ជុងហ្គុកបានដេីរចូលមកក្នុងបន្ទប់ថត ក៏បានប្រទះឃេីញថេយ៍ពាក់ឈុត ដែលសុិចសុីជាងមុនទៅទៀតធ្វេីអោយគេ ក្ដៅក្នុងឱរាជាខ្លាំង
« ឆាប់ដោះវាចេញ នរណាបេីកសិទ្ធិអោយពាក់ សុិចសុី» គ្រាន់តែឃេីញភ្លាម សំទ្បេងដល់ខ្លាំងក្លាធ្វេីអោយអ្នកនៅក្នុងបន្ទប់នោះងាកមករាងក្រាស់ដោយភ័យខ្លាច មានតែរីននិងថេយ៍ប៉ុណ្ណោះដែលគេមិនបានខ្លាចរអានិងសំទ្បេងមួយនេះ
« យ៉ាងមិច ខ្ញុំអ្នកថត ខ្ញុំមានសិទ្ធិក្នុងការរេីសសម្លៀកបំពាក់ » ថេយ៍ ឆ្លេីយទៅគេវិញ នៅសំទ្បេងខឹង
« តែបងជាម្ចាស់ផលិតផល បងមានសិទ្ធិគ្រប់យ៉ាងក្នុងការដាក់បញ្ជា»
« លោកជាស្អីក៏ស្អីទៅខ្ញុំមិនខ្វល់សំខាន់ខ្ញុំចង់ពាក់បែបនេះ យ៉ាងមិច រាងកាយលោកទុកនៅខ្ញុំ ធ្វេីដូចខ្លួនឯងនិង ម្ចាស់ជីវិតគេ » ថេយ៍ សេីចឌឺចុងក្រិយប្រយោគចុងក្រោយហេីយក៏បន្តសកម្មភាពពាក់បន្ត
« ដោះវាចេញ ក្រុមការងារយកឈុតផ្សេង មក » ជុងហ្គុក ស្រែកទៅថេយ៍ម្ដងទៀត ធ្វេីអោយក្រុមការងារ ភ្ងាក់ព្រឺត មិនដឹងសោះថា ចៅហ្វាយគេ កាចដល់ថ្នាក់នេះ
« នេះចៅហ្វាយ» អ្នកចាត់ការ បានរត់យកឈុតសម្លៀកបំពាក់ មកអោយជុងហ្គុក
« បេីអោយខ្ញុំពាក់ឈុតបែបនេះ ខ្ញុំនិងមិនថតជាដាច់ខាត តោះបងរីន យេីងទៅដេីរលេងទៅ ចំណែកលុយ ខ្ញុំនិងបាញ់ចូលកុងក្រុមហ៊ុន លោកវិញ តោះបង » ថេយ៍ ដេីរទៅទាញកាបូក កាន់ដៃរីនដេីរចេញទៅដោយរីនមិនយល់នៅហេតុការណ៍មួយនេះសោះ
« ឈប់ភ្លាម ការងារមិនទាន់រួចរាល់កុំគិតថាចង់ចេញទៅបាន ឈប់ត្រង់នេះ បន្តការងារទៀត » ជុងហ្គុក បែរទៅថេយ៍វិញ និយាយនៅពាក្យហាមឃាត ធ្វេីអោយថេយ៍ពិតជាខឹងនិងគេខ្លាំងណាស់ មិនគួរណាស់ ជួបរឿងសយទាំងព្រឹកបែបនេះទេ
« ខ្ញុំនិងថតបេីសិនជាលោក អោយខ្ញុំពាក់ឈុតនៅលេីដងខ្លួនខ្ញុំ»
« យ៉ាងមិចដែលលោក រេីសទៅ» ថេយ៍ពេបមាត់បែបជាអ្នកឈ្នះ ទៅកាន់ជុងហ្គុក ធ្វេីអោយរាងក្រាស់ខឹងទៅកានើថេយ៍កាន់តែខ្លាំង ។
« បងមិនរេីស អូនត្រូវតែថតអោយហេីយ» ជុងហ្គុក កំហក់មកកាន់ថេយ៍វិញ យ៉ាងញ័រខ្លួនដាក់រាងតូច
« ឈប់សិនលោកត្រូវជាអ្វីនិងថេយ៍មែនទេ បានជាហៅថេយ៍អូនៗ បែបនេះ» រីនដែល ឈរស្ដាប់ពួកគេអស់ជាយូរក៏ចូលមកលូកមាត់ ក្នុងរឿងនេះ
« ខ្ញុំជាគូរដណ្ដឹងថេយ៍ ហេីយលោកកុំនៅជិត គូរដណ្ដឹងខ្ញុំពេកអី » រាងក្រាស់ក៏ងាកមកថាអោយរីនម្ដងធ្វេីអោយថេយ៍ទ្រាំមិនបានក៏លេីកដៃទះរាងក្រាស់មួយកំផ្លៀង
< ផ្លាច់>
« ឆាប់លុបសម្ដីលោកភ្លាមទៅ ខ្ញុំលឺហេីយវាចង់ក្អួតចេញមក ត្រូវចាំក្នុងខួរក្បាលលោកទៅចុះ ខ្ញុំមិនមានគូរដណ្ដឹងដូចជាលោកនោះទេ មនុស្សដែលខ្ញុំស្រលាញ់គឺជារីន តោះយេីងចេញពីទីនេះទៅកុំនៅជាន់ទីនេះអីវាគួរអោយខ្ពេីម» ថេយ៍ ថាតែប៉ុណ្ណឹងក៏ដឹងដៃរីនដេីរចេញទៅដោយរាងក្រាស់សម្លឹងទៅកាន់គេទាំង2នាក់
ដោយបេះដូងឈឺចាប់យ៉ាងខ្លាំងនៅពាក្យសម្ដីថេយ៍ថាខ្ពេីមខ្លួន។
YOU ARE READING
ចំណងស្នេហ៍ មិត្តភាព (ចប់)
Short Storyជាមិត្តនិងគ្នាតែបែបជាមានចំណងស្នេហាដោយអ្នកម្ខាងមានចិត្តទៅលេីអ្នកម្ចាងទៀត ពេលដែលបានដឹងថាអ្នកម្ខាងនោះលួចស្រលាញ់ខ្លួន ក៏ស្អប់ខ្ពេីមឈប់រាប់អាន ចំណងមិត្តភាពគេក៏ផ្ដាច់គ្នា រយៈពេលដែលអ្នកម្ខាងទៀតទៅស្និតស្នាលនិងសិស្សច្បង ពេលនោះអារម្មណ៍អ្នកម្ខាងទៀតក៏មានចិត្តប្...
