមទាំងអោយតម្លៃផ្កាលេីសទៀតផង ហេីយម៉ែរបស់ខ្ញុំក៏បានប្រាប់ថា ពួកគាត់ជាមនុស្សដែលល្អមិនចូលចិត្តរអេីមអ្នកដទៃនោះទេ » ក្មេងនោះរៀបរាប់ប្រាប់ទៅកាន់ជុងហ្គុកទាំងពីដេីមរហូតដល់ចប់
« ចុះឯងគិតយ៉ាងមិចសម្រាប់ក្ដីស្រលាញ់អ្នកដែលស្រលាញ់ភេទដូចគ្នា» ជុងហ្គុក សួរបន្តនៅកាន់ក្មេងនោះ
« រឿងនេះខ្ញុំមិនដឹងទេព្រោះមិនទាន់យល់ពីវា បេីអារម្មណ៍ពូបែបមិចវាក៏ជាអារម្មណ៍របស់ពូ ខ្ញុំនៅក្មេងមិនទាន់ដឹងទេ តែសម្រាប់ស្នេហាបែបនេះគេមិនប្រកាន់ទៀតទេ ខ្ញុំលក់ផ្ការហូតមក ឃេីញតែគូរស្នេហ៍បែបនេះជាញិកញាប់រហូត ខ្ញុំមេីលទៅពួកគាត់ទាំងអស់គ្នាដូចជាមានក្ដីសុខដូចជាគ្រួសារតូចមួយអញ្ចឹង លោកពូទិញផ្កាខ្ញុំទៅណា »
« អោយផ្កាយេីងមក អស់ប៉ុន្មាន »ជុងហ្គុក ទាញកាបូកលុយចេញពីហោប៉ាវទាញលុយមកអោយក្មេងនោះ
« គឺអស់តែ1$ ប៉ុណ្ណោះពូ » ក្មេងនោះធ្វេីដៃមួយដាក់ជុងហ្គុក រួមទាំងមានស្នាមញញឹមដាក់គេ
« អញ្ចឹងពូអោយ 100$ » ជុងហ្គុក អោយទៅក្មេងនោះដោយស្នាមញញឹមដូចគ្នា ដូចជាគេនិងក្មេងនេះមាននិស្ស័យនិងគ្នាអញ្ចឹង
«ពូអោយខ្ញុំច្រេីនម្ល៉េះ អ្នកគ្រប់គ្នាអោយក៏មិនច្រេីនដូចពូដែល ខ្ញុំមិនហ៊ានទទួលទេ»ក្មេងនោះមិនហ៊ានលុកដៃយកលុយពីជុងហ្គុកនោះទេ គេគិតថាលុយនោះច្រេីនណាស់ មួយថ្ងៃគេលក់មិនបានប៉ុននិងផង
« នេះជាលុយដែលឯងឆ្លេីយនិងសំណួររបស់ពូ ពូអោយយកទៅ»ជុងហ្គុក យកលុយនោះដាក់ចូលក្នុងដៃក្មេងលក់ផ្កានោះ
« ខ្ញុំប្រាប់អ្វីដល់ពូមួយ »
« ពូគួរតែទៅលួងគូរអនាគតរបស់ពូទៅ បេីសិនជាទុកយូរនោះគូរអនាគតរបស់ពូនិងកាត់ចិត្តពីពូបាន តែពេលនេះគាត់នៅមានចិត្តខ្លះៗពីពូ អញ្ចឹងឱកាសរបស់ពូនៅមាន ខ្ញុំទៅសិនហេីយ» ក្មេងនោះរត់ចេញទៅយ៉ាងលឿនមិនងាកក្រោយអ្វីបន្តិច
« ឈប់សិន» ជុងហ្គុក ស្រែកហៅក្មេងនោះតែគេមិនងាកក្រោយនោះទេ រត់រហូតបាត់ស្រមោលគេពីមនុស្សជាច្រេីន ជុងហ្គុក គិតពីសម្ដីរបស់ក្មេងលក់ផ្កានោះ គេឆ្ងល់ថានរណាគេជាគូរស្រកលរបស់គេ យ៉ាងមិចបានជាក្មេងម្នាក់នេះដឹង
« ក្មេងនោះនិយាយចង់សម្ដៅទៅថេយ៍មែនទេ » ជុងហ្គុក និយាយក្នុងចិត្តងាកទៅសម្លឹងទឹកទន្លេហាន។នៅអង្គុយបានបន្ដិតគេបានទ្បេីងទ្បានចេញទៅភូមិគ្រឹះវិញ តែសុខៗក៏បានជិះកាត់ភូមិគ្រឹះថេយ៍ផងដែរ ងាកទៅកាន់បន្ទប់មួយដែលមានភ្លេីងតិចៗ
« សុំទោស...» ជុងហ្គុក និយាយសុំទោសតែម្នាក់ឯង គេដូចជាដឹងថាខ្លួនខុសដែលធ្វេីរឿងមិនគួរធ្វេីទៅកាន់ថេយ៍ពេលដែលក្មេងនោះនិយាយមក ទាំងពាក្យសម្ដីទាំងកាយវិការគេពិតជាធ្វេីខុសដាក់ថេយ៍ខ្លាំងណាស់ បេីសិនជាអាចគេនិងសុំទោសថេយ៍។ ពេលនេះគេដូចជាយល់ពីក្ដីស្រលាញ់រវាងប្រុសនិងប្រុសហេីយ គេមិនស្អប់ខ្ពេីមមនុស្សបែបនេះទៀតនោះទេ ពេលដែលសម្លឹងទៅកាន់បន្ទប់នោះបន្តិច ក៏មានមនុស្សមកបិទវាំងនន
« ទ្បាននរណាគេមកឈប់អីត្រង់នេះ» ថេយ៍ងាកទៅកាន់មុខភូមិគ្រឹះឃេីញទ្បានមួយនៅបេីកភ្លេីងចោលមិនទាន់ទៅណា តែគេមិនគិតច្រេីន បិទវាំងននហេីយបិទភ្លេីងចូលគេងបាត់
« ស្មារនេះហេីយមិនទាន់គេងទៀត មិនចេះស្រលាញ់ខ្លួនឯងមែន Good night sweet dreams ណាក្មេងតូចរបស់ចន ជុងហ្គុក» ពេលគេឃេីញថេយ៍មេីលមកគេ ក៏មានចិត្តខឹងដែលស្មារនេះហេីយមិនទាន់ចូលគេង រវល់ធ្វេីអ្វីដល់ស្មារនិង ពេលនិយាយចប់ហេីយ គេបានបេីកទ្បានចេញទៅកាន់ភូមិគ្រឹះរបស់ខ្លួនវិញ។
« កូនមិចថ្ងៃនេះក៏យូរជាងរាល់ដង»អ្នកស្រីចន និយាយទៅកាន់ជុងហ្គុកពេលដែលគេដេីរចូលមកក្នុងផ្ទះ
« គឺកូននៅដេីរលេងរំសាយអារម្មណ៍និងណាម៉ាក់ កូនទៅបន្ទប់កូនហេីយ» ជុងហ្គុក ឆ្លេីយទៅម៉ាក់របស់គេហេីយក៏ទ្បេីងទៅកាន់បន្ទប់របស់ខ្លួន
« អាកូននេះកេីតអី » អ្នកស្រីចន សម្លឹងទៅដំណេីររបស់ជុងហ្គុក ដោយមិនយល់ នេះមានលុយចាយពេញៗដៃហេីយនៅចេះពិបាកចិត្តទៀត។
ពេលទ្បេីងមកដល់បន្ទប់ជុងហ្គុកដេីរយកកាតាបទៅទុកស្រួលបួល ទាញកន្សែងចូលទៅងូចទឹកដេីម្បីសម្អាតខ្លួន។ ពេលចេញមកវិញរាងក្រាស់ស្លៀកពាក់រួចរាល់ក៏បានទាញទូរស័ព្ទមកលេង។សុខៗក៏ចង់ចូលទៅunblock ថេយ៍វិញ។ពេលដែលគេunblock ហេីយគេនៅអួសមេីលរូបថេយ៍មួយៗពេលគេមេីលយូរៗទៅទេីបដឹងថាថេយ៍ស្អាតពិនណា មិនគួរណាគេមេីលរំលងមនុស្សល្អម្នាក់នេះសោះ។ ពេលដែលគេចូលទៅមេីលក្នុងរូបថតរបស់គេ បានអួសទៅឃេីញរូបដែលគេនិងថេយ៍បានថតរូបជាមួយគ្នា មេីលទៅថេយ៍ធ្វេីមុខcute cute មេីលទៅគួរអោយស្រលាញ់ ទេីបជុងហ្គុកយករូបមួយនេះតាំងនៅអេក្រង់ទូរស័ព្ទរបស់គេ
« គួរអោយស្រលាញ់អីគួរអោយស្រលាញ់យ៉ាងនេះ កូនស្វាតូច» ជុងហ្គុក ពេលដែលគេតាំងរូបថេយ៍រូចហេីយបានដាក់ខ្លួនគេង សម្បីតែគេងក៏នឹកដល់រូបភាពថេយ៍ផងដែល វត្តមានថេយ៍ពេលនេះមាននៅក្នុងបេះដូងគេហេីយ

ចំណងស្នេហ៍ មិត្តភាព (ចប់)Donde viven las historias. Descúbrelo ahora