Part 20 : ប្រុសល្មោភកាម

4K 277 0
                                    

ពេលនេះប៊ែល និង ថេយ៉ុង កំពុងនៅក្នុងជណ្តើរប្រអប់ ឡើងទៅកាន់ office របស់ជុងគុក ដែលនៅខាងលើ។

ទឹង~~

"នេះ…ដល់ហើយ ថេយ៉ុងចូលទៅចុះ បងមិនបានចូលជាមួយទេណា "ប៊ែល ក្រោយពីចេញពីជណ្តើរប្រអប់ហើយក៏ជូនថេយ៍មកដល់មុខបន្ទប់ office ជុងគុក ហើយក៏អោយគេបើកចូលទៅដោយខ្លួនឯង ព្រោះនាយមិនចង់ចូលទៅធ្វើជាឆ្អឹងទទឹងករបស់ចៅហ្វាយទេ

"បាទ…អរគុណបងប៊ែលហើយ"ថេយ៉ុង តបទៅនាយប៊ែលវិញព្រមទាំងស្នាមញញឹម ។ ប៊ែល ងក់ក្បាលទទួលដឹង រួចក៏ដើរចេញទៅ

តុ~តុ

"អញ្ជើញចូល…"ជុងគុក គ្រាន់តែឆ្លើយប្រាប់ធម្មតាតែមិនបានដកភ្នែកពីការងាររបស់នាយឡើយ

ក្រាក~ក្រឹប 

អ្នកខាងក្រៅក្រោយពីបាន ទទួលការអនុញ្ញាតហើយក៏បើកទ្វារចូលមក មុននិងក្រវីក្បាលមើលទៅអ្នកដែលមាននាមជាស្វាមី នេះមិនគិតងាកមកមើលថាអ្នកណាជាអ្នកចូលមកខ្លះទេឬ យ៉ាងម៉េច ដោយខ្ជិលរំខានថេយ៍ក៏ដើរកាន់ប្រអប់បាយទៅអង្គុយលើសាឡុងតែម្ដង

"មានការអី.."ជុងគុក សួរអ្នកដែលចូលមកនោះ មករកនាយមានការអីមិចក៏មិននិយាយមក បែរជាដើរទៅអង្គុយលើសាឡុងយ៉ាងទំនង (គ្នាអត់ដឹងថាប្រពន្ធមក)

"គឺ គ្មានការអីទេ គ្រាន់តែយកបាយមកអោយអ្នកខ្លះដែលឆ្កួតនិងការងារ រហូតភ្លេចរកបាយទឹក ចូលពោះអស់ហើយ"ថេយ៉ុង ក្រោយពីបានទទួលសំណួរពីលោកប្ដីហើយ ក៏ផ្ដល់ចម្លើយអោយវិញភ្លាមៗដូចគ្នាមិនអោយចាំយូរទេ មនុស្សស្អីធ្វើការដល់ថ្នាក់ប្រពន្ធមករកហើយនៅមិនដឹងទៀត

"ថេយ៍…"ជុងគុក គ្រាន់តែលឺសម្លេងក៏ដឹងដល់ម្ចាស់បាត់ទៅហើយ នាយភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលរាងតូចមករកគេដល់ទីនេះ កំពុងតែនឹកស្រាប់ផង ឥឡូវមករកដល់កន្លែងទៀត  មិនបង្អង់យូរជុងគុក ងើបពីកៅអីធ្វើការ ដើរទៅរករាងតូចដែលកំពុងតែរៀបចំម្ហូបដាក់ដំរៀបគ្នានៅលើតុនោះ

"សឺត..សឺត នឹកណាស់ៗ..ហេតុអ្វីមកមិនប្រាប់បងមុន"ជុងគុក លើកថេយ៍ អោយមកអង្គុយលើផ្លូវ ចាប់មុខគេថើបយក ទើបពោលពាក្យថានឹកតាមក្រោយ ព្រមទាំងអោបក្រសោបកាយតូចយ៉ាងណែនៗទៀតផង ប្រហែលជានឹកខ្លាំងហើយមើលទៅ

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now