Part 14 : ច្បាស់លាស់

3.9K 313 0
                                    

តុ~តុ

"ចូលមក…"ជុកគុក ស្រែកប្រាប់ទៅអ្នកដែលគោះទ្វារនៅខាងក្រៅ

ក្រាក~~

"លោក!!ខ្ញុំបានចម្អិនអាហារអោយលោករួចហើយ ឆាប់មកញ៉ាំទៅ"ថេយ៉ុង ដើរកាន់ថាសអាហារសំដៅទៅសាឡុង

"ទុកនៅទីនោះហើយ បន្តិចទៀតចាំយើងញ៉ាំ"ជុងគុក និយាយទាំងភ្នែកមិនបានដកចេញពីកុំព្យូទ័រនោះទេ មើលទៅដូចជាសកម្មណាស់

"មិនបានទេ នេះហួសម៉ោងបាយថ្ងៃត្រង់ហើយ បើលោកនៅតែមិនចាំទៀត អាចនិងឈឺបាន"ថេយ៉ុង ទុកអាហារនៅលើតុរួច ទើបដើរមករកអ្នកដែលអង្គុយធ្វើការមិនដកភ្នែកសោះ នេះបម្រុងធ្វើការមិនញុាំបាយខ្លះទេឬ 

"បើយើងឃ្លានយើងញ៉ាំហើយ មិនបាច់ឯងមកចេះដាស់តឿនយើងទេ"

"បើមិនចង់អោយខ្ញុំដាស់តឿនទេ ក៏ឆាប់ទៅញ៉ាំទៅ ធ្វើខ្លួនដូចជាក្មេងដែលចាំអោយម្ដាយនៅប្រាប់គ្រប់ពេលចឹង"ថេយ៉ុង ធ្វើជានិយាយឌឺដងដាក់នាយ

"នេះឯងចង់លើកដំកើនខ្លួនឯងមកធ្វើជាម្ដាយយើងឬ"ជុងគុក ដកភ្នែកចេញពីការងារ មកមើលមុខអ្នកដែលឈរឌឺដងថាអោយគេនេះ

"ក៏…ខ្ញុំមិនហ៊ានទេ តែបើអ្នកជំងឺនៅតែរឹងទទឹងទៀត រឿងនេះអាចកើតឡើងក៏ថាបាន"ថេយ៉ុង ឈរគិតមួយសន្ទុះទើបផ្ដល់ចម្លើយដល់នាយវិញ មុនដំបូងថាមិនហ៊ាន តែចុងក្រោយនៅតែចង់ធ្វើជាម្ដាយនាយដដែល

"ចុះបើយើងមិនស្ដាប់តាម ឯងធ្វើស្អីយើងបាន"ជុងគុក លើកចិញ្ចើមសួរឌឺទៅមាឌល្អិត រាងតូចមើលតែមនុស្សស្រីចឹងតើអាចធ្វើអីគេបានទៅ 

"លោកមិនដែលឃើញគេវៃកូនអោយញុាំបាយទេហេស៎"ថេយ៉ុង សួរទាំងធ្វើមុខច្រលើមដាក់នាយកម្លោះ 

"មិនដែលព្រោះយើងមិនធ្លាប់"ត្រូវហើយជុងគុក គេមិនធ្លាប់ដែលប្រទះនោះទេ ព្រោះពីមុននាយជាក្មេងដែលស្ដាប់បង្គាប់ណាស់ ហើយគួរអោយស្រលាញ់ទៀតផង ទើបតែប៉ាម៉ាក់គេស្លាប់នេះទេ ទើបគេក្លាយជាមនុស្សបែបនេះ 

"បើមិនដឹងចាំខ្ញុំប្រាប់ មុនដំបូងគេ ចាប់កសង្កត់អោយជាប់ហើយចាប់ច្របាច់មាត់បាញ់ច្រកបាយចូលតែម្ដង យ៉ាងមិចដែរ លោកចង់សាកដែរទេ"ថេយ៉ុង និយាយផងកាយវិការផង ដើម្បីឲ្យជុងគុក ភ័យ តែនាយបែជាអង្គុយអស់សំណើចនិងកាយវិការ ខ្យូតៗ របស់គេទៅវិញ

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now