នៅក្នុងបន្ទប់ដែលមានមនុស្ស2នាក់ នៅគេងអោបគ្នាមិនទាន់ភ្ញាក់នៅទ្បេីយពន្លឺនៃព្រះអាទិត្យបានជះចូលក្នុងបន្ទប់ធ្វេីអោយប៉ះចំផ្ទៃមុខរបស់ថេយ៍
«ហឹម »ថេយ៍ បម្រាស់បន្តិចព្រោះវារាងក្ដៅមុខ យកដៃញីភ្នែកអោយសាំ ងាកឃេីញថាខ្លួនបាននៅក្រោមការអោបរបស់ជុងហ្គុក
« អាយ ឯងជាមនុស្សកេញចំណេញ ថយចេញពីយេីងភ្លាម» ថេយ៍ ក្រោកធ្លាក់ជុងហ្គុកពីលេីគ្រែធ្លាក់ទៅខាងក្រោម
« អួយ បាក់ចង្កេះហេីយទេដឹងនៀក» ជុងហ្គុក អង្អែរចង្កេះខ្លួនព្រោះវាឈឺណាស់ធ្លាក់ពីលេីគ្រែដោយមិនទាន់ទ្រាមចិត្ត
« មកពីឯង កេញចំណេញយេីង ឯងអោបយេីង» ថេយ៍ ចង្អុលទៅរាងក្រាស់
« ស្រមៃទៅមេីលយប់មិញនរណាមកអោបយេីង»ជុងហ្គុក ថេយ៍ពេលលឺបែបនេះស្ងាត់មាត់មិនតបតវិញខំស្រមៃថាខ្លួនយប់មិញធ្វេីអ្វីខ្លះ តែគិតមិនចេញ
«គិតថាយេីងទៅអោបឯងនោះ កុំស្រមៃឯងនិងហេីយដែលមកកេញចំណេញលេីខ្លួនប្រាណយេីង» ថេយ៍
« បានយេីងនិងនិយាយប្រាប់អោយដឹងថាយប់មិញឯងធ្វេីអីខ្លះ»ជុងហ្គុក
+កាលពីយប់មិញ
« ខ្មោចៗ ជួយផង ខ្មោច» ថេយ៍ ដេកមកមេីលទៅអោបនិងជុងហ្គុកធ្វេីអោយគេភ្ញាក់ភ្លាមៗពេលលឺសំទ្បេងថេយ៍
« ថេយ៍កុំខ្លាចអីយេីងនៅទីនេះហេីយ»ជុងហ្គុក
« ខ្លាចខ្មោច សុំអោបបន្តិចមក កក់ក្ដៅណាស់»ថេយ៍ រាងក្រាស់មិនមាត់ក៏អោយថេយ៍អោបគេ មានតែសប្បាយចិត្តទៅវិញទេ
+ត្រទ្បប់មកវិញ
« យ៉ាងមិចដែលនរណាមកអោបនរណាមុន យប់មិញ អោបយេីងមិនដកដៃចេញផង ហេីយនៅមកធ្លាក់យេីងទៀត គួរតែយេីងធ្វេីអីដាក់ឯងវិញដេីម្បីជាការសងឯងធ្លាក់យេីង»ជុងហ្គុក ក្រោកមកជិតថេយ៍
« ឈប់សិន យេីងសុំទោសមកពីយេីងមិនដឹងខ្លួនឯងតេីស យេីងទៅបន្ទប់យេីងហេីយ »ថេយ៍គេចចេញពីជុងហ្គុករត់ទៅបន្ទប់ខ្លួនយ៉ាងលឿន ខ្លាចគេធ្វេីអ្វីដាក់ខ្លួនវិញ មួយកម្លាំងរបស់ជុងហ្គុក ល្មមថេយ៍អាចនិងចូលពេទ្យ រាងក្រាស់សម្លឹងថេយ៍ដោយស្នាមញញឹម
«សម្បីតែរត់ក៏គួរអោយស្រលាញ់ដែរ»ជុងហ្គុក និយាយហេីយគេដេីរទៅទាញកន្សែងចូលទៅបន្ទប់ទឹកដេីម្បីសម្អាតខ្លួនទៅរៀន។
ពួកគេទាំង2បានមកដល់សាលាយេីងដោយថេយ៍ថ្ងៃនេះមិនរំខានចង់ទៅជិះជាមួយនិងសាងហេនោះទេ ទំនាក់ទំនងថេយ៍និងសាងហេដូចជាមិនសូវបាននៅជិតគ្នានោះទេ តាំងពីពេលជុងហ្គុកចូលមកនៅគ្រួសារគេនោះ។
« តោះពួកយេីងទៅញាំអី»ជីមីន និយាយទ្បេីងយកដៃអង្អែរពោះដូចជាឃ្លានខ្លាំង
« អឹមតោះ យេីងក៏ឃ្លានដែរ»ថេយ៍ ក្រោកឈរទាំងអស់គ្នាចេញទៅកាន់តូបអាហារ។
« ថេយ៍ ជីមីន ទៅអង្គុយសិនទៅចាំពួកយេីង2នាក់ទៅកម្មង់បាយ» ជុងហ្គុក និយាយប្រាប់ទៅគេទាំង2នាក់ ពួកគេលឺហេីយក៏ធ្វេីសញ្ញាថាយល់ព្រម ដេីរទៅកាន់តុដែលមិនមានមនុស្សអង្គុយ។
« អឹម ក្មេងតូចរៀននៅសាលានេះដែលមែនទេ»លីហ៊ូ ដែលទេីបនិងដេីរចូលមកតូបពេកងាកឃេីញថេយ៍បានដេីរចូលមកជិតដេីម្បីចូលទៅនិយាយជាមួយនិងគ្នា
« អរ គឺលោកទេ នេះលោកនៅរៀនទេឬ ស្មានថាធ្វេីការហេីយតេីស» ថេយ៍ងាកទៅឃេីញក៏ស្គាល់ថាជាមនុស្សដែលបាននិយាយជាមួយកាលពីម្សិលមិញ
« ខ្ញុំនៅរៀនទេ »លីហ៊ូ ញញឹមទៅកាន់ថេយ៍
« មិចបានជាខ្ញុំមិនដែលឃេីញលោកសោះអញ្ចឹង» ថេយ៍
« ពួកយេីងក៏អាចដេីរជួបគ្នាផងដែលតែមកពីមិនដែលស្គាល់គ្នា» លីហ៉ូ
« ថេយ៍នេះបាយរបស់ឯង» ជុងហ្គុក ចូលមកដល់ដាក់បាយនៅលេីតុ សម្លឹងទៅកាន់លីហ៉ូដោយក្រខ្សែរភ្នែកកំណាច
« អញ្ចឹងខ្ញុំសូមទៅវិញសិនហេីយ ថ្ងៃក្រោយជួបគ្នា» លីហ៉ូដោយឃេីញជុងហ្គុកចូលមកក៏ចង់ដេីរចេញទៅវិញ អោយគេនៅមានភាពស្និតស្នាលនិងគ្នាសិនចុះចាំមានឱកាសល្អ នោះថេយ៍និងជារបស់គេ។
« ចង្រៃយ៍អេីយ តេីអាលោកចនអីគេនោះវាប្រេីវិធីអ្វីទៅបានជាក្រុមហ៊ុនវា ដំណេីរការណ៍បានល្អជាងយេីង » លោកលី ក្រវែងរបស់របបនៅក្នុងបន្ទប់ធ្វេីការកម្ទេចចោលគ្នាសល់
« ចៅហ្វាយកុំអស់សង្ឃឹម បេីធ្វេីឳមិនបានធ្វេីដាក់កូនម្ដងទៅ ពេលនោះវានិងខូចចិត្តស្លាប់ព្រោះកូនរបស់វាមានតែម្នាក់ប៉ុណ្ណោះចៅហ្វាយ» អ្នកចាត់ការរបស់លោកលីនិយាយធ្វេីអោយលោកលីត្រូវញញឹមចេញមក
« មតិរបស់ឯងពិតជាល្អខ្លាំងណាស់ ចាំយេីងដំទ្បេីងប្រាក់ខែអោយ» លោកលីញញឹមទៅកាន់អ្នកចាត់ការណ៍ខ្លួនដោយសប្បាយរីករាយ លេងមេមិនបានលេងកូនតែម្ដងទៅ។ លោកលីគឺចង់ឈ្នះក្រុមហ៊ុនរបស់លោកចនណាស់ ប៉ុន្តែវាមិនអាចនិងយកឈ្នះនោះទេ ព្រោះក្រុមហ៊ុនចន គឺមានអ្នកមានស្នារដៃខ្លាំងថែមទាំងមានសាខាជាច្រេីនកន្លែងអោយគេស្គាល់ច្រេីនទៀតផង។
សាលាត្រូវបានដល់ម៉ោងចេញទៅផ្ទះអ្នកទាំង3នៅឈររងចាំជុងហ្គុកចេញពីបន្ទប់ទឹក។
« គេចូលទៅយូរខ្លាំងម្ល៉េះ»ថេយ៍ ធ្វេីមុខស្អុយពេលត្រូវមកឈរចាំយ៉ាងយូរបែបនេះ
« ឯងចូលទៅមេីលទៅ ថាគេកំពុងតែធ្វេីអ្វី» ជីមីន ប្រាប់ទៅកាន់ថេយ៍។
« ទេមិនទៅទេ »ថេយ៍ឆ្លេីយបដិសេធមិនទៅ
«អួយសុំទោសផងលោក មិញខ្ញុំមិនមានអចេតនានោះទេ» កាងស៊ូ រវល់តែលេងទូរស័ព្ទដេីរបុកនិងមនុស្សមាឌធំ
« មិនអីទេ»ជុងហ្គុក បានដេីរចេញពីនាងយ៉ាងលឿន មិនចង់អោយអ្នកដទៃគេឃេីញ យល់ច្រទ្បំនិងគេ
« សង្ហារណាស់ ចាំមេីលទៅមេីលថាលោកអាចរត់ពីកណ្ដាប់ដៃ ស្រីស្អាតដូចជាខ្ញុំបានទេ»កាងស៊ូ សម្លឹងផែនខ្នងជុងហ្គុកដេីរចេញដោយភាពរឹងមាំ ញញឹមពេញចិត្តនិងភាពសង្ហាររបស់ជុងហ្គុក
« ចាំយូរឬនៅ »ជុងហ្គុក
« យូរណាស់ ឯងទៅធ្វេីស្អីអីគេយូរយ៉ាងនេះ»ជីមីន
« ទៅអង្គុយក្នុងបន្ទប់ទឹកមេីលមុខដល់ស្រស់ស្អាតខ្លួនឯង ដែលអាចធ្វេីអោយមនុស្សនៅក្បែរនេះលង់ស្នេហ៍នោះអី»ជុងហ្គុក សេីចតិចៗបែបចម្អក់អោយទៅថេយ៍
« អ្អក អ្អក ចង់ក្អួត»ថេយ៍ ធ្វេីជាចង់ក្អួតពេលលឺសម្ដីរបស់ជុងហ្គុក ស្មានគេមិនដឹងចង់ថាអោយគេទាំងរស់។ពួកគេទាំង4នាក់បានចេញដំណេីរទៅដេីរលេងជុំគ្នា
YOU ARE READING
ចំណងស្នេហ៍ មិត្តភាព (ចប់)
Short Storyជាមិត្តនិងគ្នាតែបែបជាមានចំណងស្នេហាដោយអ្នកម្ខាងមានចិត្តទៅលេីអ្នកម្ចាងទៀត ពេលដែលបានដឹងថាអ្នកម្ខាងនោះលួចស្រលាញ់ខ្លួន ក៏ស្អប់ខ្ពេីមឈប់រាប់អាន ចំណងមិត្តភាពគេក៏ផ្ដាច់គ្នា រយៈពេលដែលអ្នកម្ខាងទៀតទៅស្និតស្នាលនិងសិស្សច្បង ពេលនោះអារម្មណ៍អ្នកម្ខាងទៀតក៏មានចិត្តប្...
