Part 74 : លេងមិនលេង យប់នេះអូនដឹងគ្នាហើយ🔞

3K 145 0
                                    

ជូនដំណើរភ្ញៀវអស់ហើយ ពេលនេះត្រូវជូនដំណើរអោយគូរស្វាមីភរិយាមួយគូនេះម្ដងហើយ។គ្រប់គ្នាបានមកឈរចាំ Taehyung និង Jungkook នៅឯឡានររង់ចាំជូនដំណើរពួកគេទៅក្រេបទឹកឃ្មុំ ព្រោះយប់នេះអ្នកទាំងពីរមិនបានត្រឡប់ទៅភូមិគ្រឹះវិញឡើយ គឺបន្តទៅ Jeju តែម្ដង

«ម៉ាក់!! ខ្ញុំសូមផ្ញើរ JungEun ផង»Jungkook នាយមិនបានយកកូនទៅតាមឡើយ ព្រោះខ្លាចទើសដៃទើសជើងនាយ យ៉ាងណាក៏សូមផ្ញើម៉ាក់ក្មេកអោយជួយមើលអោយមួយយប់ហើយ 

«ចា៎ មិនអីទេ!! ទៅចុះ ដើរលេងអោយបានសប្បាយណា»Mrs.Kim មិនបានបដិសេធ យប់នេះជាយប់ពិសេសរបស់គូស្វាមីភរិយាថ្មី គាត់យល់ទើបព្រមមើលចៅអោយ 

«Eunnie នៅជាមួយលោកយាយ ហាមក្បាលខូច ឬរករឿងលោកយាយអោយសោះ តែ Appa ដឹងថាកូនមិនស្ដាប់សម្ដី Appa និងចាប់វាយអោយបែកគូទហើយ លឺទេ»Tae អោនទៅនិយាយជាមួយកូន ផ្ដាំគេអោយហើយ មិនចឹងទេរករឿងពេញផ្ទះឥឡូវហើយ 

«បាទ…អូនដឹងហើយ!! តែប៉ាធំនិង Appa ទៅណា៎ ហេតុអីអោយអូននៅជាមួយលោកយាយ??»JungEun ឆ្ងល់នៅពេលដែលលឺបណ្ដាំរបស់ Appa ខ្លួន ក្រែងទៅផ្ទះជាមួយគ្នាតើស៎ ហេតុអីចាំបាច់អីផ្ដាំអោយគេទៅនៅជាមួយលោកយាយ

«គឺប៉ា ហើយនិង Appa របស់កូន មានការងារសំខាន់ត្រូវទៅជាបន្ទាន់មិនបានត្រឡប់ទៅគេងនៅភូមិគ្រឹះនោះទេ »Jungkook ចូលខ្លួនមកឆ្លើយជំនួសប្រពន្ធព្រោះឃើញគេដូចជាគាំងរកនឹកចម្លើយមិនឃើញ ហើយនៅងាកមុខមករកនាយដើម្បីអោយជួយទៀតផង ព្រោះមិនដឹងឆ្លើយថាម៉េច

«ការងារអីដែរទៅបាទ…អូនដឹងបានដែរទេ រួចចុះថ្ងៃណាទើបប៉ាធំមកវិញ»JungEun សួរនាំតាមចរិតក្មេងដែលតែងតែចង់ដឹងចង់លឺ គេឆ្ងល់ដែលប៉ាធំនិង Appa ទៅចោលគេបែបនេះ ព្រោះពួកគេមិនដែលទុក JungEun ចោលឡើយ

«ជាការងាររបស់មនុស្សចាស់ ក្មេងមិនគួរដឹងឡើយ ហើយប្រហែលជាមួយអាទិត្យអីទើបត្រឡប់មកវិញ ប៉ុន្តែកុំបារម្ភអីស្អែកនេះ អ៊ំ Yoongi និងជូនកូនទៅដែរហើយ ពួកយើងចាំជួបគ្នានៅទីនោះណា៎…»Jungkook និយាយលួងលោមកូនកុំអោយគេគិតច្រើន នាយគ្រាន់តែចង់ចំណាយពេលជាមួយនិងប្រពន្ធនៅយប់ក្រេបទឹកឃ្មុំនេះ អោយជាយប់ដ៏មានន័យរបស់ពួកគេតែប៉ុណ្ណោះ មិនបានគិតថានិងទុកកូនចោលនោះទេ

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now