Part 33 : សន្យា

2.6K 197 0
                                    

   ក្រោយពី Tae ដើរចូលទៅក្នុងសាលាបាត់ រាងក្រាស់ក៏ដើរចូលទៅតាម ដើម្បីទៅដោះស្រាយរឿងរបស់ រាងតូចមុននេះ។ Jungkook ដើរសម្ដៅមករកទីចាត់ការទាំងទឹកមុខកំណាច ពិបាកស្មាន ពីកំហឹងក្នុងខ្លួនរបស់នាយណាស់ គ្រាន់តែរាងក្រាស់ចូលមកភ្លាមគ្រប់គ្នាដែលនៅទីនោះក៏នាំគ្នាអោនគោរព Jungkook គ្រប់គ្នាតាមថាណៈរបស់ខ្លួនដែលតូចទាបជាង ។

"សួ...សួស្តី!! លោក Jeon..."Mr.sung ដែលត្រូវជានាយកសាលាហើយក៏ត្រូវជាឪពុករបស់ Riki ដូចគ្នា បាននិយាយរាក់ទាក់ទៅកាន់រាងក្រាស់ទាំងមិនហ៊ានមើលមុខគេចំនោះទេ ព្រោះខ្លាចនិងទឹកមុខមិនរាប់ញាតិរបស់ Jungkook ណាមួយកូនស្រីរបស់គាត់បានទៅបង្ករឿងជាមួយនឹងមនុស្សរបស់នាយទៀត មើលទៅសាលាគាត់អាចឈរជើងបានដល់ថ្ងៃស្អែកដែរទេ

"មិនបាច់គួរសមទេ!! លោកច្បាស់ជាដឹងហើយមែនទេថាខ្ញុំមកលើកនេះមានការអី..."Jungkook មិនបានសាំញុាំច្រើនក៏ ចូលសាច់ការតែម្ដង ព្រោះនាយមិនមែនជាមនុស្សដែលចូលចិត្តសូញសាញច្រើន

"លោក Jeon...អត់ទោសអោយកូនស្រីខ្ញុំផងទៅ នាងនៅក្មេងមិនដឹងអីទេ ក្មេងៗឈ្លោះគ្នាក៏ជារឿងធម្មតាដែរ លោកកុំប្រកាន់ច្រើនអី..."Mr.sung លឺនាយកម្លោះសួរបែបនេះក៏ភ័យខ្លួន ទើបសុំការអធ្យាស្រ័យពីនាយខ្លះ តែសម្ដីដែលគាត់និយាយមុននេះមើលទៅរឿងដែលកូនស្រីគាត់ទៅរករឿង រាងតូចមុន គាត់ចាត់ទុកវាជារឿងធម្មតា ?? សម្ដីបែបនេះកំពុងតែកាន់ជើងកូនខ្លួនឯងច្បាស់ណាស់

"ហឹស...រឿងធម្មតា?? កូនស្រីរបស់លោកនាំគ្នីគ្នាមកព្រួតធ្វើបាបមនុស្សរបស់ខ្ញុំ... លោកបែរជាគិតថាវាជារឿងធម្មតាទៅវិញ បើចឹងពេលដែលសាលានេះត្រូវបានបិទវាក៏ជារឿងធម្មតាដូចគ្នា"Jungkook ហួសចិត្តនិងសម្ដីរបស់គាត់ជាខ្លាំង រឿងធំប៉ុណ្ណាណីគាត់បែរជាថាធម្មតា បើចឹងបើសាលាគាត់មានរឿងអ្វីកើតឡើងកុំឆ្ងល់អី គេធ្លាប់ប្រាប់ហើយថាហាមប៉ះពាល់មនុស្សរបស់គេមិនចឹងទេ ច្បាស់ជារស់មិនស្រួលហើយ តែពេលនេះកំពុងតែមានមនុស្សប្រឆាំងនិងសម្ដីរបស់នាយហើយ តើនាយគួរតែចាត់ការគេដោយរបៀបណាទើបល្អ

"អត់ទេ លោកៗ!! ខ្ញុំដឹងកំហុសហើយ លោក Jeon កុំបិទសាលារបស់ខ្ញុំអី លោកចង់អោយខ្ញុំធ្វើអ្វីក៏បាន កុំតែពាក់ព័ន្ធនិងសាលាមួយនេះបានហើយ ...ចាត់ទុកថាខ្ញុំអង្វរទៅចុះ..."Mr sung ភ័យញ័រខ្លួន ប្រញាប់ចូលទៅរកចាប់ដៃរបស់ Jungkook សុំក្ដីមេត្តា តែក៏ត្រូវអង្គរក្សឃាំងមិនអោយចូលជិតនាយបានឡើយ តែក៏ព្យាយាមនិយាយអង្វររាងក្រាស់ បើអស់ពីសាលានេះទៅគ្រួសារគាត់យ៉ាប់មិនខាន

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now