រាងក្រាស់បេីកទ្វាចូលមកខាងក្នុងបន្ទប់ក៏ឃេីញថេយ៍អង្គុយបែរមកមាត់ទ្វាតែម្ដង
« បងមកពីណាមិចក៏ធ្វេីទឹកមុខបែបនេះ ពិបាកចិត្តរឿងអ្វីមែនទេ» ថេយ៍ សួរទៅកាន់រាងក្រាស់ក៏ព្រោះតែឃេីញទឹកមុខជុងហ្គុកដូចជាពិបាកចិត្តដូចដែលគេឃេីញមែន
« ប៉ាចង់អោយបងទៅគ្រប់គ្រងក្រុមហ៊ុនមួយផ្នែក តែបងមិនចង់ទៅទេ បងចង់នៅមានពេលវេលាជាមួយអូន វិញ »
« បងកុំនិយាយបែបនិង ពេលដែលបងចូលធ្វេីការពេលនោះអូននិងទៅលេងបងរាល់ថ្ងៃ ដេីម្បីមានពេលវេលាជាមួយគ្នា យ៉ាងមិចដែលយល់ព្រមទេ ហឹស» ថេយ៍ក្រោកចុះពីលេីពូកដេីរទៅអោបរាងក្រាស់ ដេីម្បីលួងលោមគូរដណ្ដឹងខ្លួនអោយយល់ព្រមចូលធ្វេីការ។
« បេីអូនចង់អោយបងទៅហេីយ បងក៏ធ្វេីតាមអូន ដេីម្បីអោយអូនសប្បាយចិត្ត » រាងក្រាស់ ដេកខ្លួនពីការអោប មកច្បិចថ្ពាល់ថេយ៍លេងតិចៗ
«បីអូនចូលបន្ទប់ទឹក បន្តិចមក ដូចជាឈឺជេីងដល់ហេីយ» ថេយ៍ ធ្វេីចរឹកទាក់ទាញរាងក្រាស់ អោយលេីកបី ទោះគេមិនធ្វេីបែបនេះក៏ជុងហ្គុកបីគេចូលទៅដូចគ្នា។
ពួកគេទាំង2បានរេីសអីវ៉ាន់ដេីម្បីទៅនៅឯផ្ទះគម្រោងដែលម៉ាក់ប៉ាគេបានទិញដែលនៅមាត់សមុទ្រពេលនោះឯង។
« ម៉ាក់កូនទៅហេីយ »ជុងហ្គុក ដេីរចូលមកក្នុងផ្ទះលាម៉ាក់របស់គេទៅនៅឯផ្ទះរៀបការផ្សេងពីម៉ាក់របស់គេ។
« មេីលថែគ្នាផងណា សុខសប្បាយកូន» អ្នកស្រីចន អោនមកអោបរាងក្រាស់បន្តិចដកខ្លួនចេញមកវិញ។ រាងក្រាស់ដេីរកាន់ដៃថេយ៍ជិះទ្បានបេីកចេញទៅកាន់ជាយក្រុងវិញ។
«អូនកំពុងគិតអ្វីថេយ៍» ជុងហ្គុក ងាកមកសួររាងតូចព្រោះឃេីញទឹកមុខរបស់ថេយ៍ ដូចជាក្រៀមក្រំ
« អូនអត់មានកេីតអ្វីទេ» រាងតូចញញឹមដាក់រាងក្រាស់បន្តិច បែរទៅមេីលទេសភាពខាងក្រៅវិញ។
ប្រេីរយះពេលមិនយូរពួកគេទាំង2ក៏បានមកដល់ផ្ទះរបស់ពួកគេ។
«មោះ បងជួយ» ជុងហ្គុក យកអីវ៉ាន់ពីដៃថេយ៍ មកកាន់និងដៃខ្លួនដេីរចូលទៅខាងក្នុងផ្ទះ។
« បងឃ្លានឬនៅ »
« តិចៗដែលហេីយ»
« អញ្ចឹងបងទៅទិញម្ហូបនៅផ្សារជិតនិងបន្តិចទៅ ចាំអូនធ្វេីអោយញាំ» ថេយ៍
« បាទ » រាងក្រាស់ដេីរចេញទៅខាងក្រៅបេីកទ្បានជិះទៅទិញគ្រឿងម្ហូបមកទុកនៅក្នុងផ្ទះ ស្រួលដល់ថេយ៍ពេលនៅម្នាក់ឯង មិនចាំបាច់ចេញទៅខាងក្រៅដេីម្បីទិញឆ្ងាយ។ ពីផ្ទះទៅផ្សារវាមិនឆ្ងាយនោះទេ គ្រាន់តែជុងហ្គុកគេមិនចង់អោយថេយ៍ ពិបាកទៅទិញ
« អួយជុងហ្គុក មកជាយក្រុងមានដែលមែនទេ » ម៉ូដែលត្រូវជាសង្សារចាស់របស់ជុងហ្គុកដែលគេស្រលាញ់ជាងគេនោះក៏បានជួបជាមួយនិងរាងក្រាស់បានដេីរមកសួរជុងហ្គុកតែម្ដង
« ខ្ញុំមកទិញគ្រឿងម្ហូប ដេីម្បីអោយប្រពន្ធខ្ញុំធ្វេីម្ហូប មានការអ្វីមែនទេ» រាងក្រាស់ និយាយទៅកាន់នាង ដោយទឹកមុខរាបស្មេីគេមិនចង់និយាយជាមួយនាងនោះទេព្រោះគេបានផ្ដាច់ទំនាក់ទំនងនិងនាងបាត់ទៅហេីយ មិនចង់អោយអ្នកផ្សេងឃេីញគិតខុសលេីគេ
« អរ អញ្ចឹងខ្ញុំសុំលាសិនហេីយ ព្រោះមានគេចាំនៅខាងក្រៅ» នាងដេីរចេញពីជុងហ្គុក រាងក្រាស់សម្លឹងមេីលដំណេីរនាងរហូតដល់បាត់ស្រមោលទេីបគេ បែរមករេីសគ្រឿងម្ហូបបន្តទៀត។
សំទ្បេងទ្បានបានបេីកចូលមកដល់ខាងក្នុង ផ្ទះធ្វេីអោយថេយ៍ដែលអង្គុយចាំក្រោកដេីរទៅជួយលេីកអីវ៉ាន់ជុងហ្គុក។
« បងទិញមកច្រេីនម្ល៉េះ»
« បងមិនចង់អោយអូនពិបាកពេលនៅម្នាក់ឯង»
« បងពិតជាប្ដីល្អពិតមែន» រាងតូចច្បិប ថ្ពាល់រាងក្រាស់បន្តិចដេីរចូលទៅខាងក្នុងផ្ទះបាយចាប់ផ្ដេីមធ្វេីម្ហូបអោយលោកប្ដីជាទីស្រលាញ់របស់គេ។
នៅក្នុងផ្ទៃសមុទ្រមានទឹករលកបកបោកនិងច្រាំងធ្វេីអោយបញ្ចេញនៅសំទ្បេងក៏គួរអោយចាប់អារម្មណ៍ ព្រះអាទិត្យបានលិចទៅម្ដងបន្តិចៗ ធ្វេីអោយទឹកសមុទ្រមានពណ៍ទៅតាមព្រះអាទិត្យ។នៅលេីឆ្នេរសមុទ្រមានមនុស្ស2នាក់កំពុងតែ លេងបាចទឹកគ្នាដោយក្ដីសប្បាយរីករាយ
« ទទឹកអូនអស់ហេីយ អាតាកញ្ចាស់ » ថេយ៍រត់គេចពីរាងក្រាស់ ដេីម្បីកុំអោយគេបាចទឹកត្រូវខ្លួន
« កុំរត់ពីបងអោយបងចាប់តាមសម្រួលទៅ » ជុងហ្គុក ចាប់ផ្ដេីមដេញចាប់ម្ដង រាងតូចខំរត់គេចពីរាងក្រាស់រហូតដល់អស់កម្លាំងទេីបគេឈប់ ទេីបជុងហ្គុក ចាប់គេបាន
« ចាប់បានហេីយ យេីងនិងសុីឯង » ជុងហ្គុក ធ្វេីដូចជាយក្សដែលសុីមនុស្ស ចាប់បឺតមាត់រាងតូចយកតែម្ដង រកតែថេយ៍ទ្រាមចិត្តមិនបាន
« មនុស្សកេងចំណេញ » ថេយ៍ ដកមាត់ចេញមកបានក៏បេីកមាត់ថាអោយរាងក្រាស់
« ចំណេញលេីអូនមួយទេ សឺត» រាងក្រាស់ថេីបថេយ៍យ៉ាងវែង ទាញគេមកអោបនិងខ្លួនអង្គុយមេីលទៅថ្ងៃលិចយ៉ាងមានក្ដីសុខ។
BINABASA MO ANG
ចំណងស្នេហ៍ មិត្តភាព (ចប់)
Short Storyជាមិត្តនិងគ្នាតែបែបជាមានចំណងស្នេហាដោយអ្នកម្ខាងមានចិត្តទៅលេីអ្នកម្ចាងទៀត ពេលដែលបានដឹងថាអ្នកម្ខាងនោះលួចស្រលាញ់ខ្លួន ក៏ស្អប់ខ្ពេីមឈប់រាប់អាន ចំណងមិត្តភាពគេក៏ផ្ដាច់គ្នា រយៈពេលដែលអ្នកម្ខាងទៀតទៅស្និតស្នាលនិងសិស្សច្បង ពេលនោះអារម្មណ៍អ្នកម្ខាងទៀតក៏មានចិត្តប្...
Ep33:យេីងនិងសុីឯង
Magsimula sa umpisa
