« តុក តុក» សំទ្បេងទ្វាបានធ្វេីអោយថេយ៍ងាកសម្លឹងទៅមេីល នៃមាត់ទ្វា
« ចូលមក» សំទ្បេងរឹងមាំចេញពីក្រពុំមាត់រាងក្រាស់ ទេីបអ្នកនៅខាងក្រៅហ៊ានបេីកទ្វាចូលមក
« លោកនាយក មានដារ៉ាស្រីនៅឯ បរទេស ចូលមកដាក់ពាក្យថតពាណិជ្ជកម្ម ចា៎» អ្នកជាលេខា បាននិយាយទៅកាន់រាងក្រាស់ ជុងហ្គុក ឆ្ងល់ជាខ្លាំង ក្រុមហ៊ុនគេ តែងតែទៅហៅដារ៉ាមកថត តែមិចក៏មានគេមកដាក់ពាក្យទៅវិញដោយមិនចាំយូរ រាងក្រាស់ក្រោកឈរពេញកម្ពស់។
« អូនចាំបងនៅក្នុងនេះហេីយ បងទៅមេីលអ្នកដាក់ពាក្យបន្តិច» សម្ដីជុងហ្គុក បានហោះចូលមកកាន់ត្រចៀករបស់ថេយ៍ រាងតូចបានធ្វេីក្បាលជាសញ្ញាថា យល់ព្រម ជុងហ្គុកដេីរចេញទៅជាមួយនិងលេខាផ្ទាល់ខ្លួន។
« ជំរាបសួរ ជុងហ្គុក យេីងខានជួបគ្នាយូរហេីយ» ម៉ូ ដែលឈរបែបមុខមិនអោយរាងក្រាស់ពេលដែលដេីរចូលមកឃេីញ គ្រាន់តែលឺសម្រិតជេីងក៏បែរមុខនិយាយទ្បេីងមក ធ្វេីអោយរាងក្រាស់ភាំងនិងសម្រស់ដល់ស្រស់ស្អាតរបស់នាង ឈរមួយនិងកន្លែងមិនអាចនិយាយអ្វីបាន បេះដូងស្រាប់តែលោតខុសពីធម្មតា ដូចជាបានជួបស្នេហាពិតថ្មីម្ដងទៀត។
« ជុងហ្គុក លោកកេីតអ្វីនិង មិនស្រួលខ្លួនមែនទេ ខ្ញុំអាចជួយបានទេ» ម៉ូ សួរសំណួរដល់មានការបារម្ភ ធ្វេីអោយជុងហ្គុក គេភ្ងាក់មកវិញ ដេីរចូលទៅអង្គុយសម្លឹងមេីលម៉ូមិនដាច់ពីក្រខ្សែភ្នែក
« នេះជាឯសារខ្ញុំ លោកអាចពិនិត្យបាន»
« មិនអីទេ ម៉ូបានជាប់អូតូបាត់ទៅហេីយ » រាងក្រាស់ អោនមកជិតត្រចៀកម៉ូនិយាយមួយៗ យ៉ាងរ៉ូមេទិច ធ្វេីអោយនាងសេីចយ៉ាងសមចិត្តពេញគម្រោងការរបស់នាង និងត្រូវចាប់ផ្ដេីម
« ដូចជាស្រួលពេកទេដឹងអី លោកនាយក ជុង» នាងយកដៃអង្អែរមុខរាងក្រាស់ ដោយក្រចកពណ៍ក្រហមសុីជាមួយនិងរ៉ូបសិចសុី បញ្ជេញសាច់សខ្ចីនៅដេីមទ្រូងអោយជុងហ្គុកឃេីញ
« ម៉ូស្អាយបែបនេះ គឺត្រូវតែជាប់» ជុងហ្គុកនិយាយហេីយដាក់ខ្លួនទៅអង្គុយវិញ
« បេីអញ្ចឹងខ្ញុំគិតថា លាទៅសិនហេីយ » នាងរកក្រោកចេញពីកៅអី ស្រាប់តែពេលនោះជុងហ្គុកចាប់ដៃនាង
« ល្ងាចនេះ ញាំបាយជាមួយខ្ញុំមួយពេលណា ទុកជាការស្វាគមន៍ដែលនាងបានចូលមកធ្វេីជាម៉ូតដេល នៅក្នុងក្រុមហ៊ុន»
« ខ្ញុំតាមតែលោកប៉ុណ្ណោះ លាសិនហេីយ»នាងដេីរបេីកទ្វាចេញទៅ ទុកអោយជុងហ្គុកអង្គុយសម្លឹងមេីលទៅមាត់ទ្វាដោយយកអណ្ដាត ទល់ថ្ពាល់។
« នេះម៉ូដែលជាសង្សារជុងហ្គុក កាលពីមុន តេីស នាងមកទីនេះធ្វេីអ្វី » ថេយ៍ដែល ចេះតែដេីរៗ ក៏បានមកជួបនិងបន្ទប់សម្ភាស បានឃេីញម៉ូដេីរចេញ មកទេីបធ្វេីអោយគេឆ្ងល់ ឈរគិតបន្តិចក៏ឃេីញជុងហ្គុក ដេីរចេញមកដូចគ្នា
« នេះអូនមិននៅក្នុងបន្ទប់ធ្វេីការបងទេឬ អូនមកចេញមកធ្វេីអ្វី» ជុងហ្គុក ស្រាប់តែមានអារម្មណ៍ថាខឹងពេលដែល ថេយ៍មិនស្ដាប់បង្គាប់គេ ដេីរចេញក្រៅបែបនេះ
« អូនគ្រាន់តែចង់ដេីរមេីលក្រុមហ៊ុន បន្តិចបន្ទួច »
« តោះបងនាំអូនទៅផ្ទះវិញ» ជុងហ្គុក ដឹកដៃថេយ៍ ចេញពីក្រុមហ៊ុននាំគេទៅឯផ្ទះវិញ
« ជុងនេះបងចាប់ផ្ដេីមប្លែកហេីយឬ នេះបងកំពុងតែធ្វេីបាបចិត្តអូនហេីយ» ថេយ៍និយាយក្នុងចិត្តពេលដែលគេដឹកដៃខ្លួនទៅបែបនេះ ។គេពិតជាឈឺកដៃខ្លាំងណាស់ពេលដែលជុងហ្គុក ចាប់ដឹកដៃទៅបែបនេះគេ លែងនិងថ្នាក់ថ្នមដូចកាលពីមុនហេីយ ។
YOU ARE READING
ចំណងស្នេហ៍ មិត្តភាព (ចប់)
Short Storyជាមិត្តនិងគ្នាតែបែបជាមានចំណងស្នេហាដោយអ្នកម្ខាងមានចិត្តទៅលេីអ្នកម្ចាងទៀត ពេលដែលបានដឹងថាអ្នកម្ខាងនោះលួចស្រលាញ់ខ្លួន ក៏ស្អប់ខ្ពេីមឈប់រាប់អាន ចំណងមិត្តភាពគេក៏ផ្ដាច់គ្នា រយៈពេលដែលអ្នកម្ខាងទៀតទៅស្និតស្នាលនិងសិស្សច្បង ពេលនោះអារម្មណ៍អ្នកម្ខាងទៀតក៏មានចិត្តប្...
Ep34:នាងមកទីនេះធ្វេីអ្វី
Start from the beginning
