រាត្រីយប់ស្ងាត់បាត់សង្ខាព្រះអាទិត្យបានលិចទៅណាមកឃេីញព្រះចន្ទ ធ្វេីអោយពន្លឺតិចៗបំភ្លេីពេញទីក្រុង និងតាមតំបន់នានា។នៅក្នុងផ្ទះមួយដែលមានមនុស្ស2នាក់កំពុងតែអង្គុយទល់មុខគ្នា ញាំបាយដោយមិនមាត់អ្វីបន្តិច ដូចជាមានជម្លោះនិងគ្នា។
« ថេយ៍មិចអូនស្ងាត់ដាក់បង »រាងក្រាស់សួរទៅកាន់ថេយ៍ដោយទឹកមុខរាបស្មេី។ប៉ុន្តែមិនមានការឆ្លេីយតបមកវិញនោះទេ រាងតូចអោនញាំបាយធ្វេីមិនដឹង ញាំមួយម៉ាត់ចុងក្រោយ គេក៏ទ្បេីងទៅលេីទុកអោយជុងហ្គុកនៅអង្គុយក្នុងតុបាយតែម្នាក់ឯង រាងក្រាស់សម្លឹងទៅថេយ៍រហូតដល់បាត់ស្រមោល។បន្ទាប់មករាងក្រាស់បានប្រមូលចានទៅលាងទុក ហេីយគេទ្បេីងទៅបន្ទប់បេីកទ្វាចូលទៅឃេីញរាងតូចគេងបែរខ្នងបាត់ទៅហេីយ ដោយគិតថាថេយ៍គេងក៏មិនចង់រំខានដំណេក គេក៏បានទាញភួយយកមកដណ្ដប់ អោនទៅជិតថ្ពាល់ថេយ៍បន្តិច
«សឺត... រាត្រីសួស្ដីណាប្រពន្ធសម្លាញ់» ថេីបហេីយគេក៏ដាក់ខ្លួនគេងដោយមិនបានអោបរាងតូចនោះទេព្រោះគិតថាគេនៅខឹងមិនចង់អោយគេខឹងបន្ថែមទៀត មិនដឹងផងដែលថាថេយ៍ខឹងរឿងអ្វីមានតែថ្ងៃស្អែកចាំនិយាយអោយដឹងរឿង។
ព្រះអាទិត្យរះចាំងពេញទីក្រុងនៃប្រទេសកូរ៉េធ្វេីអោយមនុស្សគ្រប់គ្នាប្រញ៉ាប់ក្រោកទៅធ្វេីការ បានទម្លាប់របស់ពួកគេ។ ងាកមកមេីលបន្ទប់ដែលមានមនុស្ស2នាក់នេះវិញ ពេលនេះរាងក្រាស់បានក្រោកចុះទៅខាងក្រោមដេីម្បីធ្វេីម្ហូបយកចិត្តប្រពន្ធកុំអោយខឹងនិងគេទៀត។
« អឹម.. គេណាបាត់ហេីយ»ថេយ៍ យកដៃសៀបពេញពូកតែមិនបានប៉ះសម្បីរាងកាយបន្តិចគេបេីកភ្នែកមកក៏មិនបានឃេីញរាងក្រាស់។
« ហឺស ក្រោកក៏មិនដាស់ឯងទៀត គួរអោយខឹងហេីយ ចាំមេីលនិងខឹងៗៗរហូតដល់ថ្ងៃរៀបការចាំតែមេីលចុះ» ថេយ៍ ចុះពីលេីពូកដេីរតម្រង់បន្ទប់ទឹក សម្អាតខ្លួនចុះមកខាងក្រោម។
« អួយ អ្វីនិងឈ្ងុយម្ល៉េះ » ថេយ៍ដេីរចូលទៅអេីតក្នុងផ្ទះបាយក៏ឃេីញជុងហ្គុកកំពុងតែដោះអាវពាក់អៀមនិងខ្លួនបញ្ចេញអោយឃេីញនៅផែមខ្នងសាច់សរខ្ចីដូចកូនកាត់អឺរ៉ុបអោយថេយ៍ឃេីញ។
« ធ្វេីម្ហូប ចាំបាច់ដោះអាវ ហឺយ គួរអោយខ្លាច» ថេយ៍ ថតក្រោយមកនិយាយតិចៗនៅហេតុការណ៍ដែលបានឃេីញមិញ។
« អូនក្រោកយូរនៅ» ជុងហ្គុក ដេីរចេញមកដោយមានអាហារនៅនិងដៃ ដោយឃេីញថេយ៍នៅកន្លៀតជញ្ជាំងក៏ភ្ងាក់និងវត្តមានគេដែលសុខៗក៏មកនៅក្បែរនេះ។ រាងតូចមិនម៉ាត់ដេីរទៅអង្គុយលេីសាទ្បុងទាញទូរស៏ព្ទលេងធ្វេីមិនដឹង រាងក្រាស់មេីលទៅថេយ៍ដោយក្រខ្សែភ្នែកទ្បឺៗដូចកូនក្មេងក៏ព្រោះមិនយល់នៅចិត្តថេយ៍នៅពេលនេះ។
« អាទ្បូ ខ្ញុំគីម ថេយ៉ុង និយាយ»នៅលេងសុខៗទូរស័ព្ទរោទ៍ទ្បេីងគេក៏ចុចនិយាយ
« ជាថេយ៍មែនទេ » ម្នាក់ខាងនោះនិយាយទ្បេីងមកធ្វេីអោយថេយ៍ឆ្ងល់ថាជានរណា មិចបានជាស្គាល់គេ
« បាទខ្ញុំថេយ៍ចុះលោកជានរណាគេដែល» ថេយ៍សួរបកទៅគេវិញ
« អ្នកដែលអង្គុយរួមតុជាមួយគ្នាកាលនៅវិទ្យាល័យ ភ្លេចហេីយមែន» ឃ្លាមួយនេះធ្វេីអោយថេយ៍ញញឹមចេញមកការពិតជាមិត្តសម្លាញ់គេសោះ តែស្នាមញញឹមមួយនេះធ្វេីអោយជុងហ្គុកទ្រាំមិនបានដូចជាមួុយកម្ដៅរាប់រយះអង្សានៅក្នុងខ្លួនពុះកញ្ជោលចង់ទៅចាប់បោកទូរស័ព្ទនោះចោលទេ។ថេយ៍ដោយឃេីញមុខជុងហ្គុកដូចជាខឹង គេបានដេីរទៅនិយាយនៅខាងក្រៅអោយឆ្ងាយពីគេ។ តែរាងក្រាស់នៅតែដេីរថេយ៍
« ប៉ុននិងបានហេីយ យេីងរវល់» ថេយ៍ចុចបិទទូរស័ព្ទទុកព្រោះជុងហ្គុកដេីរមក
« នរណាគេតេមក» សម្ដីរឹងមាំចេញពីមាត់រាងក្រាស់ធ្វេីអោយថេយ៍ញ័រប្រាណពេលស្ដាប់សម្ដីមួយនេះហេីយ
« គ្មាននរណាទេ » ថេយ៍ ខំទប់អារម្មណ៍ដេីរចេញទៅ តែជុងហ្គុកចាប់ដៃគេនិងស្រវ៉ាទូរស័ព្ទថេយ៍មកមេីលលេខនោះ
« អោយទូរស័ព្ទមកអូនវិញ ភ្លាមជុងហ្គុក» ថេយ៍ ខំឈោងដៃយកតែមិនអាចយកដលើព្រោះរាងក្រាស់លេីកខ្ពស់ធ្វេីអោយថេយ៍យកមិនបាន
« ចូលទៅញាំបាយទៅកុំអោយបងខឹងទាន់» ជុងហ្គុក ដេីរចូលទៅខាងក្នុងផ្ទះដោយអោបចង្កេះថេយ៍។ អាហារពេលព្រឹកក៏បានបញ្ចប់ដោយមិនសូវល្អដូចកាលពីយប់មិញ ព្រោះម្នាក់ៗសិតតែខឹងរាងៗខ្លួន
« អោយទូរស័ព្ទមកនេះមក»
« ទូរស័ព្ទអូនថ្ងៃនេះបងអ្នកកាន់វា យកទូរស័ព្ទបងលេងទៅ» ជុងហ្គុក និយាយទ្បេីងធ្វេីអោយគេលេីចញ្ចេីមឆ្ងល់
« ហេតុអ្វី?»
« យកទៅដេីម្បីខលជាមួយអាមួយព្រឹកមិញមែនទេ កុំសង្ឃឹមថាបងអោយ ទ្បេីងទៅខាងលេីលេងទូរស័ព្ទបងចុះ » ពេលលឺសម្ដីរាងក្រាស់ហេីយថេយ៍ទ្បេីងទៅខាងលេីដោយមិនតបតអ្វីបន្តិចសោះ គេចង់ប្រាប់ថាជាមិត្តនិងគេដែលតែគេខ្ចិលទុកអោយមនុស្សនេះប្រច័ណ្ឌគ្មានដឹងអីទៅចុះ។
YOU ARE READING
ចំណងស្នេហ៍ មិត្តភាព (ចប់)
Short Storyជាមិត្តនិងគ្នាតែបែបជាមានចំណងស្នេហាដោយអ្នកម្ខាងមានចិត្តទៅលេីអ្នកម្ចាងទៀត ពេលដែលបានដឹងថាអ្នកម្ខាងនោះលួចស្រលាញ់ខ្លួន ក៏ស្អប់ខ្ពេីមឈប់រាប់អាន ចំណងមិត្តភាពគេក៏ផ្ដាច់គ្នា រយៈពេលដែលអ្នកម្ខាងទៀតទៅស្និតស្នាលនិងសិស្សច្បង ពេលនោះអារម្មណ៍អ្នកម្ខាងទៀតក៏មានចិត្តប្...
