Part 56 : អូនស្រលាញ់បងណាស់លោកប្ដី

3K 194 0
                                    

  + បីខែក្រោយមក

រយៈពេលបីខែកន្លងមកនេះ Jungkook មើលថែ Taehyung បានល្អណាស់ សម្ព័ន្ធភាពរបស់ពួកគេក៏កាន់តែល្អូកល្អិនជាងមុនទៅទៀត អាចនិយាយបានថាគឺកាន់តែស៊ីជម្រៅជាងមុន Jungkook និង Taehyung បានធ្វើរឿងលើគ្រែជាមួយនិងគ្នារាល់យប់ រហូតវាក្លាយជារឿងធម្មតាសម្រាប់ពួកគេទាំងពីរទៅហើយ

ចំណែកឯ Fuji នាងនៅតែប្រកាន់គោលគំនិតដូចដើមគឺត្រូវតែយក Jungkook មកធ្វើជារបស់នាងអោយបាន ។ Fuji តែងរកគ្រប់វិធីដើម្បីធ្វើបាបរាងតូច ប៉ុន្តែគិតឬថាអាចធ្វើបាបគេបានទៀតនោះ Taehyung មិនល្ងង់ឡើយ

រាងកាយតូចច្រឡឹងកំពុងតែអង្គុយនៅលើសាឡុងមើលទូរទស្សន៍តែម្នាក់ឯង ព្រោះលោកប្ដីរវល់ការងារនៅក្នុងបន្ទប់ ដោយមិនចង់រំខានទើប Tae ចុះមកខាងក្រោមរកអ្វីធ្វើកុំឲ្យអផ្សុក ប៉ុន្តែបែរជាគ្មាន ទើបគេបកមកមើលទូរទស្សន៍វិញ

«ហឹស…ធ្វើរឹកដូចជានិងម្ចាស់ផ្ទះគិតតែពីដេកសុីៗ គ្មានគិតជួយធ្វើការអ្វីនោះទេ»Fuji មិនដឹងលេចចេញមកពីកន្លៀតណាក៏មិនដឹង ដើរមកនិយាយដៀមដាមអោយរាងតូច ប៉ុន្តែTae បែរជាអង្គុយធ្វើមិនខ្វល់ចាត់ទុកសម្លេងនាងដូចជាខ្យល់កាត់ត្រចៀកយ៉ាងចឹង

«នែរ…ឯងមិនលឺយើងថាអោយឯងទេហេស៎»Fuji ស្រែកសួរទៅ Tae ទាំងចិត្តខឹង នាងថាអោយ បុ៉ណ្ណឹងហើយ ម៉េចក៏មិនតបមកនាងវិញ នេះគេគ្មានចិត្តខឹងដែលនាងថាអោយបន្តិចទេឬយ៉ាងម៉ិច

«ហាស៎…នាងថាអោយខ្ញុំឬ»Tae សួរបកទៅនាងវិញជាមួយនិងទឹកមុខឡេឡឺដូចមិនដឹងខ្យល់អីថែមទាំងលើកដៃចង្អុលមកខ្លួនឯងដើម្បីសួរនាងបញ្ជាក់ ទាំងដែលការពិតគេដឹងច្បាស់ណាស់ ប៉ុន្តែមិនចង់ជ្រលក់មាត់ជាមួយច្រើនយើង

«អឺ!! បើយើងមិនថាអោយឯង តើយើងថាអោយអ្នកណា?»Fuji ចងចិញ្ចើមឆ្ងល់ទីនេះមានតែនាងហើយនិងគេប៉ុណ្ណោះ ចេះមកសួរសំណួរប្លែកៗចឹងទៅកើត

«ក៏ខ្ញុំស្មានតែនាងថាអោយខ្លួនឯងនោះអី ដែលចូលចិត្តធ្វើខ្លួនដូចជាម្ចាស់ផ្ទះ គិតតែពីដេកសុីៗ មិនគិតជួយការងារអ្វីសោះនោះ ទាំងដែលមានសិទ្ធិត្រឹមជាប្អូនរបស់ម្ចាស់ភូមិគ្រឹះ!!»Tae មិនទុកយូរក៏ថាអោយនាងវិញតែម្ដងតែវាក៏ត្រូវម្យ៉ាងដែរ ព្រោះថាគេមិនបានដូចជាពាក្យដែលនាងនិយាយឯណា ប្រយោគទាំងអស់នេះសំតែនាងនិយាយអោយខ្លួនឯងច្រើនជាង

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now