Part 63 : មិនមែននៅខ្លួនមួយ តើបានន័យថាម៉េច?

2.8K 200 0
                                    

កន្លងទៅជាងមួយខែទៅហើយ ប៉ុន្តែ Jungkook នៅតែមិនទាន់ដឹងខ្លួននៅឡើយ នាយស្ថិតនៅក្រោមការតាមដានរបស់គ្រូពេទ្យ និងការមើលថែរបស់ Taehyung ដែលតែងមកនៅកំដរនាយគ្រប់ពេលមិនថាពេលថ្ងៃឬក៏ពេលយប់នោះទេ ។ ឥឡូវនេះក៏ដូចគ្នា រាងតូចកំពុងតែអង្គុយចិតផ្លែឈើញ៉ាំដើម្បីកុំឲ្យអផ្សុក អាចនិយាយបានថាវាជាទម្លាប់មួយទៅហើយ ពេលព្រឹកក៏ត្រូវជូតខ្លួនផ្លាស់សម្លៀកបំពាក់អោយប្ដី រួចទើបចាត់ការសម្អាតខ្លួនរបស់គេតាមក្រោយ បន្ទាប់ពីរួចរាល់អស់ក៏មកនិយាយជាមួយនិងប្ដីទាំងដែលអ្នកខាងណោះមិនបានតបមកវិញសូម្បីមួយម៉ាត់ ប៉ុន្តែរាងតូចក៏នៅតែបន្តនិយាយលេងជាមួយនិងនាយ ព្រោះវាអាចនិងជួយអោយនាយឆាប់ដឹងខ្លួនឡើងវិញក៏ថាបាន។

ក្រាក~~

«លោក Doctor!!»Tae ងាកទៅមើលចង់ដឹងថាជាអ្នកណាដែលបើកទ្វារចូលមក ទើបឃើញថាជា Doctor ប្រចាំខ្លួន Jungkook សោះ

«ខ្ញុំចូលមកពិនិត្យអាការៈរបស់លោក Jeon »Doctor ញញឹមបន្តិចមុននិងតបទៅរាងតូចវិញ 

«អរ…បាទ បើចឹងខ្ញុំទៅចាំនៅខាងក្រៅ»Tae ក៏ដើរចេញទៅខាងក្រៅទុកពេលឱ្យ doctor ពិនិត្យមើលអាការរបស់ Jungkook គាត់តែងមកពិនិត្យបែបនេះជាប្រចាំដើម្បីតាមដានពីសុខភាពរបស់នាយ 

ក្រោយពី Tae ចេញទៅបាត់ Doctor ក៏ចាប់ផ្តើមរៀបចំឧបករណ៍ដើម្បីពិនិត្យ ។ មួយសន្ទុះក្រោយមកគាត់ក៏ដើរចេញមកវិញ

«Doctor តើ Jungkook គាត់យ៉ាងម៉េចដែរ សុខភាពគាត់មិនអីទេត្រូវទេ រួចចុះពេលណាទើបគាត់អាចដឹងខ្លួនវិញ»Tae គ្រាន់តែឃើញ Doctor ចេញមកភ្លាមក៏ដើរទៅសួរ 

«លោក Jeon រឹងមាំច្រើនណាស់ ចំណែកឯមុខរបួសក៏ជាសះស្បើយបានច្រើនហើយដែរ ប៉ុន្តែវានៅមិនទាន់បានមួយ 100% នៅឡើយទេ ពេលនេះគាត់គ្មានអ្វីដែលគួរឱ្យបារម្ភទៀតឡើយ រង់ចាំតែថ្ងៃដែលគាត់ដឹងខ្លួនវិញតែប៉ុណ្ណោះ ខ្ញុំមិនអាចកំណត់បានថាគាត់អាចនិងដឹងខ្លួនវិញនៅពេលណានោះទេ តែវាអាចនិងឆាប់ៗនេះក៏ថាបាន គឺអាស្រ័យលើគាត់ លោកឧស្សាហ៍និយាយជាមួយនិងគាត់អោយច្រើនទៅ វាអាចជាជំនួយដែលជួយជំរុញចិត្តឱ្យគាត់ឆាប់ដឹងខ្លួនឡើងវិញបាន»Doctor ប្រាប់ទៅ Tae តាមអ្វីដែលគាត់បានតាមដានកន្លងមក ក៏ពិតមែននាយពេលនេះគឺរឹងមាំជាងមុនច្រើនណាស់អាចថាមកពីទទួលបានការព្យាបាលនិងការមើលថែបានដិតដល់ បូករួមទាំងនាយមិនមែនជាមនុស្សទន់ខ្សោយដូចអ្នកដទៃទើបអាចឆាប់ត្រលប់មកដូចដើមវិញ ប៉ុន្តែទម្រាំតែបានមកដល់ថ្ងៃនេះគ្រូពេទ្យត្រូវ Yoongi គម្រាម ដេកភ័យខ្លួនស្ទើររាល់យប់ បើសិនជួយ Jungkook. មិនបានពួកគាត់ក៏ត្រូវទៅតាម Jungkook ដូចគ្នា 

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now