« ហឺស បន្ទប់ឯងរៀបចំបានល្អណាស់ យេីងជាស្រីសុំចាញ់ឯងហេីយគីម ថេយ៉ុង» នាងដេីរចូលមកក្នុងផ្ទះ ក្បែរឆ្នេេសមុទ្រដោយចូលទៅក្នុងបន្ទប់ថេយ៍និងជុងហ្គុកកាលពីមុន ដោយស្នាមញញឹម សរសេីរពីស្នារដៃរៀបចំបន្ទប់របស់ថេយ៍។
« អូនងងុយគេងឬនៅម៉ូ» រាងក្រាស់ដែលដេីរចេញពីបន្ទប់ធ្វេីការដេីរចូលមកពីក្រោយអោបគ្នាដោយនិយាយខ្សឹបៗទៅដាក់ត្រចៀកនាងធ្វេីអោយនាងកេីតអារម្មណ៍ឥណ្ហា ចេញមក បែរទៅជុងហ្គុក ដោយបឺតមាត់រាងក្រាស់យកៗតែម្ដង
« បងធ្វេីការយូរហេីយ ប្រហែលជាស្ដ្រេស អញ្ចឹងអូននិងបំបាត់ភាពតាងតឹងរបស់បង» នាងនិយាយហេីយដោះអាវ បញ្ចេញនៅរាងក្រាស់ទទេស្អាត នៅចំពោះមុខរាងក្រាស់ ចំណែកជុងហ្គុកពេលឃេីញបែបនេះ ក៏ចូលទៅលុកលាន់នាងយ៉ាងរោលរាល។
ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ ជុងហ្គុក ក្រោកចេញពីម៉ូចូលបន្ទប់ទឹក ដោយសម្អាតខ្លួនចុះទៅខាងក្រោម មុននាង។
« អ៊ុំ ជួយរៀបចំម្ហូបអោយ ម៉ូផង បេីសិនជាគេ រកខ្ញុំអោយនាងទៅ ក្រុមហ៊ុន ទៅ» ជុងហ្គុក ប្រាប់ទៅអ៊ុំចុងភៅហេីយ គេក៏អោនញាំបាយយ៉ាងស្ងៀមស្ងាត់មិនដូចកាលគេនៅជាមួយថេយ៍តែងតែមានភាពសប្បាយរីករាយ ទោះជាពេលញាំបាយក៏ថេយ៍នាំជុងហ្គុកនិយាយពីនោះនិយាយពីនេះកុំអោយអាហារមួយពេលណាស្ងាត់ទ្បេីយ តែពេលដែលថេយ៍ចាកចេញទៅជីវិតគេក៏បានផ្លាស់ប្ដូរដូចគ្នា
« ចា៎ លោកប្រុស» គាត់ដេីរចេញទុកអោយជុងហ្គុកនៅញាំបាយ។ បន្ទាប់ពីញាំរួចរាល់ហេីយ គេក៏បន្តទៅក្រុមហ៊ុន។
« ហឺស ផ្ទះស្អីស្ងាត់ដូចឋាន៍នរក មិនមានអ្នកបម្រេីទេអី » ម៉ូចុះមកទាំងមិនទាន់សម្អាតខ្លួន ដោយសក់រញ៉េរញ៉ៃដូចសម្បុកមាន់
« អ្នកនាង ក្រោកហេីយឬ លោកប្រុសថា បេីអ្នកនាងក្រោក អាហារគាត់អោយខ្ញុំរៀបចំទុកនៅលេីតុរួចរាល់អស់ហេីយចា៎» អ៊ុំចុងភៅ ដែលដេីរចេញពីផ្ទះបាយក៏ងាកសម្លឹងទៅកាំជណ្ដេីរក៏ឃេីញម៉ូទេីបរៀបរឹងអោយសមរម្យ។
« ដឹងហេីយ មនុស្សមិនទាន់ងូចទឹកផង អោយទៅសុីបាយមិចទេ ហេីយផ្ទះនេះមិនមានកញ្ជៈ ផ្សេងទេឬ បានជាស្ងាត់ម្ល៉េះ» នាងរាងដំទ្បេីងសំទ្បេងដាក់ អ៊ុំចុងភៅ បន្តុិច
« មិនមានទេចា៎ ព្រោះពេលដែលអ្នកប្រុសថេយ៍នៅ គាត់តែងតែធ្វេីអ្វីតែខ្លួនឯង ចា៎»
« អរ... អាឆ្គួតនោះ ប្រុសទេតែចេះរឿងការងារផ្ទះច្រេីនណាស់ តែមិនថ្វេីរទេ ព្រោះពេលនេះវាមិននៅទេ អញ្ចឹងការងារទាំងអស់ យាយកញ្ចាស់ឯងអ្នកធ្វេី» នាង ពេបមាត់និយាយរួចហេីយអោបដៃទ្បេីងទៅខាងលេីវិញ។
« អ្នកប្រុសមិនគួរណាយក ស្រីបិសាចចូលផ្ទះអញ្ចឹងសោះ » អ៊ុំចុងភៅ ក៏ដេីរទៅធ្វេីការផ្សេងទៀត។
«ក្រុមហ៊ុនយេីងយ៉ាងមិចហេីយ ផលិតផលថ្មីនេះ» ជុងហ្គុកសួរទៅលេខា ផ្ទាល់ខ្លួនព្រោះផលិតផលទឹកអប់ថ្មីដែលទេីបនិងបញ្ចេញលក់។
« គឺមិនទាន់ដំណេីរកាលល្អទេ លោកនាយក ដារ៉ាល្បីៗត្រូវបានលាឈប់អស់ហេីយចា៎» លេខា
« ហេតុអ្វី បានពួកគេលាឈប់»
« ខ្ញុំមិនដឹងដែលចា៎ ព្រោះពួកគេមិនបានផ្ដល់អោយខ្ញុំដឹង»
« ទៅវិញចុះ» ជុងហ្គុក ក្រោយពីលេខាដេីរចេញទៅបាត់ រាងក្រាស់ មានអារម្មណ៍មិនល្អពេលដែលលឺថាផលិតផលថ្មីមិនដំណេីរការបានល្អ គេយកដៃ ចូក សក់ទ្បេីងលេីបន្តិចដេីម្បីបន្ទួយអារម្មណ៍។
YOU ARE READING
ចំណងស្នេហ៍ មិត្តភាព (ចប់)
Short Storyជាមិត្តនិងគ្នាតែបែបជាមានចំណងស្នេហាដោយអ្នកម្ខាងមានចិត្តទៅលេីអ្នកម្ចាងទៀត ពេលដែលបានដឹងថាអ្នកម្ខាងនោះលួចស្រលាញ់ខ្លួន ក៏ស្អប់ខ្ពេីមឈប់រាប់អាន ចំណងមិត្តភាពគេក៏ផ្ដាច់គ្នា រយៈពេលដែលអ្នកម្ខាងទៀតទៅស្និតស្នាលនិងសិស្សច្បង ពេលនោះអារម្មណ៍អ្នកម្ខាងទៀតក៏មានចិត្តប្...
Ep39:ស្រីបិសាច
Start from the beginning
