Part 22 : វាគ្មានថ្ងៃនឹងកើតឡើងនោះទេ

3.6K 264 3
                                    

+ ពេលថ្ងៃ

នេះគឺម៉ោង11 ហើយ ជាម៉ោងដែលសិស្សទាំងអស់ត្រូវចេញទៅផ្ទះ ដោយសិស្សខ្លះគឺត្រឡប់ទៅវិញដោយ ខ្លួនឯង ចំណែកឯសិស្សខ្លះទៀតគឺនៅចាំអ្នកផ្ទះមកទទួល ហើយក៏មិនខុសអីពីរាងតូចយើងប៉ុន្មានដែរ ពេលនេះគេកំពុងតែឈរចាំឡានជុងគុកមកទទួលគេត្រឡប់ទៅភូមិគ្រឹះវិញ។

ទីត~ទីត

ថេយ៉ុង ឈរម្នាក់ឯងសុខៗ ក៏ស្រាប់តែមានឡានមួយគ្រឿងមិនដឹងជារបស់អ្នកណានោះទេ មកឈប់ពីមុខគេ

"ថេយ៉ុង នេះឯងមិនទាន់ទៅផ្ទះទៀតហេស៎.."ម្នាក់នោះគឺ ជីយ៉ុន គេទើបតែចេញពីសាលាមក រួចក៏ឃើញថេយ៍ឈរម្នាក់ឯងទើបឈប់ឡានសួរ

"គឺ ខ្ញុំចាំអោយគេមកទទួល ជីយ៉ុន មានការអីមែនទេ"ថេយ៉ុង មុនដំបូងក៏ឆ្ងល់ដែរថាជាអ្នកណាដែលមកសុីផ្លេឡានដាក់គេបែបនេះ ទាល់តែអ្នកកម្លោះខាកញ្ចក់ឡានហើយអើតក្បាលនិយាយជាមួយគេទើបដឹងថាជាមិត្តរបស់ខ្លួនសោះ

"គឺអត់មានអីទេខ្ញុំគ្រាន់តែឆ្ងល់ដែរឯងមកឈរទីនេះម្នាក់ឯង បើចឹងខ្ញុំទៅមុនហើយណា"ជីយ៉ុន ដោយដឹងចម្លើយហើយថាគេនៅឈរធ្វើអីម្នាក់ឯងនោះ ក៏សុំដកខ្លួនចេញទៅមុន

"អឹម...ទៅចុះ ថ្ងៃក្រោយជួបគ្នា"ថេយ៉ុង ងក់ក្បាល លើកដៃលាគេ ទើបនាយកម្លោះញញឹមដាក់បន្តិចរួចក៏បើកឡានចេញទៅបាត់

ងុឺត~~

"ថេយ៉ុង..."ប៊ែល ចេញមកហៅថេយ៉ុង ដែលទើបនិងមកដល់មុននេះ

"បងប៊ែល..."ថេយ៉ុង ញញឹមឡើង ដើរទៅកាន់ឡានដែលឈប់សំចតចាំគេនោះ ប៊ែលក៏បើកទ្វារឡានខាងក្រោយអោយថេយ៉ុងបង្ហាញអោយឃើញនាយកម្លោះសង្ហារអង្គុយស្ញេញដាក់គេនៅក្នុងឡាននោះ រាងតូចចូលទៅអង្គុយជិតជុងគុក ទើបប៊ែលទាញទ្វារឡានបិទវិញ

"សឺត..ចាំយូរដែរទេ..."ជុងគុក លើករាងតូចអោយមកអង្គុយលើភ្លៅ ថើបមួយខ្សឺត ទើបចោទជាសំណួរទៅរាងតូច

"មិនយូរទេ...អូនក៏ទើបតែចេញមុននេះដែរទេ"ថេយ៉ុង ផ្ដេកក្បាលទៅលើដើមទ្រូងរបស់ជុងគុក ដៃអោបចង្កេះគេជាប់ ចំណែករាងក្រាស់ក៏មិនអោយចាញ់ចិត្តដែរ គឺថាដៃអោបចង្កេះរាងតូចជាប់ នៅឆ្លៀតថើបថេយ៉ុងម្ដងម្កាលទៀត និយាយពីថាគាត់ sweet អត់ទើសក្បាលអ្នកណាទេ (អត់មានអាណិតចិត្តខ្ញុំនិងបងប៊ែលដែល អត់ល្អិតដូចគ្នាសោះ🤧)

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now