Ep15:តេីមានរឿងអ្វី

2.8K 124 0
                                        

ព្រឹកប្រលឹមសិស្សគ្រប់គ្នាក្រោកចេញពីតង់មកមេីលទេសភាពនៅក្នុងព្រៃ។នៅក្នុងតង់ជុងហ្គុកនិងថេយ៍នេះវិញនៅទ្បេីយតែជុងហ្គុកប៉ុណ្ណោះដែលមិនទាន់ក្រោក គេរាវរកប៉ះថេយ៍តែមិនប៉ះបន្តិចគេក៏ក្រោកមេីលក៏មិនបានឃេីញថេយ៍ដូចគ្នា គេចេញពីក្រៅតង់ដេីរទៅតង់របស់ជីមីន
« មានឃេីញថេយ៍ទេ» ជុងហ្គុក សួរទៅកាន់ជីមីនដែលកំពុងតែញាំមីជាមួយនិងយ៉ុងហ្គី
« មិញនេះថេយ៍គេនៅតង់ពួកយេីងតែមិនដឹងគេដេីរទៅណាទៀតទេ» យ៉ុងហ្គីឆ្លេីយជំនួសជីមីន ជុងហ្គុក សម្លឹងទៅពួកគេបន្តិចបានដេីរទៅកន្លែងទឹកជ្រោះមេីលក្រែងគេទៅងូចទឹក។
« ពួកឯងមានឃេីញថេយ៍ទេ» ជុងហ្គុក សួរទៅកាន់មិត្តរួមថ្នាក់របស់គេប៉ុន្តែពួកគេបានត្រឹមក្រវីក្បាលបញ្ជាក់ថាមិនបានឃេីញថេយ៍នោះទេ ជុងហ្គុក អស់ជម្រេីសក៏ដេីររកមេីលបន្ត។
« វាកំពុងដេីររកនរណាគេ ហឹមយេីងមិនខ្វល់ទេជាឱកាសរបស់យេីងហេីយ»លីហ៊ូ ញញឹមទៅកាន់ជុងហ្គុកដែលដេីររកមេីលថេយ៍នៅកន្លែងទឹកជ្រោះ
ងាកមកមេីលកាងស៊ូនេះវិញ កំពុងតែចាប់ថេយ៍អោយឆ្ងាយពេលមនុស្សជាច្រេីន
« ឯងមិនរស់ទៀតទេ គីម ថេយ៉ុង» កាងស៊ូ និយាយសំទ្បេងកំណាចដាក់ទៅថេយ៍។ដោយកម្លាំងរបស់ថេយ៍អាចរេីសចេញពីការចាប់របស់នាងបាន ទេីបធ្វេីអោយគេរួចចេញពីការចាប់ខំរត់តទៅមុខទៀត
« ឈប់ភ្លាមគីម ថេយ៉ុង ទោះយ៉ាងណាឯងត្រូវតែងាប់» នាងរត់តាមដោយមានកាំបិតមួយនិងដៃ។
« ជុងហ្គុក ជួយយេីងផង អ្ហឹកៗ ជុងហ្គុក អ្ហឹកៗ »ថេយ៍ ខំរត់គេចពីកាងស៊ូ ទាំងពិបាកព្រោះវាមានវល្លិ៍ជាច្រេីនធ្វេីអោយគេទាក់ជេីងដួលម្ដងៗតែគេខំងេីបដេីម្បីកុំអោយកាងស៊ូតាមគេទាន់។
« ថេយ៍ ឯងនៅឯណា មានលឺយេីងហៅទេ ថេយ៉ុង ឯងខឹងយេីងកុំចាំបាច់រត់គេចពីយេីងអី យេីងសុំទោស ថេយ៍ មករកយេីងមក យេីងសុំទោស»ជុងហ្គុក ដោយដេីររកមេីលកន្លែងទឹកជ្រោះក៏មិនឃេីញមានតែសិស្សៗដែលគេកំពុងតែលេងទឹកយ៉ាងសប្បាយ ដោយចង់រកកន្លែងផ្សេង គេបានដេីរចេញពីទឹកជ្រោះនោះទៅដេីររកមេីលក្នុងព្រៃម្ដង កំពុងតែដេីរសុខគេក៏ចេះមានអារម្មណ៍ថាមាននរណាតាមពីក្រោម គេបែបក្រោយមេីលតែមិនមានឃេីញអ្វីនោះទេ។គេបានដេីរទៅមុខទៀតដោយមិនបានចាប់អារម្មណ៍អ្វីសោះគេនៅតែគិតអំពីរឿងថេយ៍ប៉ុណ្ណោះ
« ឈប់ភ្លាមគីមថេយ៉ុង ទោះឯងខំរត់យ៉ាងណា ក៏គេចមិនផុតពីយេីងដែរ» កាងស៊ូ ស្រែកហៅអោយថេយ៍ឈប់ ប៉ុន្តែរាងតូចមិនទៅភ្លេីរអោយគេចាក់សម្លាប់ខ្លួនងាយៗនោះទេ
« ថេយ៍លឺយេីងហៅទេ ថេយ៍» ជុងហ្គុក ស្រែកហៅដេីរទៅមុខបន្តទៀតរហូតដល់បាត់សំទ្បេងទឹកជ្រោះក៏កាន់តែឆ្ងាយពីសិស្សផ្សេងៗទៀត
« ទ្រាមខ្លួនអោយហេីយទៅ បន្តិចទៀត ចូលទៅចាត់ការវាហេីយក៏នាំវាទៅកាន់ ទឹកជ្រោះដែលមិនមែនកន្លែងដែលបោះតង់ទៅ» លីហ៊ូ និយាយទូរស័ព្ទទៅកាន់កូនចៅដែលប៉ាគេបញ្ជូនមកអោយមកជួយចាត់ការជុងហ្គុក ពួកគេយល់ព្រមហេីយរង់ចាំមេីលជុងហ្គុកដេីរមកដល់កន្លែងពួកគេពួន។ពេលដែលជុងហ្គុកដេីរមកដល់ពួកគេបានយកថង់ខ្មៅមួយមកបិតលេីក្បាលរបស់គេ ធ្វេីអោយថ្នាំដែលពួកគេដាក់នៅក្នុងនោះត្រូវធ្វេីអោយជុងហ្គុកសន្លប់ភ្លាមៗ
« ឆាប់យកវាទៅកាន់ទឹកជ្រោះមួយទៀតទៅ» ពួកគេ បានដេីរទៅមុនបន្តទៀតព្រោះកន្លែងនោះមានទឹកជ្រោះមួយតង់ទៀត
« ឈប់ភ្លាមទៅគីម ថេយ៉ុង ទោះខំរត់អោយយូរទៀតក៏ឯងនៅតែងាប់ទេ»កាងស៊ូ ខំរត់តាមថេយ៍បន្តទៀតតែត្រូវទាក់ជេីងដួសធ្វេីអោយថេយ៍មានឱកាសរត់នៅមុខបន្តទៀត។កាងស៊ូក្រោកមកសារថ្មីរត់តាមថេយ៍បន្តទៀត
« ហេតុអ្វីទៅវាបែបនេះ ជុងហ្គុក ជួយយេីងផង អ្ហឹក» ថេយ៍ រត់ទៅមុខទៀតក៏លែងមានផ្លូវទៅបន្តទៀត វាដាច់ត្រឹមនិង បេីមេីលចុះទៅខាងក្រោយគឺជាទឹកដែលកំពុងតែហូរយ៉ាងខ្លាំង។
« ឯងអស់ជម្រេីសហេីយ គីម ថេយ៉ុង ហាសហា ហាសហា» កាងស៊ូ ដេីរមកដល់ក៏សេីចសប្បាយព្រោះល្បិចរបស់គេវាបានផលពិតមែនគេដឹងមុនបាត់ទៅហេីយថានៅខាងមុខវាមិនមានផ្លូវរត់តទៀតទេ អញ្ចឹងបានជាគេអោយថេយ៍រត់មួយហត់នោះ
«នាងចង់បានអ្វីហេតុអ្វីនាងចង់សម្លាប់យេីង »ថេយ៍
« នៅធ្វេីភ្លេីរទៀត ឯងបានដណ្ដេីមជុងហ្គុកចេញពីយេីង ដោយសារតែឯង ជាបង្អែកខ្នងជុងហ្គុកបានជាគេមេីលមិនឃេីញយេីង ឯងត្រូវតែស្លាប់» កាងស៊ូ និយាយខ្លាំងៗទៅកាន់ថេយ៍
« នាងឆ្គួតហេីយ យេីងមិនបានស្រលាញ់ជុងហ្គុកនោះទេ »ថេយ៍
« ឯងមិនស្រលាញ់តែជុងហ្គុកស្រលាញ់ឯង បេីសិនជាបាត់ឯងចេញពីផែនដីនោះជុងហ្គុកនិងមេីលឃេីញយេីងនៅក្នុងបេះដូងគេខ្លះដែរ»កាងស៊ូ
«ចង់ខ្សែចាំទម្លាក់វាទៅក្នុងទឹកជ្រោះនេះទៅ »លីហ៊ូនិយាយទៅកាន់កូនចៅគេ ចង់ខ្សែនិងខ្លួនជុងហ្គុក ដាក់នៅជិតថ្មដែលអាចនិងធ្លាក់ចូលទៅក្នុងជ្រោះបាន
« ចៅហ្វាយមិនប្រេីកាំភ្លេីងបាញ់សម្លាប់វាតែម្ដងទៅ»
« យេីងមិនប្រេីកាំភ្លេីងទេ នាំតែមានលឺសំទ្បេងដល់អ្នកដទៃ» លីហ៊ូ និយាយទៅកាន់កូនចៅរបស់គេ ទេីបពួកគេយល់ពីនៃរបស់លីហ៊ូ។
« ឯងទៅណាមិនបានទេគីម ថេយ៉ុង ជីវិតឯងចប់នៅថ្ងៃនេះហេីយ» កាងស៊ូដេីរទៅជិតរាងតូចតិចៗ
« នាងកុំសង្ឃឹមអោយសោះ ទោះជាយេីងត្រូវស្លាប់ក៏មិនអោយនាងចាក់យេីងដែរ» ថេយ៍ ថយក្រោយរហូតដល់ខ្លួនគេធ្លាក់ចូលទៅក្នុងទឹកហូរដ៏ខ្លាំងអោយខ្លួនរបស់គេទៅតាមទឹកនោះដែល
« ទៅអោយបានសុខចុះណា គីម ថេយ៉ុង ហឹស»កាងស៊ូ ដេីរចេញទាំងញញឹមសមចិត្ត
« កាត់ខ្សែទម្លាក់វាទៅ» លីហ៊ូបញ្ជាកូនចៅខ្លួនពួកគេយកកាំបិតមកអាខ្សែនោះធ្វេីអោយដាច់ខ្សែធ្លាក់ជុងហ្គុកចុះទៅខាងក្រោម
« ពួកឯងទៅទីក្រុងវិញទៅ »លីហ៊ូ ដេីរចេញពីទៅនេះទៅកន្លែងបោះតង់វិញ

«ថេយ៍ ឯងនៅទីនេះធ្វេីអីដឹងទេថាយេីងរកឯងយូរហេីយ »ជុងហ្គុក កំពុងតែនៅក្នុងភពងងឹតដែលងាកទៅណាក៏មានតែពណ៍ខ្មៅ
« ជុងហ្គុក ឯងត្រូវតែជួយខ្លួនឯងណា ពេលនេះឯងត្រូវតែជួយខ្លួនឯងសិន យេីងមិនអីទេ ឯងត្រូវតែភ្ងាក់ឆាប់ទ្បេីងជុងហ្គុក វាជិតអស់ពេលហេីយឆាប់ទ្បេីង» ថេយ៍ ងាកមកនិយាយជាមួយនិងជុងហ្គុក យ៉ាងប្រញ៉ាប់តាមអ្វីដែលខ្លួនអាចធ្វេីបាន
« តេីមានរឿងអ្វី»ជុងហ្គុក
« កុំសួរច្រេីនអី ឆាប់ជួយខ្លួនឯងទៅ » ថេយ៍ រត់មកថេីបជុងហ្គុក ជាលេីកចុងក្រោយផ្ដល់កម្លាំងចិត្តគេ។ ជុងហ្គុកក៏បានភ្ងាក់ពីការត្រូវថ្នាំប៉ុន្តែវានៅក្នុងទឹកទៅវិញ គេពិបាកក្នុងការដក់ដង្ហេីម ដៃក៏ជាប់ចំណង ប៉ុន្តែការចងខ្សែនៅដៃគេនោះវាងាយស្រួលនិងដោះនោះទេ។
+ត្រទ្បប់
« ឯងចង់ធ្វេីអីច្រេីនចង់តែអោយជាប់ទៅ ពេលដែលវាធ្លាក់ទៅវាងាប់ដដែលទេ អញ្ចឹងកុំចង់អោយពិបាកអី»កូនចៅម្នាក់និយាយទៅកាន់គ្នារបស់គេ
« មែននិងហា»
+បច្ចុប្បន្ន
រាងក្រាស់ពេលដែលសោះខ្សែបានហេីយគេក៏ដោះថងចេញពីក្បាលរបស់គេចេញ ហែលទៅលេីដេីម្បីដកដង្ហេីម ប៉ុន្តែកម្លាំងនៃទឹកហូរធ្វេីអោយគេ ងេីបក្បាលដកដង្ហេីមបានតិចៗប៉ុណ្ណោះ ខ្លួនរបស់គេក៏ហូរទៅតាមទឹក

ចំណងស្នេហ៍ មិត្តភាព (ចប់)Where stories live. Discover now