Ep34:នាងមកទីនេះធ្វេីអ្វី

1.7K 83 0
                                        

+3ឆ្នាំកន្លងផុតទៅ

រយៈពេលពិតជាដេីរលឿនណាស់សម្រាប់គូរស្នេហ៍មួយគូរនេះដែលមិនទាន់បានរៀបការពួកគេនៅតែជាគូរដណ្ដឹងនិងគ្នាដដែលដោយគិតថា ចង់រកសុីមេីលថែគ្នាអោយបានលុយច្រេីនគ្រាន់បេីទេីបពួកគេនិងគិតរៀបការជាមួយគ្នា។
« អ៊ុំជួយរៀបចំ ម្ហូបអោយខ្ញុំផង ខ្ញុំនិងយកទៅអោយជុងហ្គុកនៅឯក្រុមហ៊ុន» ថេយ៍ដេីរចូលក្នុងផ្ទះបាយប្រាប់ទៅចុងភៅម្នាក់ដែលរាងក្រាស់បានអោយគាត់ដូរពីភូមិគ្រឹះចន មកនៅទីនេះដេីម្បីមកធ្វេីម្ហូបអោយពួកគេទាំង2តែថេយ៍មិនដែលថាមិនជួយគាត់នោះទេនគេជាមនុស្សដែលមិនចេះទំនេរដៃពេលដែលត្រូវមករស់នៅបែកពីម្ដាយឳពុកបែបនេះ បេីកាលពីមុនគេមិនសូវជាចេះរឿងបែបនេះប៉ុន្មានទេ ទេីបតែប៉ុន្មានឆ្នាំនេះគេ រៀនយល់ថាគ្រូសារគង់វង់តតែប្រពន្ធចេះជួយទុក្ខធុរៈប្ដីខ្លះ
« ចា៎ អ្នកប្រុស» គាត់និយាយហេីយ រាងតូចក៏ដេីរទ្បេីងទៅខាងលេីរៀបចំខ្លួនបាននិងយកម្ហូបអោយគូរដណ្ដឹងខ្លួន។

បន្ទាប់ពីរួចរាល់អស់ហេីយថេយ៍ក៏បានចេញដំណេីរដោយប្រេីទ្បានដែលម៉ាក់ប៉ាគេទិញអោយជាការដូរពីមួយឆ្នាំមុនចេញទៅបាត់។

ប្រេីពេលមិនយូរថេយ៍បានមកដល់មុខក្រុមហ៊ុនមួយដែលធំជាងគេនៅក្នុងប្រទេសកូរ៉េហេីយក៏ជាក្រុមហ៊ុនដែលល្បីជាងគេផងដែល ដារ៉ាម៉ូតជាច្រេីនត្រូវក្រុមហ៊ុនចន ហៅមកថត ពាណិជ្ជកម្មជានិច្ចធ្វេីអោយក្រុមហ៊ុនមួយនេះអាសារមានដារ៉ាល្បីៗនៅប្រទេសកូរ៉េ ចេញចូល រាល់ថ្ងៃ។
« ខានមកយូរដូចជាភ្លេចបន្ទប់ធ្វេីការប្ដីមិចទេ ងាប់ហេីយអញ» ថេយ៍ដេីរចូលមកខាងក្នុង បានទទួលស្វាគមន៍ពីបុគ្គលិកក្រុមហ៊ុមទាំងអស់នរណាមិមដឹង រាងតូចស្រស់ស្អាតសមជាអនាគតប្រពន្ធជុងហ្គុក ដែលត្រូវដំណាងជាCEO ក្រុមហ៊ុនចន នៅក្នុងឆ្នាំនេះ។ ជាពិសេសលោកនាយក ចន ក៏ស្រលាញ់ចង់លេបទៅទៀត
« រកឃេីញហេីយ » ថេយ៍ដេីរចូលទៅក្នុងបន្ទប់ដោយមិនគោះទ្វាអ្វីទាំងអស់ក៏ព្រោះគិតថា ខ្លួនជាឋានៈប្រពន្ធហេីយ ប្ដីនិងខ្លាចខ្លួន
« មិនមានសីលធម៍ ដែលចូលមកមិនប្រាប់ជាសញ្ញា» ជុងហ្គុក ថាទៅថេយ៍ដោយសេីចតិចៗ
« ហ៊ានសម្ដីទ្បូយដាក់អូនផងហេ អាទ្បូវ ចុះកាលពីមុនអូនធ្វេីអញ្ចឹងដែលបងមិននិយាយ ឬក៏ពេលនេះបងលួចមានស្រីថ្មី បានជាហ៊ាននិយាយដាក់អូនបែបនេះ អាកញ្ចាស់» ថេយ៍ដេីរចូលមកដល់ដាក់ប្រអប់បាយយ៉ាងខ្លាំងនៅលេីតុធ្វេីការរបស់ជុងហ្គុក
« អួយប្រពន្ធសំណព្វចិត្ត សំណព្វបេះដូងមួយនេះ បងគ្រាន់តែលលេងតេី មកអង្គុយលេីភ្លៅបងមក នឹកដល់ហេីយនៀក» ជុងហ្គុក ស្រាប់តែប្ដូរមកជាផ្អែមស្រទន់ជាមួយថេយ៍ភ្លាមៗក៏គិតថាគេអាចនិងខឹងខ្លាំង ចាប់ដៃថេយ៍មកអង្គុយលេីភ្លៅខ្លួនបែរមុខថេយ៍មកចំនិងខ្លួន អោនទៅថេីបថ្ពាល់ទន់ៗថេយ៍មួយខ្សឺត
« ក្រអួបដល់ហេីយ តាំងពីរៀន មកដល់ឥទ្បូវនៅតែក្រអួប នរណាទៅលួចមានស្រីថ្មីបានទៅ មែនទេ សំណព្វចិត្ត» ជុងហ្គុក យកដៃទៅច្បួតច្រមុះថេយ៍បន្តិច ខ្នាញ់និងទឹកមុខពេលថេយ៍ងរបែបនេះ
« ឆាប់ញាំបាយទៅ កុំអោយធ្វេីការភ្លេចញាំ » ថេយ៍ទាញប្រអប់បាយ បេីកចំហរអោយជុងហ្គុកគេញាំ
« មិចមិនបញ្ចក់បង?» សំណួរមួយបានហោះចូលទៅត្រចៀកថេយ៍ធ្វេីអោយគេភាំង
« ស្អីបងឯងនិង ដៃមានមិនញាំទៅ កំពុងតែខ្ចិលផង ខ្ចិលបញ្ចក់ណាស់» ថេយ៍ក្រោកចេញពីភ្លៅរាងក្រាស់តែគេបានចាប់ដៃថេយ៍អោយមកអង្គុយចុះវិញ មិនអោយទៅណាពីខ្លួនគេ
« បេីបញ្ចក់បង បងនិងផ្ដល់កាដូរមួយដល់អូននៅយប់នេះ មិចដែលbaby » សំទ្បេងយ៉ាងសិចសុីជាមួយនិងខ្យល់ក្ដៅតិចៗនិាយយទៅជិតត្រចៀកថេយ៍ធ្វេីអោយរោមដែលកំពុងតែរាបស្មេីបែរមកជាបាសដូចជាគេត្រូវឆក់ខ្សែរភ្លេីង។
« រោគចិត្តបំផុត» ថេយ៍ទាញដៃជុងហ្គុកចេញពីខ្លួនក្រោកទៅអង្គុយនៅលេីសាទ្បុងទាញទូរស៏ព្ទយកមកចុចលេង រាងក្រាស់សម្លឹងមេីលថេយ៍ដោយស្នាមញញឹមតិចៗ ទាញប្រអប់បាយមកញាំដោយមេីលទៅថេយ៍ដោយមិនដាច់ភ្នែក។

ចំណងស្នេហ៍ មិត្តភាព (ចប់)Where stories live. Discover now