Part 32 : គ្មានហេតុផល

2.7K 206 0
                                    

  +ត្រឡប់ទៅមុននេះ

បន្ទាប់ពី Taehyung ដើរចេញទៅបាត់ចៅហ្វាយនិងកូនចៅទាំងពីរឈ្លោះគ្នាបន្តទៀតដោយ Bell នៅឈរខាងក្រៅមិនហ៊ានចូលឡាននោះទេខ្លាចចៅហ្វាយធាក់បញ្ចេញពីឡាន ។

"អុះ...ចៅហ្វាយនោះដូចជាសៀវភៅរបស់ Tae មែនទេទាន" Bell ដែលនៅឈរកៀនឡាននោះក៏ក្រលាស់ភ្នែកឃើញមានសៀវភៅមួយក្បាលនៅកៀនឡានទើបសួរទៅ Jungkook ក្រែងលោជារបស់ Tae

"ហឹម...វាជារបស់ Tae តែពេលនេះប្រហែលជាគេចូលរៀនបាត់ហើយ"Jungkook ងាកទៅរើសសៀវភៅនោះឡើងពេលបើកមើលក៏ដឹងថាជា របស់រាងតូចពិតមែន ប្រហែលជាគេភ្លេចពេលនាយប្រលែងលេងជាមួយនៅក្នុងឡានហើយ

"បើចឹងចាំខ្ញុំអ្នកយកទៅអោយ ទាន!!" Bell ស្នើខ្លួនយកទៅអោយគេ ក្រែងលោចៅហ្វាយគេបន្ថយកំហឹងខ្លះ បើមិនចឹងទេថ្ងៃនេះមិនបានទៅធ្វើការទេមើលទៅ

"មិនបាច់!! យើងយកទៅអោយប្រពន្ធយើងខ្លួនឯង"Jungkook សម្លក់ Bell រួចក៏ដើរចុះពីលើឡានសម្ដៅចូលទៅក្នុងសាលាឯអង្គរក្សដែលបើកតាមមករហូតនោះក៏នាំគ្នារត់ចុះមកតាមដើម្បីការពារនាយ ទុកតែ ពីរបីនាក់យាមឡានប៉ុណ្ណោះ

"ចៅហ្វាយពួកគេកំពុងតែចោមរោមមើលអ្វីនិង..."Bell ដែលដើរតាមក្រោយ Jungkook នោះក៏បានឃើញមនុស្សមួយហ្វូងមិនដឹងជាកំពុងតែមើលអ្វីទេ ក៏សាកសួរទៅអ្នកកម្លោះម៉ាហ្វៀក្រែងលោគេចាប់អារម្មណ៍ទៅមើលដែរ

"មើលស្អី មើលទៅ ឯងខ្វល់ច្រើនម្ល៉េះ ... យើងមិនទៅខាតពេលអត់ប្រយោជន៍ជាមួយនិងពួកអស់និងនោះទេ ប្រញាប់យកសៀវភៅអោយប្រពន្ធយើងវិញល្អជាង"Jungkook ឆ្លើយហីៗ មិនខ្វល់ រួចក៏បន្តដំណើរទៅមុខសម្ដៅទៅរកថ្នាក់របស់ប្រពន្ធ តែក៏ត្រូវដើរកាត់ហ្វូងរបស់មនុស្សទាំងអស់នោះផងដែរ ចំណែកឯនិស្សិតដែលបានឃើញ ម៉ាហ្វៀកំណាចរូបនេះកំពុងតែដើរសម្ដៅចូលមកក៏នាំគ្នាដើរចេញ ទើបធ្វើឲ្យមនុស្សរាងស្បើយបន្តិចម្ដងៗ រហូតដល់អាចឃើញ...

"អេរ...ចៅហ្វាយនោះគឺ Taehyung តើ..."Bell ក្រោយពីស្បើយមនុស្សបានបន្តិចក៏អាចអោយឃើញរូបរាងតូចកំពុងតែឈរសម្លឹងមុខគ្នាជាមួយនិងនិស្សិតស្រីមួយក្រុមផ្សេងទៀត

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now