Part 73 : អូនមិនល្ងង់ទេ!!

2.3K 148 0
                                    

រាងក្រាស់ គ្រងដោយឈុតក្រហ្សេពណ៌ខ្មៅឈរនៅលើវេទិកាចាំទទួលកូនក្រមុំដែលនិងចេញមកនៅពេលបន្តិចទៀតនេះ ដោយមានលោកអាចារ្យឈរនៅចំកណ្ដាល។Yoongi ជោះមុខអោយឪពុករបស់ Taehyung ធ្វើជាមេបាចាស់ទុំ បណ្ដើររាងតូច Taehyung ចេញមក ភ្ញៀវកិត្តិយសដែលអង្គុយអមនៅសងខាងផ្លូវនៃកម្រាលព្រំក្រហមក៏នាំគ្នាបាចស្រទាប់ផ្កាកុលាបអមដំណើរអោយកូនក្រមុំ ។Taehyung ដែលដើរអោបដៃ Yoongi នោះក៏ញញឹមសម្លឹងមើលទៅស្វាមីដែលកំពុងតែសម្លឹងមកគេដូចគ្នា។

«បងយកគេមកប្រគល់អោយឯងហើយ មើលថែគេអោយបានល្អ មានរឿងអ្វីត្រូវចេះអត់អោន សួរហេតុផលគ្នាអោយបានច្បាស់លាស់មុននិងធ្វើអ្វីមួយព្រោះពេលនេះពួកឯងមិនមែនមានតែពីរនាក់ទៀតឡើយ ត្រូវចាំ!!»Yoongi បន្ទាប់ពីប្រគល់ Tae ដល់ដៃ Jungkook ហើយក៏និយាយផ្ដែផ្ដាំពួកគេទាំងពីរជាការក្រើនរំលឹក

«បាទ!! ខ្ញុំដឹងហើយ ខ្ញុំនិងមើលថែ Tae អោយបានល្អ»Jungkook ស្រដីឡើងស្របពេលដែលភ្នែកកំពុងតែសម្លឹងមុខរបស់រាងតូច ឯ Tae ក៏ញញឹមរំភើបនិងសម្ដីរបស់ប្ដី

«អឹម...បងទុកចិត្តលើឯងហើយ»Yoongi ទះស្មា Jungkook តិចៗមុននិងដើរចុះមកវិញ ទុកពេលវេលាអោយពួកគេបន្តកម្មវិធី

«ឥឡូវនេះដល់ពេលហើយ កូនក្រមុំក៏បានមកដល់ដៃកូនកម្លោះហើយដែរ ដូច្នេះសូមចាប់ផ្តើមពិធីស្បថស្បែ !! តើលោក Jeon Jungkook ព្រមទទួល Kim Taehyung ជាភរិយាដែរឬទេ ព្រមសន្យាថានិងមើលថែ ការពារ និងស្រឡាញ់ព្រមទាំងកាន់ដៃគេរាងរហូតដែរទេ មិនថាមានឧបសគ្គអ្វីក៏ដោយ »លោកអាចារ្យ

«បាទ!! ខ្ញុំព្រម»Jungkook ឆ្លើយឡើងទាំងមិនស្ទាក់ស្ទើរ ព្រោះនាយនិងមិនព្រមលែងប្រពន្ធម្នាក់នេះស្រាប់ហើយ នាយនិងក្រសោបអោបកាយមួយនេះរហូតដល់ចាស់កោងខ្នងក៏មិនលែងដែរលុះត្រាតែនាយលែងមានជីវិតនៅលើផែនដីមួយនេះតទៅទៀត

«ចុះ Kim Taehyung ព្រមទទួល លោកJeon Jungkook ជាស្វាមីដែរឬទេ សន្យាថានិងធ្វើជាប្រពន្ធល្អ ស្មោះត្រង់និងស្វាមី គោរពនិងស្រលាញ់ស្វាមីរហូតតរៀងទៅដែរទេ»លោកអាចារ្យ

«បាទ!! ខ្ញុំព្រម»Taehyung ញញឹមតបទៅវិញ ភ្នែកក៏សម្លឹងមើលទៅរាងក្រាស់បញ្ជាក់ពីភាពស្មោះត្រង់របស់ខ្លួន ថាគេនិងមិនក្បត់នាយឡើយ គេនិងស្រឡាញ់ហើយក៏រស់នៅជាមួយនឹងប្រុសម្នាក់នេះរហូតទៅគ្មានថ្ងៃដែលគេចាកចេញឬមានគំនិតមិនល្អចំពោះក្ដីស្រឡាញ់នាយឡើយ

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now