Part 29 : នាងដើរខាំអ្នកណាក៏បានតែមិនមែនខ្ញុំ

3K 202 0
                                    

                Seoul University~~

"ខំប្រឹងរៀនណា...ពេលចេញពីរៀនចាំបងមកទទួល"Jk ផ្ដែផ្ដាំទៅអ្នកដែលកំពុងតែអង្គុយពីលើភ្លៅរបស់គេនេះ

"បាទ...អូនដឹងហើយ ជុប៎...អូនទៅហើយ"Tae តបទៅនាយកម្លោះ មុននិងថើបមាត់នាយបន្តិច រួចក៏ដើរចូលទៅក្នុងសាលាបាត់

"Taehyung!!"Jihyun ដែលទើបតែមកដល់ក៏ឃើញរាងតូចនៅក្នុងឡានជាមួយនឹងJk តែមិនហ៊ានទៅរាក់ទាក់ ទាល់តែTaeដើរចូលមកក្នុងសាលាទើបហៅរាងតូចបង្អាក់ដំណើរ

"Jihyun!!...លោកក៏ទើបតែមកដល់ដែរហេស៎"Tae ក្រោយពីលឺមានអ្នកស្រែកហៅខ្លួនក៏ងាកទៅមើលទើបដឹងថាជាJihyunសោះ Taeញញឹមបន្តិចមុននិងដើរទៅរកគេស្របពេលដែលគេដើរមករករាងតូចដូចគ្នា

"អឹម...ខ្ញុំទើបតែមកពីយកឡានទៅទុកមុននេះឯង ពេលត្រឡប់មកវិញក៏ឃើញTae ដើរតែម្នាក់ឯង ទើបហៅគ្រាន់បានគ្នាដើរទៅថ្នាក់ជាមួយ..."Jihyun ងក់ក្បាល ផ្ដល់ជាចម្លើយត្រឹមត្រូវដល់Tae ពួកគេបណ្ដើរគ្នាទៅថ្នាក់ទាំងមាត់និយាយមិនឈប់ មើលទៅពួកគេស្និទ្ធស្នាលគ្នាណាស់ អ្នកមិនដឹងប្រាកដជាថាពួកគេជាសង្សារនិងគ្នាមិនខាន តែអត់ទេគ្រាន់តែជាមិត្តនិងគ្នាប៉ុណ្ណោះ

"មើលទៅពួកគេស្និទ្ធស្នាលគ្នាណាស់់ Riki "RaMi ដែលត្រូវជាមិត្តជិតស្និទ្ធរបស់Riki ក៏និយាយឡើងក្រោយពីបានឃើញសកម្មភាពរបស់ Jihyun និង Tae

"ហឹស...វាប្រហែលជាចង់ប្រកាសសង្គ្រាមជាមួយនឹងយើងហើយ"Riki ក្ដាប់ដៃយ៉ាងណែនមើលទៅកម្លោះទាំងពីរដែលដើរបណ្ដើរគ្នាទៅថ្នាក់នោះ

Sung Riki នាងជាកូនរបស់នាយកសាលានៅទីនេះ នាងមានចរិតក្អេងក្អាង ក្រអឺតក្រទម ចូលចិត្តមើលងាយអ្នកដទៃ ដើររករឿងគេមិនលោះថ្ងៃ ព្រោះអាងថាជាកូននាយកសាលាគ្មានអ្នកណាហ៊ានធ្វើស្អីនាងនោះទេ ព្រោះប៉ានាងតែងកាន់ជើងនាងជានិច្ចទោះដឹងថានាងជាអ្នកខុសក៏ដោយ។Riki បានលួចស្រលាញ់ Jihyun មកបីឆ្នាំហើយតាំងពី នាយចូលមករៀននៅទីនេះមកម្ល៉េះ ថ្ងៃមួយ Riki បានសារភាពប្រាប់នាយដូចគ្នា តែ Jihyun បដិសេធព្រោះតែចរិករបស់នាងនិងឯង។ តែនាងនៅតែមិនបោះបង់ចោល នាងតាមយកចិត្ត Jihyun គ្រប់ពេលទោះបីជាដឹងថា Jihyun មិនខ្វល់ជាមួយនឹងនាងក៏ដោយ Riki តែងតែវៃធ្វើបាបស្រីៗណាដែលមករញេរញៃជាមួយនិង Jihyun រាល់ពេលទើបគ្មានមនុស្សស្រីណាហ៊ានមកចូលជិត Jihyun ទៀតនោះទេ ទើបតែរាងតូចទេគឺជាមនុស្សទី1 ហើយដែលហ៊ានមកពាក់ព័ន្ធនឹងនាយ ហើយក៏ដូចលើកមុនៗនិងឯង Riki ច្បាស់ជាចាត់ការដូចស្រីអស់នោះជាមិនខាន តែនាងគិតខុសហើយដែលចង់ប៉ះរាងតូចម្នាក់នេះនោះ មិនចឹងទេសាលាប៉ារបស់នាងប្រាកដជាឈរជើងលែងបានតទៅទៀតហើយ

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now