Part 59 : សូម្បីតែពេលស្រាត?

2.8K 190 0
                                    

  តុ~តុ

«អុះ…ប្រហែលជាលោកប្ដីត្រឡប់មកវិញហើយ ហិហិ ម្ជូររបស់ខ្ញុំ ទៅបើកទ្វារសិន»Tae ដែលកំពុងតែដេកចុចទូរស័ព្ទលេងនៅលើគ្រែនោះក៏ស្រាប់តែភ្ញាក់ជាមួយនិងសម្លេងនៃការគោះទ្វាររបស់អ្នកខាងក្រៅ ទើបនាយតូចគិតថាជា Jungkook ក៏ប្រញាប់ប្រញាល់ចុះពីលើគ្រែទៅបើកទ្វារទាំងទឹកមុខញញឹមពព្រាយ

ក្រាក~~

«លោកប្… Jimin!!»Tae បម្រុងនិងហៅសព្វនាមអ្នកជាប្ដីទៅហើយ ក៏ប្ដូរមកជាឈ្មោះរបស់មិត្តវិញ ក្នុងចិត្តក៏ភ្ញាក់មិនស្ទើរដែរមុននេះ

«អឺ!! គឺយើង យ៉ាងម៉េចខកចិត្តដែលមិនមែនជាប្ដីរបស់ឯងហេស៎ បានជាធ្វើមុខបែបនេះ»Jimin សួរឌឺទៅ Tae ពេលឃើញទឹកមុខជូររបស់គេ មិនអោយជូរយ៉ាងម៉េចបើមុននេះគ្នាស្មានថាប្ដីយកម្ជូរមកអោយ តែបែរជាមិនមែនទៅវិញ

«ក៏…តិចតួច»

«បើចឹងយើងទៅវិញហើយ ព្រោះម្ចាស់បន្ទប់គេមិនបានរីករាយដែលយើងមកសួរសុខទុក្ខនោះទេ»Jimin ធ្វើជាអន់ចិត្តមុននិងបែរខ្នងបម្រុងនិងដើរចុះទៅខាងក្រោមវិញ បើម្ចាស់គេមិនស្វាគមន៍ផងតើនៅធ្វើអីទៀត

«ហឺយ… Jimin… Jimin យើងនិយាយលេងទេ អ្នកណាមិនសប្បាយចិត្តដែលបានមិត្តមកលេងនោះដែលយើងថាខកចិត្តមុននេះ ព្រោះស្មានថា Jung គេយករបស់ញុាំមកអោយនោះទេ ឯងកុំអន់ចិត្តអីណា យ៉ាងណាបើជ្រុលជាមកទៅហើយចូលទៅអង្គុយលេងខាងក្នុងសិនទៅ ណាកន្តឿ»Tae ប្រញាប់ចាប់ដៃ Jimin កុំឲ្យគេដើរទៅបន្តមុននិងនិយាយបកស្រាយប្រាប់គេកុំអោយយល់ច្រឡំ ចំណែកឯ Jimin ខ្ជិលធ្វើបាបក៏ព្រមចូលតាម Tae បើតាមចិត្តគេគឺមិនខ្ចីចូលទេទុកអោយ Tae តាមលួងឥឡូវនិង ប៉ុន្តែដោយសារនឹកឃើញថាគេឈឺទើបព្រមស្របតាម

«យើងលឺលោក Jeon ថាឯងឈឺ ហើយមិនព្រមទៅពេទ្យទេ តើហេតុអី?»Jimin គ្រាន់តែដាក់ខ្លួនអង្គុយដល់លើសាឡុងភ្លាមក៏ចាប់សួរឡើងតែម្ដង ព្រោះតែចង់ដឹងមូលហេតុដែលគេមិនព្រមទៅ

«ទៅធ្វើអី…យើងមានបានកើតអីធ្ងន់ធ្ងរឯណា គ្រាន់តែក្អួតចង្អោរតិចតួចប៉ុណ្ណោះ សម្រាកតែបន្តិចក៏អស់អីហើយ ឯងទៅគិតច្រើនធ្វើអី»Tae ប្រាប់គេថាមិនបានកើតអ្វីធ្ងន់ធ្ងរទាំងដែលកាលពីព្រឹកមិញគេក្អួតសឹងស្លាប់ទៅហើយ តែដោយសារចិត្តដែលមិនចង់អោយមិត្តបារម្ភទើបសុខចិត្តជ្រើសការកុហក

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now