Part 15 : មនុស្សរបស់យើង

4.1K 318 0
                                    

    #ពេលល្ងាច

ងុឺត~~ ឡានសេរីទំនើបដែលគេបានស្គាល់ថាជាឡានរបស់ភូមិគ្រឹះ ចន ព្រោះគ្រប់រថយន្តទាំងអស់ដាក់សុទ្ធតែផ្លាកលេខត្រកូល ចន អោយតែជាកម្មសិទ្ធិរបស់ ចន ជុងគុក បានបើកចូលមកឈប់នៅពីមុខភូមិគ្រឹះ ទើបមានបុរសសង្ហាម្នាក់ ចុះមក បង្ហាញពីភាពអង្គឯក ស្រស់សង្ហា របស់ខ្លួន មុននិងដើរចូលទៅក្នុងផ្ទះដៃទាំងសងខាងដាក់ចូលទៅក្នុងហោប៉ៅ មើលទៅឡើងហំតែម្ដង ហើយម្នាក់នោះគ្មានអ្នកណាផ្សេងទេគេគឺ…

ផូស~~

"អូយ…អាណាគេក៏ថ្លើមធំម្ល៉េះហ៊ានទះក្បាលយើងមិនស្គាល់បុរសសង្ហាប៊ែលទេហេស៎…"នាយប៊ែល លោកដៃស្ទាបក្បាលត្រង់កន្លែងដែលត្រូវគេទះ  មុននិងស្រែកសួររកមុខអ្នកបង្កហេតុ កំពុងតែស្លុងអារម្មណ៍និងភាពឡូយឆាយរបស់ខ្លួនផង ក៏មានអ្នកមកទះខ្លួន ដាច់អារម្មណ៍ អស់រលីង

"បើយើងវាយ៉ាងម៉េច"ជុងគុក ស្រែកប្រាប់ទៅប៊ែល ដែលកំពុងតែងាកក្រោយរកមុខអ្នកទះគេមុននេះ

"ចៅហ្វាយ!!ហិហិ…គ្មានយ៉ាងម៉េចទេបាទ ខ្ញុំគ្រាន់តែឆ្ងល់ហេតុអ្វីសុខៗ ចៅហ្វាយមកទះក្បាលខ្ញុំចឹង…"ប៊ែល លឺសម្លេងដូចប្រហែលៗ ទើបងាកមើលទៅបានដឹងថាជាចៅហ្វាយនាយសោះជាអ្នកទះនាយមុននេះ ប៊ែលធ្វើជាបន្លំសើច ព្រោះថាមុននេះគេលេងសួរសុទ្ធតែ អាណា

"មកពីយើងវាជ្រិញនិងឯងខ្លាំងពេក ធ្វើឬកជឿជាក់សម្បើមណាស់…"ជុងគុក និយាយធម្មតាតែបង្កប់ន័យជ្រៅធ្វើឱ្យអ្នកដែលមានខ្លួន ស្ទើរក្អួតឈាម នេះចៅហ្វាយចង់ថាគេអាក្រក់ឬ

មុននេះជុងគុក នៅលេងសួនផ្កាខាងក្រោយភូមិគ្រឹះ ដើម្បីកុំឲ្យស្មុគស្មាញពេក មួយសន្ទុះក្រោយក៏លឺសម្លេងឡានមកទើបនាយដើរមកមើលក្រែងលោប៊ែលមក អាងនាយអោយគេជូនទៅផ្សារទិញសំលៀកបំពាក់អោយរាងតូច តែពេលនាយដើរមកដល់ក៏ឃើញកូនចៅជំនិតរបស់ខ្លួនដើរចូលទៅផ្ទះទាំងឬកហំ ធ្វើដូចឯងជាអ្នកធំហើយដើរចូលក្នុងកម្មវិធីអ្វីមួយចឹង និយាយរួមគឺគាត់ជឿជាក់សន្លប់

"បើថាច្រណែនខ្ញុំក៏ ថាទៅចៅហ្វាយ ចាំបាច់មកធ្វើជាជ្រេញ និងខ្ញុំអីណា…"ប៊ែល ដើរតាម ពីក្រោយជុងគុក ទៅកាន់សាឡុង មុននិងធ្វើចរិតច្រឡើមដាក់រាងក្រាស់ ទាក់ទាញកន្ដាប់ដៃរបស់នាយ

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now