Ep35:សម្បីតែអោបក៏បងមិនអោបអូនផង

1.8K 72 0
                                        

ពេលដែលជូនថេយ៍មកដល់ផ្ទះវិញ រាងក្រាស់ដឹកដៃថេយ៍ចូលទៅខាងក្នុងដោយទឹកមុខរឹងមាំ
« គេងចុះ » សម្ដីដែលមិនមានជាតិអ្វីដូចកាលពីមុនត្រូវបានបាត់ទៅអស់ បញ្ចេញនៅសម្ដីដែលសោះក្រកោះគ្មានជាតិបោះចូលក្នុងត្រចៀករបស់ថេយ៍ធ្វេីអោយបេះដូងដែលតែងតែទទួលបាននៅការថ្នាក់ថ្នមពីអ្នកម្ខាងទៀតត្រូវបានបែកបន្តិចម្ដងៗ ចុកអួលៗពិបាកនិងបរិយាប្រាប់អ្នកខាងមុខអោយដឹង
« ចាំបាច់ទៅវិញដែលឬ ចុះកាលពីមុន បងតែងតែជូនអូនមកផ្ទះហេីយក៏មិនទៅវិញចុះមិចថ្ងៃនេះ បងទៅធ្វេីការវិញ បងមានអ្វីលាក់បាំងអូនមែនទេជុង ហាក៎ ប្រាប់មក » ថេយ៍ស្រាប់តែក្រោកស្រែកដាក់រាងក្រាស់មួយអស់កម្លាំងយកដៃវៃដេីមទ្រូងជុងហ្គុក
« អូនកុំធ្វេីចរឹកក្មេងពេកបានទេ បងធុញណាស់ បានហេីយបងទៅធ្វេីការវិញហេីយ »និយាយតែប៉ុណ្ណឹងគេក៏បេីកទ្វាបន្ទប់ដេីរចេញទៅទ្បានបេីកទៅក្រុមហ៊ុនវិញ
« អ្ហឹកៗ បងចេះធ្វេីបាបចិត្តអូនហេីយ អ្ហឹកៗ » ដួលខ្លួនទប់និងគ្រែទឹកភ្នែកហូរកាត់ថ្ពាល់ដែលទន់ៗ កាលពីមុនមិនដែលធ្លាប់មានសកម្មភាពនេះតែឥទ្បូវក៏បានផ្លាស់ប្ដូរមកជាយំខុសពីរាល់ដង។
គេយំរហូតដល់អស់កម្លាំងដេកលក់នៅមួយម្ខាងនៃពូកដោយទឹកភ្នែកនៅហូរចេញពីកែវភ្នែកគេនៅទ្បេីយ។

« អ្វីៗគ្រប់យ៉ាងត្រូវតែជារបស់យេីង គីមថេយ៉ុង ដល់ពេលយេីងយក របស់យេីងវិញហេីយ ហាសហា » ម៉ូ កាន់កែវស្រាក្រវីតិចៗដោយសម្លឹងទៅមេីលទេសភាពខាងក្រៅនេះខូនដូរបស់គេ យ៉ាងសិចសុី។សំទ្បេងទូរស័ព្ទបានរោទ៍ទ្បេីង នាងដេីរចូលទៅខាងក្នុងយកមកលេីក
« អាទ្បូចា៎ »
« ម៉ូ ល្ងាចនេះខ្ញុំនិងទៅយកនាងទៅញាំអី» រាងក្រាស់ដែលអង្គុយនៅតុធ្វេីការរបស់គេ ដោយធ្វេីការសុខៗក៏នឹកដល់ម៉ូបានទាញឯសារដែលនាងបានដាក់ពាក្យនោះយកមកមេីលក៏ឃេីញលេខផ្ទាល់ខ្លួននាងទេីបគេខលទៅ
« ចា៎ លោកនាយក ខ្ញុំធ្វេីតាមលោកជានិច្ច» នាងញញឹមពេលដែលគម្រោងការរបស់នាងត្រូវរលូនដូចការគិតរបស់នាង
«តែឈប់សិនលោកនាយក ថេយ៍និងខឹងលោកនាយក ពេលដែលត្រូវនាំខ្ញុំជាអ្នកដទៃ ទៅញាំបាយបែបនេះ» នាងស្រាប់តែនិយាយសំទ្បេងត្បៀត ចេញមកដូចជាក្រែងចិត្តខ្លាច គូរដណ្ដឹងគេ ខឹង
« មិនអីទេ អញ្ចឹងសម្រេចថា ខ្ញុំនិងទៅយកម៉ូ នាងទម្លាក់ អាស័យដ្ឋានមក»
« ចា៎ ចាំបន្តិច» នាងក៏បានទម្លាក់អាស័យដ្ឋាន អោយទៅជុងហ្គុក ពេលរាងក្រាស់បានហេីយក៏បិទទូរស៏ព្ទយកមកក្រវីដោយស្នាមញញឹម ។
« ហឺយ តែប៉ុណ្ណឹង មានលុុយចាយវិញហេីយ ឯងមិនស្លាប់ទេនាងម៉ូ » បន្ទាប់ពីនិយាយហេីយ នាងដេីរចូលបន្ទប់ទឹកដេីម្បីសម្អាតខ្លួន។

ចំណងស្នេហ៍ មិត្តភាព (ចប់)Where stories live. Discover now