Ep3:បញ្ឈប់ការគិតរបស់ឯងទៅ

4.2K 218 3
                                        

ពេលដែលជុងហ្គុកដេីរចេញទៅ ថេយ៍ក៏បានងាកឃេីញគេដែលតែមិនបានយកអារម្មណ៍ទៅខ្វល់ជាមួយថាគេនិងគិតអ្វីលេីខ្លួននោះទេ។ពេលបញ្ចប់ការញាំបាយចប់ហេីយ សាងហេបានជូនថេយ៍ទៅដេីរលេងបន្តទៀតរហូតដល់យប់ជ្រៅបន្តិចទេីបពួកគេទាំង2នាក់ ត្រទ្បប់មកផ្ទះវិញ។
« អរគុណបងហេីយ ថ្ងៃនេះសប្បាយណាស់ លេីកក្រោយទៅទៀត»ថេយ៍ មកដល់មុខភូមិគ្រឹះគីម ថេយ៍និយាយអរគុណទៅសាងហេ សម្រាប់ពេលវេលានៅថ្ងៃនេះ
« អឹម ថេយ៍ឆាប់ចូលទៅខាងក្នុងទៅ ហេីយឆាប់គេងផង ស្អែកទៅរៀនណា »សាងហេ បិទកញ្ចក់ទ្បាន បត់ទ្បានចូលទៅក្នុងផ្ទះរបស់គេ ថេយ៍បានដេីរចូលទៅខាងក្នុងភូមិគ្រឹះ ទ្បេីងមកដល់បន្ទប់ដាក់ខ្លួនលេីពូកតែម្ដង ក៏ព្រោះតែដេីរលេងមួយល្ងាចហេីយវាឈឺខ្លួន មួយស្របក់គេបានគិតទៅដល់ជុងហ្គុក ទាញទូរស័ព្ទរកនិងផ្ងេីរសារទៅគេតែថា
« មិចក៏គេប្លុកលេខយេីង»ថេយ៍ ក្រោកមកអង្គុយវិញពេលឃេីញលេខរបស់ជុងហ្គុក ត្រូវបានប្លុកលេខគេចោល ដោយមិនអស់ចិត្តគេចូលទៅក្នុងIG ម្ដង ក៏ឃេីញជុងហ្គុក ប្លុកIG គេផងដែល ពេលនេះចិត្តគេនៅមិនហ្នឹងទេ ពេលឃេីញគេមកប្លុកខ្លួន ចិត្តចង់សួរថាហេតុអ្វី មានរឿងអ្វីមែនទេ បានជាមកប្លុកគេបែបនេះ។
ពេលដែលកំពុងគិតសុខៗសំទ្បេងសារបានលោតចូលក្នុងទូរស័ព្ទរបស់គេ ថេយ៍រហ័សទាញវាមកមេីល
« អាថេយ៍ ពេលនេះមានរឿងធំហេីយ»ជីមីន
« មានរឿងអ្វី»ថេយ៍
« គឺជុងហ្គុក គេដឹងថាឯងស្រលាញ់ប្រុសដូចគ្នាហេីយ ឯងមានទៅបង្ហាញអោយគេឃេីញដែលឬទេ»ជីមីន
« ហេីយពេលនេះគេបានប្រាប់យេីង និងបងយ៉ុងថា គេមិនរាប់អានឯងទៀតទេ »ជីមីន ពេលថេយ៍អានសារចុងក្រោយនេះរួចហេីយមិនដឹងត្រូវធ្វេីបែបណា ពិតហេីយរឿងគេប្លុកក៏ព្រោះតែគេដឹងការពិត ថាគេជាមនុស្សស្រលាញ់ភេទដូចគ្នា
« ប្រហែលគេយល់ច្រទ្បំយេីងនិងបងសាងហេ ដែលជាអ្នកជិតខាងយេីងហេីយ កាលពីល្ងាចមិញយេីងទៅញាំបាយជាមួយគាត់ពេលទៅក៏បានជួបនិងគេ»ថេយ៍
« មិនអីទេ ចាំយេីងទៅបកស្រាយប្រាប់គេដោយខ្លួនឯង»ថេយ៍ បិទទូរស័ព្ទដេកគិតមិនដឹងគួរធ្វេីយ៉ាងមិច បេីគេជាមនុស្សស្រលាញ់ភេទដូចគ្នាមែននោះ ដេកគិតយូរៗទៅគេបានលង់លក់បាត់ទៅ។

ចំណងស្នេហ៍ មិត្តភាព (ចប់)Where stories live. Discover now