Part 11 : រៀនបន្ត

4K 328 2
                                    

+ បន្ទប់

ក្រាក~ក្រឹប

"លោកដើរមួយៗ…"ថេយ៉ុង គ្រាជុងគុកទៅអង្គុយលើគ្រែ

"យ៉ាងម៉េចហើយ…ចង្កេះលោកអន់ឈឺខ្លះហើយឬនៅ"ថេយ៉ុង ក្រោយពីដាក់រាងក្រាស់អោយអង្គុយស្រួលបួលហើយ ក៏ចាប់សួរឡើង

"យ៉ាងម៉េច មើលថែយើងពិននិងវាហត់នឿយណាស់ហេស៎ បានសួរបែបនេះ"ជុងគុក សួរបកទៅវិញទាំងខឹង ដែលលឺថេយ៍សួរនាយបែបនេះយ៉ាងម៉េចធុញនាយណាស់ឬ តែហេតុអ្វីនាយត្រូវខឹងគេគ្រាន់តែសួរចង់ដឹងប៉ុណ្ណោះ?នាយក៏មិនដឹងដូចគ្នាហេតុអ្វីត្រូវខឹងគេ 

"វាក៏ពិតមែនហើយ គ្រាន់តែគ្រាលោកចុះឡើងនិងខ្ញុំសឹងតែដាច់ខ្យល់ទៅហើយ"ថេយ៍ តបទៅវិញដោយមិនបាននិយាយទៅតាមការពិតព្រោះគេហត់ពិតមែន តែថេយ៍មិនដឹងទេថាចម្លើយរបស់វាកាន់តែធ្វើអោយ រាងក្រាស់ឆេះដុំជាងមុន

"បើពិបាកណាស់មិនបាច់ធ្វើទេ ហើយក៏រើឥវ៉ាន់ចេញពីភូមិគ្រឹះយើងទៅ"ជុងគុក ឆ្លើយទាំងមួម៉ៅ បើថាពិបាកណាស់ក៏ចេញទៅ មកនៅទីនេះធ្វើអី

"អឺ..លោកមុននេះខ្ញុំ ថាលេងទេ ការងារប៉ិននិងខ្ញុំអាចធ្វើបានគ្មានហត់សូម្បីបន្តិច ហិហិ…"ថេយ៉ុង លួងលោមនាយដោយសម្ដីស្រទន់វិញ ខុសពីមុននេះថាអោយគេឡែតៗ 

"មិនបាច់មកយកចិត្តទេ ចេញទៅយើងមិនចូលចិត្តបង្ខំអោយមកធ្វើការអោយយើងទេ ណាមួយផ្ទះយើងក៏មិនខ្វះអ្នកបម្រើដែរ"ជុងគុក ជាមនុស្សដែលមិនចេះទ្រអ្នកណានោះទេ បើពេញចិត្តក៏នៅមិនពេញចិត្តក៏ចេញទៅ នាយមិនអង្វរអោយនៅនោះទេ

"អត់ទេលោក…វាមិនមែនជាការងារបង្ខំនោះទេ ខ្ញុំស្ម័គ្រចិត្តនិងធ្វើដោយខ្លួនឯងនោះទេ ខ្ញុំសន្យាជាមួយនិងលោកហើយថានិងមើលថែលោកចឹងខ្ញុំនិងមិនទៅណាទាំងអស់ ព្រោះខ្ញុំជាមនុស្សដែលគោរពពាក្យសន្យាណាស់"

"ហឹស…ចឹងហេស៎ បើចឹងបំពេញតួនាទីឯងអោយបានល្អទៅ បើធ្វើអោយយើងទាស់ចិត្តពេលណា យើងដកឯងចេញដូចជាស្ពៃចឹងចាំទុក"ជុងគុក សើចដើមក មិនចង់ជឿបើថាខ្លាចនាយដេញក៏និយាយទៅ មករកលេសសុទ្ធតែគោរពពាក្យសន្យា

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now