Part 10 : ខ្ញុំនឹងមើលថែលោក

4.3K 305 1
                                    

"ចុះត្រង់ដែលឯង មកដេកគងយើងនោះ មានទាំងដៃទាំងជើងអោបយើងជាប់ដូចជាតុកកែនោះ គេមិនហៅថាកេងចំណេញទេហេស៎"ជុងគុកនិយាយផង ធ្វើកាយវិការផង ដើម្បីអោយគេដឹងថារាងតូចកេងចំណេញលើគេយ៉ាងម៉េចខ្លះ

"អឺ..ហិហិ…បើចឹងចាត់ទុកថារួចគ្នាទៅចុះ "ថេយ៉ុង សើចទាំងមិនសូវសមព្រោះខ្លួនជាអ្នកដែលទៅកេងចំណេញលើគេមុន

"រួចបានយ៉ាងម៉េច!!នេះឯងធាក់យើងធ្លាក់ពីលើគ្រែណា ពេលនេះចង្កេះយើងឈឺណាស់ ប្រហែលជាដើរមិនកើតផងក៏មិនដឹង"ជុងគុក ធ្វើមុខស្អុយ រួចស្រួលៗចឹង ហេស៎ ធាក់គេឡើងចង់បាក់ចង្កេះទៅហើយ មិនបានទេត្រូវតែមានសំណង

"គឺ…លោក ខ្ញុំគ្មានចេតនាចង់ធាក់លោកពិតមែន មកពីពេលនោះខ្ញុំភ្ញាក់ ដែលមានគេមកប៉ះពាល់ខ្លួនប្រាណរបស់ខ្ញុំ ព្រោះខ្ញុំជាមនុស្សដែលកំណាញ់ខ្លួនខ្លាំងណាស់ ទើបជ្រុលជើងធាក់លោកតែម្ដងទៅ ហិហិ…"ថេយ៉ុង ខំរកលេសដោះសារថាខ្លួនមិនបានតាំងចិត្តក៏ជាការពិតគេមិនបានតាំងចិត្តពិតមែន តែក៏សប្បាយចិត្តដូចគ្នាព្រោះគេគុំនិងជុងគុកយូរហើយ 

"មិនបានតាំងចិត្តចឹងឬ មានតែខ្មោចទេដែរជឿឯងនោះ "ទោះស្បថទៀតក៏នាយមិនជឿដែរ មនុស្សមិនដែលទាំងត្រូវគ្នាផងដល់គេកេងចំណេញបែបនេះអ្នកណាមិនខឹង អ្នកណាមិនចង់វៃនោះ??

"លោកខ្ញុំនិយាយពិតមែនណា ខ្ញុំគ្មានបំណងចង់ធាក់លោកទេ "ថេយ៉ុង ចូលទៅចាប់ដៃនាយមកកាន់ ធ្វើមាត់ពេបដូចក្មេងដឹងកំហុសដាក់នាយ ធ្វើអោយជុងគុក គ្រឿតនិងរាងតូចសឹងតែចាប់ក្រញិចទៅហើយតែមិនហ៊ានខ្លាចត្រូវរន្ទះជើង ថេយ៉ុងទៀត

"តែឯងក៏ធាក់រួចហើយ"ជុងគុក បែរមុខចេញ នាយខ្លាចទប់អារម្មណ៍មិនបាននិងអាមុខ cute , cute នេះ តែក៏រាងមួម៉ៅណាស់ដែរ នេះគ្មានបំណងចង់ធាក់ពិននិងទៅហើយបើតាំងចិត្តវិញនាយប្រហែលជាក្រោកពីគ្រែលែងរួចហើយទេដឹង

"ឥឡូវចេះចុះ  ខ្ញុំនិងមើលថែលោក ទុកជាការប៉ះប៉ូវ យ៉ាងម៉ិចដែរយល់ព្រមទេ"ថេយ៉ុងគិតមួយសន្ទុះមុននឹងដាក់សម្នើរទៅនាយ ព្រោះខ្លួនជាអ្នកធ្វើអោយគេឈឺចឹងហើយត្រូវតែទទួលខុសត្រូវ ។

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now