Ep5: គេការពារគ្នាគេណាស់

4.3K 220 3
                                        

ថ្ងៃនេះជាថ្ងៃឈប់សម្រាករបស់សិស្សានុសិស្សគ្រប់គ្នាមិនបានទៅរៀននោះទេងាកមកមេីលនៅក្នុងបន្ទប់របស់ថេយ៍នេះវិញ គេមិនទាន់ក្រោកពីដំណេកនៅទ្បេីយ ដេកស្រមុកដូចជ្រូក រមៀលពេញពូក។
« ងាប់ហេីយៗជុងហ្គុក ឯងចង់សម្លាប់យេីងមែនទេ ឯងដឹងទេ ថាស្នាមថេីបយេីងវានៅសុីន យេីងមិនចង់អោយនរណាគេប៉ះពាល់វានោះទេ សម្លាប់ហេីយ»ថេយ៍
« ថីថេីបមិនបាន អីក៏កំណាញ់ខ្លួនម្ល៉េះ ធ្វេីដូចខ្លួនឯងនិងស្រី»ជុងហ្គុក
« ទោះអញមិនមែនស្រី ក៏មិនអោយមកលុកលាន់អញដែល ហែងឆ្គួតហេីយ អាយ មិនសុខចិត្តទេ ព្រះជួយខ្ញុំផង »ថេយ៍
« បានហេីយកុំនៅធ្វេីចរឹកកូនក្មេងបន្តទៀត សុំអោបមួយមក »ជុងហ្គុក
« យេីងមិនអោយអោប ឯងឆាប់ចេញអោយឆ្ងាយភ្លាម» ថេយ៍ ដាក់ដៃរាំងមិនអោយអ្នកនៅខាងមុខចូលមកអោបខ្លួន
« ថេយ៍ហា ថ្ងៃរះចាំងគូទហេីយ កូនល្មមក្រោកហេីយ»អ្នកស្រីគីម គោះទ្វាខ្លាំងៗធ្វេីអោយអ្នកយល់សុបិនត្រូវភ្ងាក់យ៉ាងលឿន
« ងាប់ស្មានតែជាការពិត គ្រាន់តែជាសុបិនសោះ »ថេយ៍ ក្រោកមកនិយាយតែម្នាក់ឯង នេះជាសុបិនទេ មិនមែនជាការពិត នៅក្នុងសុបិនគេមិនព្រមអោយជុងហ្គុក អោបគេទៅ មិចគេរាំងមិនអោយអោប ក៏ព្រោះតែចិត្តគេនៅក្នុងសុបិនវាដូចគ្នា គេគិតថាបេីអោយជុងហ្គុក អោបខ្លួនខ្លាចថាគេនិងស្អប់រាងកាយមួយនេះ បេីការថេីបក្នុងសុបិនក៏គេមិនអោយថេីបក៏ព្រោះតែគិតថា មកប៉ះពាល់មនុស្សបែបនេះ វាអាចនិងខ្ពេីមរហូតលែងចង់មេីលមុខ អញ្ចឹងបានជាគេរាំងមិនអោយចូលមកជិតគេ ក៏ព្រោះចិត្តគេនិងរាងកាយពិតមានចរឹកដូចគ្នា ចំណែកជុងហ្គុក ចរឹកខុសពីការពិតនិងសុបិន។ ថេយ៍ងេីបទៅបេីកទ្វាពេលលឺសំទ្បេងម៉ាក់គេកាន់តែខ្លាំងៗទ្បេីង
« ថ្ងៃសម្រាកម៉ាក់ កូនគេងយូរបន្តិចសោះក៏មិនបានដែរ» ថេយ៍ ស្ងាប់អេសក្បាលសួរទៅកាន់ម៉ាក់គេ
« មិនចង់អោយទម្លាប់បែបនិងទេ កូនទៅងូចទឹកទៅបានចុះទៅញាំបាយ»អ្នកស្រីគីម
« បាទម៉ាក់» ថេយ៍ ទាញទ្វាបិទវិញ ដេីរចូលបន្ទប់ទឹកសម្អាតខ្លួន រួចរាល់គេក៏បានចុះទៅខាងក្រោម
« បងសាងហេ »ថេយ៍ ចុះមកដល់ខាងក្រោមក៏ប្រទះឃេីញនិងវត្តមានរបស់សាងហេ ដែលអង្គុយនៅតុបាយជាមួយនិងប៉ាម៉ាក់របស់គេ
« គេងដល់ហេីយន៎»សាងហេ ងាកទៅថាអោយថេយ៍ រាងតូចពេលគេថាអោយអញ្ចឹង ក៏ពេកមាត់បែបអន់ចិត្ត
« មោះៗ នាំគ្នាញាំបាយទៅណាកុំលេងសេីចច្រេីនអី ថេយ៍ចូលកន្លែងមក» អ្នកស្រីគីម រាងតូចដេីរចូលអង្គុយញាំបាយជុំគ្នាដូចនិងអតីតកាលគេនៅក្មេង ធ្លាប់ញាំបាយជុំនិងសាងហេផងដែរ។
បន្ទាប់ពីទទួលទានចប់ហេីយ ថេយ៍បាននៅអង្គុយលេងជាមួយនិងសាងហេនៅលេីសាទ្បុង ដោយលោកគីម ទៅធ្វេីការអ្នកស្រីគីមគាត់ទ្បេីងទៅបន្ទប់របស់គាត់ សុខៗសារក៏បានលោតទ្បេីងក្នុងទូរស័ព្ទរបស់ថេយ៍
« អាថេយ៍ ចេញមកក្រៅមក ពួកយេីងនៅចាំ យេីងដាក់ទីតាំងរួចហេីយ » សាររបស់ជីមីន បានផ្ងេីរមកកាន់ថេយ៍ដោយចង់អោយរាងតូចទៅជួបជុំបែបមិត្តភក្កិ
« អឹមចាំយេីងទៅ»ថេយ៍ ចុចផ្ងេីរសារទៅជីមីនវិញហេីយ បិទទូរស័ព្ទទុក
« បងសាងហេ ទៅក្រៅជាមួយខ្ញុំឬអត់» ថេយ៍ ដោយគិតថាយកសាងហេទៅជាមួយចង់ណែនាំអោយជីមីននិងយ៉ុងហ្គីស្គាល់ផងដែល គេឃេីញតែជូនថេយ៍ទៅ មិនដែលបានណែនាំអោយពួកគេស្គាល់
« ថេយ៍ចង់ទៅណា»សាងហេ
« មកបងទៅៗដឹងហេីយ ឆាប់ទ្បេីង» ថេយ៍ ដេីរទៅអួសដៃសាងហេអោយទៅកន្លែងទ្បាន
« កុំអួសបង បងដេីរខ្លួនឯងបាន» សាងហេ រាងតូចលែងដៃសាងហេវិញ ទុកអោយគេដេីរដោយខ្លួនឯង បន្ទាប់ពីពួកគេចូលទ្បានបេីកទៅតាមទីតាំងដែលជីមីន ផ្ងេីរមកគេនោះ។
មួយស្របក់ទ្បានរបស់សាងហេបានមកដល់ទីតាំង រាងតូចចុះចេញមកមុនទុកអោយសាងហេចុះមកតាមក្រោយគេ មិនបាច់ពិបាកអោយគេមកបេីកទ្វាអោយ
« នោះអាថេយ៍មកហេីយ » ជីមីន ចង្អុលទៅថេយ៍ ដែលដេីរមកទទឹមនិងសាងហេ ជុងហ្គុក និងយ៉ុងហ្គី ក៏បានងាកទៅមេីល មុនដំបូងជុងហ្គុក គិតថាគេមកតែឯង ពេលឃេីញមកជាមួយនិងសាងហេ គេមានអារម្មណ៍មិចៗទេចេះតែរអេីមៗ នេះបេីគេដឹងមុនថា ណាត់មួយនេះមានថេយ៍ កុំសង្ឃឹមថាគេមកនោះ តែមកដល់ពេលលឺថាថេយ៍មកដែល រកនិងចាកចេញហេីយតែ2នាក់គេនេះហាមមិនអោយទៅវិញទេ
« ចាំយូរឬនៅ» ថេយ៍ ដេីរចូលមកក៏រាងស្ទាក់ស្ទេីរក្នុងការនិយាយដែលព្រោះមានវត្តមានជុងហ្គុកនៅទីនេះ
« យូរហេីយ មិចមិនចេះគោរពពេលវេលាទេឬ គេនេះចាំទ្បេីងម្ចាស់ហាងដេញចេញបាត់ទៅហេីយ មនុស្សខ្ទេីយចឹង មិនចង់អោយមកណាត់ផង» ជុងហ្គុក និយាយដោយមិនសម្លឹងទៅកាន់ថេយ៍
« ឯងនិយាយចង់សម្ដៅទៅនរណាគេ ហា៎» សាងហេ ដោយឈរស្ដាប់គេនិយាយដោយចិត្តទ្រាំមិនបានក៏ចូលទៅច្របាច់ករអាវជុងហ្គុក ទ្បេីងលេី
« នរណាមានខ្លួនក៏យកទៅ ព្រោះជាខ្ទេីយមែននោះ គួរអោយខ្ពេីម មិចខ្ទេីយដែលមែនទេ បានជាមានខ្លួនមែស» ជុងហ្គុក ទោះជាត្រូវរឹតករអាវគេយ៉ាងណាគេនៅតែខំនិយាយឌឺទៅវិញតតែបាន
« ឌឹប!» មួយដៃរបស់ សាងហេ ធ្វេីអោយមាត់របស់ជុងហ្គុកមានឈាម ជាប់និងគេមមាត់ រាងក្រាស់យកអណ្ដាតលិទឈាមដែលចេញមកនោះចូលទៅក្នុងពោះវិញដោយសម្លឹងដោយក្រខ្សែ ភ្នែកពិជឃាត
« ឌឹប!» មួយដៃបកមកវិញជាមួយនិងកម្លាំងរបស់សិស្សប្អូន រកនិងទៅវៃ សាងហេបន្តទៀត ថេយ៍ដែលឈរមេីលនោះរត់ចូលមកយ៉ាងលឿន
« ឈប់ភ្លាមចន ជុងហ្គុក ឯងហួសហេតុពេកហេីយ កុំឃេីញយេីងមិនមាត់ៗ ឯងបានដៃនោះ » ថេយ៍ ចូលទៅច្រានជុងហ្គុកចេញមិនអោយទៅវៃសាងហេបន្ត សម្លឹងទៅជុងហ្គុកដោយក្រខ្សែភ្នែកស្អប់
« គេការពារគ្នាគេណាស់ អញ្ចឹងបានខ្ទេីយដូចគ្នា ហាសហា » ជុងហ្គុក សេីចតិចៗបែបឌឺទៅកាន់ថេយ៍
« ផ្លាច់ សម្ដីរបស់ឯងវាហួសហេតុពេកហេីយ» ថេយ៍ ដោយទ្រាំនិងសម្ដីរបស់ជុងហ្គុកមិនបាន ចូលទៅទះគេមួយកំផ្លៀងយ៉ាងអស់កម្លាំង
« យេីងគិតថាឯងទៅផ្ទះវិញទៅ ជុងហ្គុក » យ៉ុងហ្គី ដោយឈរមេីលសកម្មភាពពួកគេមិនអាចចូលទៅឃាត់ពួកគេបាននោះទេ ដោយឃេីញសកម្មភាពនេះមិនស្រួលខ្លាចគេនិងវៃថេយ៍ចូលទៅហាម ជុងហ្គុកសម្លឹងថេយ៍បន្តិចក៏ដេីរចេញទៅ។រាងតូចបានដេីរមកមេីលសាងហេ
« បងយ៉ាងមិចហេីយ ទៅផ្ទះចាំខ្ញុំស្អំមុខអោយបងតោះ» ថេយ៍ អោបដៃសាងហេដេីរទៅកាន់ទ្បានបេីកត្រទ្បប់ទៅកាន់ភូមិគ្រឹះគេវិញ
« ពួកយេីងដូចជាណាត់ពួកគេមក ដូចជាបង្កេីតសង្រ្គាម»យ៉ុងហ្គី
« មកពីបងឯងនិង នៅសុខៗក៏ចង់អោយពួកគេត្រូវគ្នា កុំគិតនោះថាជុងហ្គុកគេចង់ត្រូវ»ជីមីន
« តោះទៅផ្ទះវិញ »យ៉ុងហ្គីដេីរចេញទៅជាមួយនិងជីមីន បេីកទ្បានចេញទៅវិញ ដោយមិនសប្បាយចិត្ត គិតថាពេលណាត់ជួបគ្នានិងនិយាយអោយពួកគេត្រូវគ្នាវិញ តែនេះមានឯណា មានតែធ្វេីសង្រ្គាម។ម្ចាស់ហាងមិនហ៊ានចូលទៅស្ដីអោយពួកគេនោះទេ ក៏ដឹងថាពួកគេជានរណា មកពីត្រកូលអ្វី។

ចំណងស្នេហ៍ មិត្តភាព (ចប់)Donde viven las historias. Descúbrelo ahora