Part 4 : ថេយ៉ុងជាអ្នកណា...?

4.4K 351 2
                                    

+ពេលព្រឹក

ព្រឹកថ្ងៃថ្មី ព្រះអាទិត្យចាប់ផ្ដើមបញ្ចេញពន្លឺតាមតួនាទីរបស់ខ្លួន ដែលត្រូវរះបំភ្លឺដល់ពិភពលោក ដើម្បីអោយដឹងថានេះជាពេលព្រឹក។ចំណែកឯមនុស្សក៏រៀបចំខ្លួនដើម្បីទៅបំពេញកាងាររបស់ខ្លួនដូចគ្នា។ ពេលនេះយើងក្រលេកមកមើលមនុស្សដែល នៅក្នុងបន្ទប់ឯណេះវិញ យើងនឹងបានឃើញថាមានរាងកាយតូចច្រឡឹងមួយកំពុងតែពត់ពែនខ្លួន នៅលើគ្រែក្នុងបន្ទប់អ្នកបម្រើ មុននិងក្រោកឡើងទទួលយកថ្ងៃថ្មី។ អ្នកទាំងអស់គ្នាប្រកត់ជាឆ្ងល់ហើយមែនទេហេតុអីបានជាថេយ៉ុងមកគេងនៅបន្ទប់អ្នកបម្រើទៅវិញ? ក៏ព្រោះតែម្ចាស់ផ្ទះនេះអោយសិទ្ធិមកគេត្រឹមតែជាអ្នកបម្រើប៉ុណ្ណោះ(តែតមុខទៀតអាចក្លាយជាអនាគតប្រពន្ធក៏ថាបាន មែនអត់អ្នកអាន)

"ហើុយ... នេះពេលព្រឹកហើយហ៎េស" ថេយ៉ុង ស្ងាបបន្តិច មុននិងនិយាយបន្ត

" តើជីវិតខ្ញុំត្រូវជួបនិងរឿងអ្វីទៀតទៅ ...ហឹម.. ឈប់គិតទៅ ដើរមួយជំហានគិតមួយជំហាន កុំទៅគិតច្រើននាំតែឈឺក្បាល"បន្ទាប់ពីនិយាយចប់ថេយ៉ុងក៏ចូលទៅងូតទឹក ទើបចុះមកជួយការងារផ្ទះម៉ែដោះ

+ ខាងក្រោម

" ម៉ែដោះមានអ្វីអោយខ្ញុំជួយទេ" សម្លេងស្រទន់ពិរោះស្ដាប់ សួរទៅម៉ែដោះដែលកំពុងតែស្លរនោះ ធ្វើអោយគាត់ងាកមកនិយាយជាមួយនិងម្ចាស់សម្លេងវិញ

" អត់មានទេ អ្នកប្រុសតូច"ម៉ែដោះ ឆ្លើយសំណួររបស់ថេយ៉ុងភ្ជាប់ទាំងស្នាមញញឹមមកជាមួយផងដែរ

" អួយ ... ម៉ែដោះ អ្នកប្រុសអីទៅ ហៅខ្ញុំថាថេយ៉ុង ឬ ក៏ថេយ៍ធម្មតាទៅបានហើយ ព្រោះខ្ញុំត្រឹមជាអ្នកបម្រើប៉ុណ្ណោះ"ថេយ៍មានអារម្មណ៍ថារអៀសខ្លួន យ៉ាងម៉េចមិនដឹងទេ ព្រោះគេត្រឹមជាអ្នកបម្រើ អោយគាត់ហៅខ្លួនថាអ្នកប្រុសមើលតែមានជាប់សាច់ឈាមជាមួយអ្នកផ្ទះនេះចឹង

"ឈ្មោះថេយ៉ុងឬ?ពិរោះណាស់"ម៉ែដោះនិយាយទាំងភ្ញាក់ផ្អើល មនុស្សស្អីទេលោកអើយ ស្អាតក៏ស្អាត ឈ្មោះក៏ពិរោះទៀតប៉ុន្តែបែជាមកធ្វើជាអ្នកបម្រើនៅក្នុងផ្ទះនេះទៅវិញមិនសមសោះ

" ហិហិ បាទ មោះម៉ែដោះចាំខ្ញុំជួយ"ថេយ៉ុង រាងអស់សំណើចបន្តិចដែលគាត់មកភ្ញាក់ផ្អើលជាមួយនិងឈ្មោះរបស់ខ្លួន

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now