Ep20:ធ្វេីសង្សារយេីងបានទេ

2.7K 124 4
                                        

ក្រុមរបស់ប៉ូលីសបានដេីររុករកក្នុងព្រៃខ្លះក៏ជិះយន្តហោះដេីររកមេីលពីខាងលេី។
« ពួកយេីងមេីលពីខាងលេីគឺមានឃេីញភូមិមួយដែលនៅទីនេះ » ប៉ូលីសម្នាក់បានរាយការណ៍ទៅកាន់ប៉ូលីសទាំងអស់អោយបានដឹង
« ប្រហែលជាមិនអាចនៅទីនោះទេនាំគ្នាដេីររកបន្តទៅ» ប៉ូលីសម្នាក់បាននិយាយមកវិញគាត់មិនជឿទេថាពួកគេនៅក្នុងភូមិនោះព្រោះពីកន្លែងបោះតង់ទៅកាន់ភូមិនោះគឺឆ្ងាយខ្លាំងណាស់ គិតថាពួកគេមិនអាចធ្វេីដំណេីរបាននោះទេ។ក្រុមប៉ូលីសបានហោះហេីរទៅរកមេីលកន្លែងផ្សេង។
« តោះជុងហ្គុកទិញប៉ុននិងបានហេីយ ញាំមិនអស់ទេ» ថេយ៍ ដេីរទៅផ្សារទិញបានរបស់ជាច្រេីនព្រោះនៅទីនេះគឺគេចាយលុយថោក។រាងក្រាស់និងថេយ៍ក៏បានដេីរទៅផ្ទះវិញ ពេលមកដល់ក៏បានឃេីញពុកដេវីត និងដេវីតបានមកដល់ផ្ទះល្មម។
« ពូថ្ងៃនេះលឿនម្ល៉េះ » ថេយ៍សួរទៅកាន់ពុកដេវីត ក៏ព្រោះថារាល់ដង គឺមិនមែនម៉ោងប៉ុននេះគាត់មកនោះទេ បេីមិនថ្ងៃត្រង់អីដែល
« គឺថាពូឃេីញយន្តហោះធំៗជាច្រេីននៅខាងលេីពូបរបាញ់សត្វពូភ័យថាគេនិងមករករឿងនៅភូមិពូទេីបពូមិននៅបរបាញ់សត្វទៀតនោះ»គាត់និយាយទៅកាន់ថេយ៍ ក៏ពិតមែនមនុស្សដែលនៅផុតពីអ្នកដទៃពេលឃេីញអ្វីចម្លែកក៏ភ័យអីបែបនិង។
« ប្រហែលគេគ្រាន់តែជិះមេីលទេសភាពព្រៃភ្នំអីបែបនិង ពូនិងដេវីតចូលទៅសម្អាតខ្លួនទៅ ចាំខ្ញុំទៅធ្វេីម្ហូបញាំបាយថ្ងៃត្រង់»ថេយ៍ គាត់ពេលលឺថេយ៍និយាយហេីយក៏គិតថាបែបនិងដែលក៏ដេីរចូលទៅខាងក្នុងដេីម្បីសម្អាតខ្លួន។មួយសន្ទុះថេយ៍ក៏បានធ្វេីម្ហូបរួចរាល់ អ្នកទាំង4ក៏មកញាំបាយជុំគ្នា
« ក្មួយម្ហូបមេីលទៅប្រហែលថ្លៃៗហេីយ មានទាំងសាច់មាន់ព្រៃទៀត » ពុកដេវីតពេលឃេីញសាច់មាន់ព្រៃ បែបវានិយាយថាវាថ្លៃក៏ព្រោះនៅទីនេះសាច់មាន់ព្រៃនេះហេីយវាថ្លៃជាងគេ ពួកគាត់មិនដែលបានហូបវានោះទេ លឺតែគេនិយាយថាឆ្ងាញ់ គាត់ក៏ចង់ហូបវាដែលប៉ុន្តែជីវភាពមិនធូរធារទេីបមិនដែលសាក ទៅតែបរបាញ់សត្វតូចៗយកមកញាំ ចង់តែរាល់ថ្ងៃ។
« ពូវាមិនថ្លៃទេ ចង់ទិញប៉ុន្មានទៀតក៏បានដែល លោកពូហូបអោយឆ្អែតទៅ» ថេយ៍ និយាយទៅគាត់ទាំងញញឹមថេយ៍យល់អារម្មណ៍មួយនេះណាស់ទោះគេកេីតក្នុងគ្រួសារអ្នកមានក៏ប៉ុន្តែគេក៏ចេះយកចិត្តអ្នកដទៃយកដាក់ខ្លួនឯងផងដែរ។
« ឆ្ងាញ់ណាស់ ក្មួយជាមនុស្សប្រុសទេ តែធ្វេីម្ហូបឆ្ងាញ់ណាស់» ពុកដេវីត ដួសម្ហូបក្នុងចានយកមកភ្លក់ក៏ដឹងថារសជាតិវាឆ្ងាញ់
« ហិហិ ពូសរសេីរពេកហេីយ » ថេយ៍ ញញឹមបន្តិចទៅកាន់គាត់ ពួកគេទាំង4នាក់ក៏បន្តញាំបាយដោយមានអារម្មណ៍ល្អ។

ចំណងស្នេហ៍ មិត្តភាព (ចប់)Where stories live. Discover now