Part 40 : អាក្មេងបោកប្រាស់

2.6K 180 0
                                    

ចំណែក Tae និយាយអ្វីលែងចេញបានត្រឹមសម្រក់ទឹកភ្នែក សម្លឹងមុខ Jungkook ខកចិត្តនិងនាយដែលជឿលើអ្នកដទៃជាងជឿលើគេដែលមាននាមជាប្រពន្ធ រាងក្រាស់ចោទថាគេក្បត់ទាំងមិនដឹងឡើយថាក្មេងម្នាក់នេះជួបប្រទះអ្វីមកខ្លះទម្រាំតែរត់មកផ្ទះបាន ពេលបានឃើញប្ដីក៏សប្បាយចិត្តគិតថានិងអស់ទុក្ខអស់ភ័យ តែផ្ទុយទៅវិញរាងតូចត្រូវជួបរឿងដែលនឹកស្មានមិនដល់ ត្រូវគេចោទប្រកាន់ថាលួចមានសាហាយទៅវិញ មិននឹកស្មានសោះ ត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ អ្វីៗត្រូវបានផ្លាស់ប្ដូរ ដោយសារការយល់ច្រឡំរបស់លោកប្ដី។

«លោកម្ចាស់!! បន្ទប់ខ្ញុំរៀបចំរួចរាល់ហើយចាស៎…»Mai(ម៉ៃ) ដែលទទួលបញ្ជាពីរាងក្រាស់អោយទៅប្រមូលសម្ភារៈរបស់ Tae ចេញអោយអស់នោះក៏ត្រឡប់មកវិញជាមួយនិង ខោអាវរបស់រាងតូចដើម្បីយកទៅដាក់នៅបន្ទប់អ្នកបម្រើវិញ 

«រឿងការសិក្សារបស់ឯង យើងធ្លាប់និយាយហើយថាជួយឯងរៀនអោយបានចប់… មនុស្សយើងមិនក្រលាស់សម្ដីនោះទេ យើងនិងជួយ…តែពេលដែលឯងរៀនចប់ពេលណាត្រូវមកធ្វើជាអ្នកបម្រើក្នុងផ្ទះនេះវិញ ដើម្បីសងបំណុលយើង»Jungkook មិនបានខ្វល់ពីសម្ដីរបស់ Mai តែងាកមកស្រដីម៉ាត់ៗ យ៉ាងដាច់អហង្ការដាក់រាងតូច យ៉ាងណាក៏នាយមិនបណ្ដោយឲ្យរាងតូចចេញពីជីវិតនាយបានដែរ ដរាបណា Tae មិនទាន់ឈឺចាប់ដូចដែលនាយកំពុងតែឈឺនៅពេលនេះ ចប់សម្ដី Jungkook ក៏ដើរទៅខាងលើបាត់ទុកអោយនាយតូចកំសត់អង្គុយយំមើលដំណើររបស់នាយតែម្នាក់ឯង

«Tae!! ក្រោកមកចាំម៉ែដោះជូនទៅសម្រាក…»ម៉ែដោះ ចូលទៅជួយលើក Tae ឡើង មុននេះគាត់ក៏នៅក្នុងហេតុការណ៍នេះដូចគ្នាតែគាត់ជួយអ្វីមិនបាននោះទេ ព្រោះគាត់ត្រឹមជាអ្នកបម្រើមិនអាចចេះដឹងរឿងចៅហ្វាយនាយបានឡើយ

«បាទ…»Tae ជូតទឹកភ្នែកចេញ ប្រឹងក្រោកឡើងទាំងគ្មានកម្លាំងកំហែង ដើរទៅតាមម៉ែដោះទៅរកកន្លែងចាស់ដែលគេធ្លាប់រស់នៅពេលមកដល់ទីនេះដំបូង 

ក្រាក~

«Tae …បន្ទប់បងបានរៀបចំអោយឯងរួចអស់ហើយ បើឯងខ្វះខាតអី ប្រាប់បងបានណា…»Mai ពេលឃើញរាងតូចចូលមកក៏ដើរទៅរកគេ ព្រមទាំងនិយាយផ្ដែផ្ដាំគេតែម្ដង យ៉ាងណាក៏ស្រឡាញ់ទុកដូចជាប្អូនទៅហើយ ចិត្តបារម្ភក៏មានទៅតាមនិងដូចគ្នា

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now