Part 26 : ប្រពន្ធ??

3K 221 0
                                    

បន្ទាប់ពីបានឡើងមកដល់ជាន់ទីបីហើយ យ៉ុនហ្គី ក៏បានក្រលេកឃើញប្អូនប្រុសរបស់ខ្លួនដែលអង្គុយនៅជ្រុងម្ខាង អង្គុយមើលទេសភាពទីក្រុងដ៏ស្រស់ត្រកាលនោះ នាយភ្ញោចញញឹមចុងមាត់ ទើបកាន់ដៃជីមីនទៅរកជុងគុក

"ជុងគុក..."យ៉ុនហ្គី មកដល់ក៏ហៅប្អូនប្រុស ធ្វើឱ្យគេផ្ដាច់អារម្មណ៍ចេញពីទេសភាពរួចងាកមកមើលមុខអ្ននហៅខ្លួនវិញ

"ហ្យុង!!នេះហ្យុង មកទីនេះដែរហេស៎"ជុងគុក រាងភ្ញាក់បន្តិចពេលឃើញបងប្រុសរបស់ខ្លួនមកទីនេះ

"អឹម...ម៉ោះជីមីន អង្គុយសិនទៅ"យ៉ុនហ្គី ងក់ក្បាលដាក់ជុងគុក ទើបទាញកៅអីអោយជីមីនអង្គុយ

"អរគុណ..."ជីមីន ញញឹមដាក់យ៉ុនហ្គី តែក៏រាងអៀនដូចគ្នាដែរនាយមកធ្វើបែបនេះ នៅមុខគេឯង គិតៗទៅប្រុសម្នាក់នេះ take care គេណាស់ ជីមីនដាក់
ខ្លួនអង្គុយកៅអី បន្ទាប់មកទើបយ៉ុនហ្គីអង្គុយតាមក្រោយ តែសកម្មភាពរបស់ពួកគេ បានធ្វើឲ្យជុងគុកឆ្ងល់ យ៉ាងខ្លាំង

"និយាយចឹង...ឯងមកទីនេះតែម្នាក់ឯងទេហេស៎..ចុះក្មេងរបស់ឯង"យ៉ុនហ្គី សួរកាត់ពេលដែលឃើញគេអង្គុយសម្លឹងមើលជីមីនមិនដាក់ភ្នែកបែបនេះ ប្រហែលជាឆ្ងល់ថាជីមីនជានរណាហើយ

"គេក៏មកដែរ..តែទៅបន្ទប់ទឹកបាត់ហើយ ប្រហែលបន្តិចទៀតនិងមកហើយ..."ជុងគុក ដកភ្នែកចេញពីជីមីន មកតបនិងអ្នកជាបងវិញ

"ឯងហៅអីញុាំរួចឬនៅ ..."

"គឺរួចហើយ...នៅតែហ្យុងនិងឯងដែលទើបនិងមកនោះ"

"ប្អូន!!"យ៉ុនហ្គី ហៅទៅបុគ្គលិកដែលឈរនៅជិតនេះ ដើម្បីកុម្មង់អាហារ

"សួស្តី លោកមីន!! ត្រូវការកម្មងអ្វីដែរ ចាស៎"បុគ្គលិកស្រី និយាយរាក់ទាក់ភ្ញៀវ រួចហុចមីនុយអោយទៅជីមីននិងយ៉ុនហ្គីម្នាក់មួយ

"ខ្ញុំយក£¢¢€$...ចុះជីមីន ចង់ញ៉ាំអីម៉េចក៏មិនកម្មង់ទៅ"យ៉ុនហ្គី សួរទៅរាងតូចដែលមិនព្រមហៅអ្វីសោះនោះ នៅធ្វើមុខស្មោញៗ ដូចមនុស្សត្រូវគេបង្ខំឱ្យធ្វើអ្វីមួយដែលខ្លួនមិនពេញចិត្តយ៉ាងចឹង

"គឺ...ខ្ញុំមិនឃ្លានទេ"ជីមីន បិទមីនុយទុកលើតុ ក្រវីក្បាលដាក់រាងក្រាស់ មិនមែនគេមិនឃ្លាននោះទេ តែគេគ្រាន់តែឃើញតម្លៃនៃមុខម្ហូបនីមួយៗនិងគេឆ្អែតបាត់ទៅហើយ ម្ហូបស្អីបានជាថ្លៃយ៉ាងនេះ

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now