ថ្ងៃថ្មីបានចូលមកដល់ មនុស្ស2នាក់ដែលកំពុងតែគេងអោបគ្នាមិនខ្វល់អ្វីបន្តិចសោះទ្បេីយហេីយរឹតតែមិនដឹងពីអ្នកនៅទីក្រុងថាកំពុងខ្វល់ខ្វាយពីពួកគេប៉ុនណា។
« ហឹម» ថេយ៍រេីសចេញពីការអោបរបស់ជុងហ្គុក បែរមុខចេញយកដៃញីភ្នែកតិចៗ បេីកភ្នែកមេីលជុំវិញខ្លួន ក៏ក្រោកចេញពីបន្ទប់ទៅខាងក្រៅ
« ក្មួយភ្ងាក់ហេីយឬ» ពុកដេវីត ដែលនៅអង្គុយខាងក្រៅពេលឃេីញថេយ៍ដេីរចេញមកក៏សួរទៅរាងតូច
« បាទពូ ថ្ងៃនេះពូមិនទាន់ទៅព្រៃទេឬ» ថេយ៍
« អឹមពូទៅ ប៉ុន្តែបន្តិចទៀត» គាត់ឆ្លេីយញញឹមទៅថេយ៍បន្តិច
« ថ្ងៃនេះក្មួយនិងធ្វេីម្ហូបអោយពូញាំ » ថេយ៍
« ពូនៅទីនេះមានផ្សារលក់អីៗដែលទេ» ថេយ៍សួរទៅគាត់ ដោយគិតថានៅទីនេះនិងមិនមានផ្សារដូចនៅទៅក្រុងទេ
« គឺមានតេីសប៉ុន្តែមិនសូវមានអ្នកលក់ច្រេីននោះទេ »
« អញ្ចឹងខ្ញុំនិងទៅទិញម្ហូបយកមកធ្វេីអីញាំបាយថ្ងៃត្រង់» ថេយ៍
« ប៉ុន្តែពូមិនមានលុយនោះទេ ពូមានបន្តិចបន្តួច ក្មួយយកទៅចុះ» គាត់ដេីរទៅយកលុយមកអោយថេយ៍
« មិនអីទេពូ មិត្តខ្ញុំគេជាកូនអ្នកមាន គេប្រហែលមានលុយហេីយ ពូទុកវិញចុះ» ថេយ៍ ញញឹមទៅគាត់បន្តិចមុននិងយកលុយនោះអោយទៅគាត់វិញ
« ខ្ញុំដេីរទៅហៅមិត្តខ្ញុំហេីយ» ថេយ៍ដេូរចូលទៅខាងក្នុងវិញ ដេីម្បីដាស់ជុងហ្គុកអោយក្រោក
« ជុងហ្គុក ភ្ងាក់ទ្បេីងថ្ងៃរះចាំងគូទហេីយ» ថេយ៍ យកជេីងកេះជុងហ្គុក
« សុំបន្តិចទៀត» រាងក្រាស់និយាយងុលៗ
« នេះមិនមែនផ្ទះនៅ Seoulទេណា ឆាប់ភ្ងាក់ទ្បេីង»
« ភ្ងាក់ក៏បានដែល »រាងក្រាស់ក្រោកអង្គុយសម្លឹងមកកាន់ថេយ៍
« ញញឹមស្អី» ថេយ៍ថាអោយជុងហ្គុក ព្រោះសុខៗក៏មកញញឹមដាក់គេដូចមនុស្សឆ្គួត
« ឃេីញមុខឯងគួរអោយស្រលាញ់ពេក ទេីបញញឹម» រាងក្រាស់ និយាយធ្វេីអោយថេយ៍អៀនបែរមុខចេញមិនចង់អោយរាងក្រាស់ឃេីញផ្ទៃមុខរបស់គេ
« ក្រោកទៅលុបមុខអីទៅបន្តិចទៀតទៅផ្សារជាមួយយេីង» ថេយ៍ប្រាប់ហេីយក៏ដេីរទៅខាងក្រៅផ្ទះដេីរមេីលបរិវេនជុំវិញផ្ទះវាសិតតែរុក្ខជាតិបៃតងស្រស់ស្រាយដល់អារម្មណ៍។
« ឯងមេីលទៅនោះនរណាគេចម្លែកមិនដែលឃេីញ» ក្រុមស្រីៗម្នាក់ដេីរកាត់មុខផ្ទះដេវីតក៏និយាយទ្បេីងពេលឃេីញថេយ៍នៅឈរមុខផ្ទះក៏ព្រោះតែនៅក្នុងភូមិនេះមិនដែលឃេីញមុខថេយ៍ទេីបពួកនាងឆ្ងល់។
« ដេីរទៅសួរគេទៅ»
«នែ៎ ឯងជាអ្នកណា មិចបានជាមិនដែលឃេីញនៅក្នុងភុូមិនេះសោះអញ្ចឹង» ស្រីក្រមុំម្នាក់ដេីរចូលមកទាំងអោបដៃនិយាយទៅកាន់ថេយ៍ដោយសម្លក់សម្លឹងដាក់រាងតូច
« ខ្ញុំជានរណាមិនពាក់ព័ន្ធនិងនាងឯណា »ថេយ៍ឆ្លេីយទៅវិញដោយមិនសម្លឹងមុខនាងអ្វីបន្តិច
« ឯអីក៏សម្ដីខ្លាំងម្ល៉េះឯងដឹងទេថានៅទីនេះសិតតែអ្នកខ្លាចយេីង»
« អ្នកផ្សេងមិនដឹង តែសម្រាប់មនុស្សដូចជាខ្ញុំ មិនបានខ្លាចនាងនោះទេ » ថេយ៍បែរមុខមកសម្លឹងនាង ដោយក្រខ្សែភ្នែកមិនចង់ចាញ់អ្វីបន្តិចទ្បេីយ
«ថេយ៍មានរឿងអ្វីលឺដល់ខាងក្នុងផ្ទះ»ជុងហ្គុកដេីរចេញមកវិញទាំងមិនទាន់ពាក់អាវធ្វេីអោយដងខ្លួនរបស់គេ បង្ហាញឃេីញសាច់ដុំកងៗបូករួមនិងសាច់សរខ្ចី ធ្វេីអោយក្រុមស្រីៗទាំងនោះសម្លឹងមិនដាច់ពីភ្នែក
« aww លោកមកពីណាមិចក៏សង្ហារម្ល៉េះ» នាងអេលី ដែលទេីបនិងឈ្លោះជាមួយនិងថេយ៍ហេីយពេលឃេីញប្រុសសង្ហារចេញមកក៏ឈប់និយាយជាមួយនិងថេយ៍បែរមកនិយាយសម្ដីផ្អែមដាក់ជុងហ្គុក
« ឆាប់ចូលទៅពាក់អាវភ្លាមទៅ កុំអោយអ្នកនៅក្បែរៗនេះឃេីញឯងទ្រាំមិនបានក៏ចង់ចាប់ឯងធ្វេីប្ដី» ថេយ៍ដោយឃេីញអការះនាងអេលីមិនសូវស្រួលងាកទៅថាអោយរាងក្រាស់ ។ជុងហ្គុកលឺថេយ៍និយាយហេីយដេីរចូលទៅយកអាវមកពាក់។
« ល្មមដេីរចេញពីផ្ទះរបស់ពូខ្ញុំហេីយ » ថេយ៍បែរមកថាអោយអេលី
« មិចយេីងចង់នៅតទៀតក៏បាន ព្រោះពូរបស់ឯង ជំពាក់លុយពុករបស់យេីងច្រេីនផង កុំសម្ដីខ្លាំងពេកប្រយ័ត្នយេីងអោយពុករបស់យេីង យកដីផ្ទះនេះអស់» អេលី សម្លឹងទៅកាន់ថេយ៍ដោយមិនចូលចិត្ត
« ជំពាក់ប៉ុន្មាន»ថេយ៍
« 100កាក» នាងអោបដៃថាអោយថេយ៍វិញ ដោយអំណាច នេះ100កាកនៅទីនេះច្រេីនសម្រាប់ពួកគេហេីយ ពួកគេមិនដែលចូលទៅទីក្រុងនោះទេ ទេីបពួកគេមិនដឹងថានៅទីនោះតម្លៃប្រាក់ប៉ុន្មានច្រេីននោះ
« តិចពេកហេីយទេដឹង » ថេយ៍ អស់សំណេីចនិងនាងជាខ្លាំងត្រឹម100កាក ធ្វេីឯងអីខ្លាំងណាស់អញ្ចឹង
« ឯងរកបានទេ ឬក៏គ្រាន់តែនិយាយអោយផុតពីមាត់តែមិនអាចរកបាន?»
« ជុងហ្គុកហា ឯងមានយកលុយមកតាមខ្លួនទេ » ថេយ៍ស្រែកហៅពីខាងក្រៅទៅជុងហ្គុក រាងក្រាស់ដេីរចេញមកវិញ ធ្វេីអោយអេលីញញឹមញញេមតែម្នាក់ឯង
« យកប៉ុន្មាន» ជុងហ្គុក ទាញកាបូកចេញមកបង្ហាញនៅលុយជាច្រេីនដែលគេបានដាក់តាមខ្លួន សំណាងហេីយថ្ងៃនោះគេដាក់វាជាប់និងខ្លួនកុំអីចប់ហេីយមិនមានលុយចាយ ប្រាកដណាស់គេនិងស្លាប់ជាមិនខានព្រោះតែអត់លុយ
« អោយទៅនាងមួយសន្លឹកនេះទៅ កុំអោយនៅព្រូសទៀត នេះយកទៅហេីយដេីរចេញពីទឹកដីពូរបស់ខ្ញុំដឹងទេ បេីហ៊ានតែមកទៀត ប្រាកដណាស់លុយនេះអាចទិញក្បាលនាងមកធ្វេីជាអ្នកបម្រេីខ្ញុំបាន» ថេយ៍ យកលុយនោះកប់ចំមុខនាង អេលីគ្រាន់តែឃេីញលុយដែលមានតម្លៃថ្លៃជាងលុយដែលពុកដេវីតជំពាក់ក៏សប្បាយចិត្តដេីរចេញជាមួយគ្នីគ្នានាងទៅ។
« ហេីយឬនៅអាងទៅផ្សារ » ថេយ៍បែរមុខមកនិយាយជាមួយនិងជុងហ្គុកដោយទឹកមុខមិនរីក
« ហេីយៗ ឯងធ្វេីមុខបែបនិងធ្វេីអ្វី ខឹងយេីងរឿងអីមែនទេ» ជុងហ្គុក
« មិនបានចឹងទេ ដេីរមកបិទរបងផ្ទះផង» ថេយ៍
« យេីងដឹងថាឯងខឹងយេីងដែលយេីងមិនពាក់អាវដេីរចេញមកអោយនាងឃេីញនៅដងខ្លួនដ៏ស្រស់ស្អាតមួយនេះ» ជុងហ្គុក
« មិនដឹង» ថេយ៍
« ឈប់ខឹងទៅ ពេលទៅទីក្រុងវិញ យេីងនិងចូលដណ្ដឹងឯង» ជុងហ្គុក
« កុំឆ្គួតដេីរលឿនមក» ថេយ៍ វៃជុងហ្គុកតិចៗដូចជាគេអៀនមិងសម្ដីជុងហ្គុកជាខ្លាំងសុខៗក៏មកឯងអីណាចូលដណ្ដឹង នរណាមិនអៀនទៅ។
« ពួកឯងបំផ្លាញ់យេីងពួកឯងចំមេីលចុះ» កាងស៊ូ សម្លឹងទៅកាន់កញ្ចក់ដែលមេីលទៅសភាពខ្លួនឯងដូចជាមនុស្សធ្លាក់ក្នុងនរក មានទាំងច្របាក់ចងនិងដៃ សក់រញ៉េរញ៉ៃ ស្នាមនៅលេីករខ្មៅជាំ ក្ដោបដៃដោយក្នុងខ្លួនមានតែការសង់សឹក
« បេីកការដេីររកទៅ អស់ប៉ុន្មានក៏បានដែល ទីតាំងនៅកន្លែងបោះតង់មួយនោះដែលសិស្សគ្រប់គ្នាបានទៅ» លោកចន និយាយទៅកាន់ប៉ូលីសជាច្រេីន អោយទៅរកកូនខ្លួន ថែមទាំងប្រេីយន្តហោះដេីម្បីរកមេីលពីខាងលេីទៅទៀត។
YOU ARE READING
ចំណងស្នេហ៍ មិត្តភាព (ចប់)
Short Storyជាមិត្តនិងគ្នាតែបែបជាមានចំណងស្នេហាដោយអ្នកម្ខាងមានចិត្តទៅលេីអ្នកម្ចាងទៀត ពេលដែលបានដឹងថាអ្នកម្ខាងនោះលួចស្រលាញ់ខ្លួន ក៏ស្អប់ខ្ពេីមឈប់រាប់អាន ចំណងមិត្តភាពគេក៏ផ្ដាច់គ្នា រយៈពេលដែលអ្នកម្ខាងទៀតទៅស្និតស្នាលនិងសិស្សច្បង ពេលនោះអារម្មណ៍អ្នកម្ខាងទៀតក៏មានចិត្តប្...
