Ep10:ស្ងាត់មាត់

4.2K 197 0
                                        

ពេលព្រឹកថេយ៍បានក្រោកពីដំណេក អេសក្បាលដូចមនុស្សមិនទាន់អស់ងងុយដេក
«យប់មិញដូចជាដេកនៅសាទ្បុងខាងក្រោមតេីស មិចក៏មកដល់បន្ទប់វិញ» ថេយ៍ ធ្វេីមុខឆ្ងល់ពេលមិនដឹងខ្លួនឯងមកដេកបន្ទប់តាំងពីកាល។ គេមិនបានគិតច្រេីនបានដេីរចូលក្នុងបន្ទប់ទឹសម្អាតខ្លួនទៅសាលា។ មួយសន្ទុះគេក៏បានចុះមកខាងក្រោយក៏បានឃេីញជុងហ្គុកអង្គុយនៅតុបាយជាមួយនិងប៉ាម៉ាក់គេ
« គេងយូរម្ល៉េះកូន ក្មួយជុង ចាំកូនយូរហេីយ»លោកគីម និយាយទៅកាន់ថេយ៍ ដែលទេីបនិងមកដល់
« នរណាអោយគេចាំខ្ញុំ មិនបានជាប់ជេីងជាមួយផង ខ្ញុំទៅហេីយមិនបានញាំបាយជាមួយទេ »ថេយ៍
« អោយក្មួយជុងជូនទៅៗ»លោកគីម
« មិនបាច់ទេ ខ្ញុំទៅជាមួយបងសាងហេ »ថេយ៍ ដេីរចេញទៅ រាងក្រាស់បានក្រោករត់ទៅតាមពីក្រោយ
« ឈប់ភ្លាម ថេយ្យុង ឆាប់ទ្បេីងទ្បានភ្លាម »ជុងហ្គុក ពេលឃេីញថេយ៍រកនិងបេីកទ្វាចេញហេីយស្រែកប្រាប់គេអោយឈប់ ដេីម្បីជិះទ្បានជាមួុយនិងគេ
« ហេីយវាថីលោកឯង »ថេយ៍ ងាកមកថាអោយជុងហ្គុក ញ៉ែតៗ
« ទ្បេីងទ្បានទៅរៀន » ជុងហ្គុក
« ប្រាប់ហេីយថា ខ្ញុំទៅជាមួយនិងបងសាងហេ លឺទេ» ថេយ៍
« លឺតែមិនចង់អោយទៅ ឆាប់ទ្បេីងទ្បានអោយលឿន ប្រយ័ត្នប្រេីកម្លាំង»ជុងហ្គុក ថេយ៍មិនខ្វល់ដេីរចេញទៅតែទៅមិនបានទេ រាងក្រាស់ចាប់បីចូលទៅខាងក្នុងទ្បាន កឹបខ្សែរក្រវាត់ជាប់
« លោកកំពុងធ្វេីអីនិង បងសាងហេកំពុងចាំខ្ញុំទៅសាលា» ថេយ៍ ស្រែកផ្អេីរពេញទ្បាន
« ស្ងាត់មាត់ »ជុងហ្គុក ស្រែកទៅកាន់ថេយ៍វិញ និយាយមួយម៉ាត់ណាក៏បងសាងហេ សាងហេមិនឈប់ គេនោះល្អជាងគេប៉ុន្មានទៅ ថេយ៍ពេបមាត់ពេលគេស្រែកអោយខ្លួនបែបនេះ ជុងហ្គុកពេលឃេីញថេយ៍ធ្វេីមុខបែបនេះក៏ដឹងថាខ្លួនធ្វេីខុសចូលទៅចាប់ដៃយកមកអង្អែរតិចៗ
« សុំទោសណា កុំខឹងអី» ជុងហ្គុក
« ដកដៃចេញ កុំប៉ះដៃអញ» ថេយ៍ ក្រវ៉ាសដៃខ្លួនចេញពីជុងហ្គុក មកអោបជួបនិងខ្លួន
« ចាំយេីងទិញស្តូបឺរីអោយណា ចង់ញាំប៉ុន្មាន» ជុងហ្គុក និយាយសំទ្បេងស្រទន់ទៅកាន់ថេយ៍ដូចមនុស្សចង់លួងកូនក្មេង
« មិនឃ្លាន មិនចង់សុី» ថេយ៍ ជុងហ្គុកមិនមាត់បានបេីកទ្បានចេញពីរបង ថេយ៍ពេលងាកឃេីញសាងហេនៅមុខផ្ទះក៏បេីកកញ្ចក់ស្រែកហៅគេ
« បងសាងហេ ថ្ងៃនេះខ្ញុំទៅទ្បានខ្លួនឯងហេីយ បងជិះទៅតែម្នាក់ឯងចុះ ខ្ញុំទៅមុនហេីយ» ថេយ៍ រាងក្រាស់មិនមាត់គ្រាន់តែមានទឹកមុខមិនសូវស្រស់បោះ បេីកទ្បានចេញទៅដោយមិនមាត់អ្វីសោះ
« គេកេីតអ្វី ឬគេខឹងយេីង មនុស្សណាមិនស្រលាញ់គ្នាផង មកចេះខឹងដែល ងាប់ហេីយ ចន ជុងហ្គុក ឯងកំពុងលេងល្ខោនអ្វីទៅ យេីងមិនយល់ទេ»ថេយ៍ និយាយក្នុងចិត្តតែម្នាក់ឯងពេលងាកឃេីញមុខជុងហ្គុក ដូចជាមនុស្សខឹងរឿងអ្វីមួយអញ្ចឹង តាំងពីពេលគេស្រែកនិយាយជាមួយនិងសាងហេមកម្ល៉េះ
មកដល់សាលា ថេយ៍បានចុះពីទ្បាន តែរាងក្រាស់បានចុះដេីរទៅណាក៏មិនដឹង មិនហៅគេបន្តិចសោះ
«នេះមែនទេ មនុស្សដែលខឹងនោះ គេធ្វេីអញ្ចឹងឬ ឯងខឹងមានតែយំធ្វេីទឹកមុខអោយគេលួង តែមនុស្សនេះខឹងគឺអត់និយាយសោះតែម្ដង ខ្ចិលគិតណាស់ខឹងអីខឹងទៅ» ថេយ៍ដេីរទៅថ្នាក់រៀនតែម្នាក់ឯងមិនគិតខ្ចិលថានរណាគេខឹងខ្លួនអីនោះទេ ពេលដេីរមកដល់ថ្នាក់គេដេីរចូលតុអង្គុយទាញទូរស័ព្ទចុចលេង។មួយសន្ទុះធំជុងហ្គុកដេីរចូលមកថ្នាក់ ដោយដៃមានកាន់ប្រអប់ស្តូបឺរី
« នេះញាំទៅ» ជុងហ្គុក ដេីរមកដល់តុថេយ៍ដាក់ប្រអប់ស្តូបឺរីនោះនៅលេីតុ ថេយ៍មេីលមុខគេបន្តិចយកដៃទាញប្រអប់នោះមកជិតខ្លួន ជុងហ្គុកដេីរទៅអង្គុយតុខ្លួនឯងមិនបានមកអង្គុយជាមួយនិងថេយ៍នោះទេ
« អេ អាថេយ៍ ឯងត្រូវគ្នាវិញហេីយមែនទេ »ជីមីន ឃេីញសកម្មភាពគេមេីលទៅដូចជាត្រូវគ្នាទេីបឆ្ងល់
«គ្មានត្រូវវិញទេ គេទិញអោយយេីងក៏ចេះតែយកទៅ»ថេយ៍ ចេះតែឆ្លេីយៗ មិនដឹងថាពេលនេះពួកគេត្រូវគ្នាឬឈ្លោះគ្នាអោយប្រាកដទេ បេីគេមិនទាន់ចង់ត្រូវផង ហេីយនិយាយរកគ្នាឈ្លោះគ្នាគ្រប់ម៉ោងអញ្ចឹង
« ថេយ៍ហា បងទិញទឹកស្តូបឺរី ក្រទ្បក់ដែលថេយ៍ចូលចិត្តយកមកអោយ»សាងហេ ដេីរចូលមកមានទាំងកាន់ស្តូបឺរីក្រទ្បក់មួុយកែវនិងដៃ ថេយ៍ពេលលឺសំទ្បេងសាងហេ ក៏មេីល
« អឹម អរគុណបងហេីយ ចុះបងញាំអ្វីឬនៅ» ថេយ៍ ឈោងយកស្តូបឺរីពីសាងហេ
« គឺបងហេីយៗ សុខៗបងគិតថាថេយ៍ចូលចិត្តស្តូបឺរីក៏បងបានទិញយកមកហេីយ ក្រែងឃ្លាន » សាងហេ
« ចុះពេលទៅផ្ទះ នរណាជូនថេយ៍ទៅ ចាំបងជូនទៅឬក៏អត់ បេីអោយបងជូនទៅ បងនិងនៅរង់ចាំថេយ៍»សាងហេ
« គឺ...អឹម.»ថេយ៍ អេសក្បាលមិនដឹងត្រូវឆ្លេីយរបៀបណា ក៏ព្រោះជុងហ្គុកនៅផ្ទះគេហេីយប៉ាម៉ាក់គេអោយជុងហ្គុកជូននិងទៅផ្ទះវិញជាមួយគ្នា គេនឹកមិនចេញទេថាត្រូវទៅជាមួយនរណានោះ បេីទៅជាមួុយជុងហ្គុក គេស្អប់មិនចង់ទៅ តែបេីមិនទៅជាមួយនោះប៉ាម៉ាក់គេនិងខឹង
« គេទៅជាមួុយខ្ញុំហេីយ »ជុងហ្គុក
« អរ អញ្ចឹងមិនអីទេ បងទៅវិញហេីយណា»សាងហេ លាថេយ៍ដេីរចេញទៅ ដោយមិនចង់នៅឃេីញមុខជុងហ្គុកយូរខ្លាចគេទ្រាំមិនបាន ដាល់មុខដល់សង្ហារនេះលេង។ថេយ៍យកប្រអប់ស្តូបឺរីដែលជុងហ្គុកអោយនោះគេទុកក្នុងកាតាប បែបជាយកទឹករបស់សាងហេមកញាំធ្វេីអោយអ្នកនៅក្បែរនោះខឹងទ្បេីងញ័រខ្លួនអស់ មិនគួរណាគេទុករបស់ខ្លួនចោលទៅញាំរបស់សត្រូវគេសោះ។ដោយទ្រាំមិនបានជុងហ្គុកដេីរទៅទាញទឹកស្តូបឺរីនោះចេញពីដៃថេយ៍ដេីរទៅដាក់ក្នុងធុងសម្រាម
« ចាំយេីងទិញថ្មីអោយ មកឆាប់ទ្បេីង »ជុងហ្គុក ដេីរមកវិញដឹកដៃថេយ៍ចេញទៅទិញ
« ហេតុអ្វី បេីញាំអានិងទៅវាមិនសល់លុយអី »ថេយ៍
« លុយប៉ុននុង មិនដល់ថ្នាក់ក្រទេ ឆាប់ទ្បេីង»ជុងហ្គុក ថេយ៍នៅមិនក្រោកពីកៅអី នៅសម្លឹងរាងក្រាស់ចង់លានភ្នែក
« មិនក្រោកអី បានមិនក្រោកមែនទេ»ជុងហ្គុក ចាប់លេីកថេយ៍ដាក់លេីស្មារដេីរចេញទៅ រកតែសមីខ្លួនគេធ្វេីខ្លួនមិនទាន់
«អាយ ចន ជុងហ្គុក ច្រាលឈាម អញហេីយ លែងភ្លាមទៅ»ថេយ៍ វៃខ្នងជុងហ្គុកតាមកម្លាំងតែជុងហ្គុកគេមិនលែងនោះទេ
« បងមេីលពួកគេចុះឥទ្បូវនេះដូចជាគូរស្នេហ៍»ជីមីន
« មេីលតែសកម្មភាពអាហ្គុកទៅដឹងហេីយ ប្រច័ណ្ឌគេ មិនព្រមអោយគេផឹករបស់អ្នកដទៃ»យ៉ុងហ្គី
« ចង់ផ្អែមល្ហែមចឹងដែលណាស់»ជីមីន ធ្វេីចរឹកក្មេងតូចអោយយ៉ុងហ្គីដឹងថាខ្លួនចង់ធ្វេីដែល
« មកចាំបងធ្វេីតាម »យ៉ុងហ្គី ចាប់ជីមីន ថេីបៗយក ចង់ផ្អែមល្ហែមបាន គេនិងធ្វេីអោយផ្អែមជាងពីរនាក់នោះទៅទៀត
« ឈប់ថេីបភ្លាម អាប្ដីឆ្គួត »ជីមីន រេីសពីការចាប់របស់យ៉ុងហ្គីដែលថេីបគេពេញមុខ។តែរេីសយ៉ាងណាក៏មិនរួច

ចំណងស្នេហ៍ មិត្តភាព (ចប់)Tahanan ng mga kuwento. Tumuklas ngayon