Part 41 : អូនស្រមៃខ្ពស់ពេកហើយ

2.7K 199 0
                                    

ដោយសារតែការយល់ច្រឡំមួយ បានធ្វើអោយជីវិតរបស់ក្មេងម្នាក់ដែលទើបតែទទួលបានភាពកក់ក្តៅ ស្គាល់អ្វីដែលហៅថាក្ដីសុខ និងសុភមង្គល ដូចជាគេ ប៉ុន្តែពេលនេះអ្វីៗត្រូវបានរលាយអស់ហើយ Taehyung ត្រូវត្រលប់មកជាក្មេងពីមុនវិញ។ ក្មេងដែលខ្វះភាពកក់ក្តៅ ក្នេងដែលទទួលរងនូវការធ្វើបាបពីអ្នកដែលធ្លាប់ពោលពាក្យថាស្រឡាញ់មកកាន់គេ គ្រប់យ៉ាងវាត្រូវបានផ្លាស់ប្តូរអស់ហើយ។

Taehyung ក្រោយពីរៀបចំខ្លួនរួចរាល់ក៏ត្រូវចេញទៅរកឡានក្រុងដើម្បីជិះទៅរៀនដោយខ្លួនឯង ព្រោះពេលនេះគេមានឈ្មោះជាអ្នកបម្រើ គ្មានសិទ្ធិអីប្រើប្រាស់របស់ក្នុងភូមិគ្រឹះនេះនោះទេ ប៉ុន្តែជាអកុសល គឺឡានក្រុងចេញទៅអស់ហើយ ដូច្នេះមានតែវិធីម្យ៉ាងគឺដើរទៅរៀន ។ រាងតូចរត់ផងដើរផង ដើម្បីឲ្យឆាប់ដល់សាលា ណាមួយសាលានេះក៏មិនមែនជិតដែរ បែបនេះហើយទើប Tae ត្រូវចំណាយពេលអស់ជិតមួយម៉ោង ទម្រាំតែដល់សាលា គេសឹងដួលសន្លប់ទៅហើយ ហត់ក៏ហត់ នៅមិនទាន់បានអាហារចូលពោះសូម្បីតែបន្តិច។

«សុំទោសផង អ្នកគ្រូ!! ដែលខ្ញុំមកយឺត...»Tae ដកដង្ហើមសឹងមិនដល់គ្នា រាងតូចសឹងតែទន់ជង្គង់ដួលទៅហើយ តែក៏ខំប្រឹងតោងទ្វារជួយធ្វើជាលំនឹងអោយគេ

«មិនអីទេ លើកនេះអ្នកគ្រូអនុគ្រោះអោយ...តែបើមានលើកក្រោយទៀត អ្នកគ្រូនិងធ្វើតាមវិន័យរបស់សាលាហើយ...ចូលទៅកន្លែងអង្គុយរបស់ប្អូនចុះ»Teacher ដំបូងក៏ចង់ពិន័យគេដូចគ្នាដែលមករៀនយឺតបែបនេះ តែដល់ពេលឃើញសភាពរបស់ Tae ហើយគាត់ក៏ព្រមលើកលែង អោយដាក់ទោសយ៉ាងម៉េចបើសូម្បីតែកម្លាំងឈរក៏គ្មានផងនិង ចុះបើគាត់ដាក់ពិន័យទៀត មិនសន្លប់បាត់ទៅហើយទេហេស៎

«បាទ...អរគុណណាស់ អ្នកគ្រូ»Tae ញញឹមសប្បាយចិត្តមុននិងអោនអរគុណគាត់ពីរបីដង ទើបដើរចូលទៅកន្លែងអង្គុយរបស់ខ្លួន

Skip______

# JEON'G

កម្លោះសង្ហារសាច់ចាំងដែលមាននាមជា CEO នៃ JEON'G កំពុងតែបោះជំហានចូលទៅក្នុងក្រុមហ៊ុនទាំងឬកពារអង់អាច បូករួមទាំងរាងកាយដ៏ Perfect របស់នាយធ្វើឱ្យស្រីៗឃើញហើយបាក់ស្រឹបៗតែម្ដង ទាស់ត្រង់បន្តិចមុខមិនរីក ដូចជាខឹងអ្នកណាមកចឹង។

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now