Part 42 : ខ្ញុំនិងទៅរក Jisun

2.6K 180 1
                                    

  @ J.K'club

បន្ទាប់ពីចេញពីក្រុមហ៊ុនមកគឺអ្នកកម្លោះសង្ហារ Jungkook មកសង្ងំផឹកស្រានៅក្លឹបតែម្នាក់ឯង ព្រោះមិនដឹងទៅភូមិគ្រឹះធ្វើអី បើរាល់ដងគេប្រញាប់ទៅក៏ព្រោះតែរាងតូច ចុះពេលនេះ? តើនាយប្រញាប់ដើម្បីអី ចឹងមានតែមកមើលក្លឹបរបស់នាយតាមទម្លាប់ពីមុន។

«សួស្ដី!! តើ...ខ្ញុំអាចសុំអង្គុយផងបានដែរទេ»សម្លេងស្រួយស្រេះបានបន្លឺឡើង បង្ហាញអោយឃើញរូបរាងស្រីក្រមុំ ស្លៀកពាក់សុិចសុី បបូរមាត់ក្រហមច្រាល ក្នុងដៃមានកាន់កែវស្រា កំពុងតែឈរញញឹមមកអ្នកកម្លោះ

«អញ្ជើញ...»Jungkook គ្រាន់តែចេញមកនាយដឹងបាត់ទៅហើយថានាងមានបំណងអីនោះ ទើបព្រមអោយនាងអង្គុយជាមួយ យ៉ាងណាចំណីមកដល់មាត់ទៅហើយ បើបោះចោលមានតែភ្លើ

«ចាស៎...អរគុណ»Girl លឺបែបនេះក៏ញញឹម រួចក៏ចូលទៅអង្គុយជិតរាងក្រាស់

«លោកមកតែម្នាក់ឯងទេហេស៎...»Girl ដោយឃើញថាស្ងាត់ពេកក៏ធ្វើជាសួរនាំនាយ ណាមួយចង់អូសក្រឡានាយផង ខំដាក់ទុនមករកដល់កន្លែងបែបនេះហើយ នាងមិនអោយ Jungkook រួចពីដៃនោះទេ

«ដូចដែលនាងឃើញ...»Jungkook ឆ្លើយតបទៅនាងវិញទាំងសោះកក្រោះ ធ្វើដូចមិនចាប់អារម្មណ៍នឹងនាងចឹង

«ហឹម...ខ្ញុំក៏ដូចគ្នា ពិតជាអផ្សុកណាស់»

«ហឹស...បើចឹងក៏រកអ្វីដែលសប្បាយៗ ធ្វើទៅ»Jungkook ញញឹមចុងមាត់ ទើបសាកធ្វើជាបបួលនាងលមើល

«ល្អ...ចាំខ្ញុំកំដរលោកទៅចុះ យ៉ាងម៉េចដែរ»Girl ក្នុងចិត្តសប្បាយមិនស្ទើរនោះទេ ងាយឯណាមកចាប់មនុស្សប្រុសបានសង្ហាហើយថែមទាំងមានបែបនេះនោះ

«ទៅចាំខ្ញុំនៅបន្ទប់មុនទៅ...»Jungkook ងក់ក្បាលយល់ព្រមតាមសំណើរបស់នាង មុននិងបក់ដៃហៅបុគ្គលិករបស់នាយដែលឈរនៅជ្រុងម្ខាងអោយនាំនាងទៅបន្ទប់ដែលមាននៅក្នុងក្លឹបនេះ តែមិនមែនជាបន្ទប់របស់នាយឡើយ ចំណែកស្រីស្រស់ក៏ញញឹមមុខសុិចដាក់នាយបន្តិច ទើបងើបទៅតាមបុគ្គលិកនោះបាត់ទៅ

«ហឹស...អាឡូ!! Bell... ជួយអោយកូនចៅរបស់ឯងម្នាក់ទៅបន្ទប់លេខ 203 ...មានភ្ញៀវកំពុងតែរង់ចាំ ប្រាប់វាបម្រើនាងអោយល្អផង»Jungkook ពេលនាងចេញទៅក៏សើចហួសចិត្ត នាយធ្លាប់ប្រាប់ហើយថាស្រីដែលនាយដេកជាមួយត្រូវតែថ្មី មិនមែនរបស់ដែលគេនោះទេ ប៉ុន្តែដោយសារអាណិត ឃើញខំមកអោយដៃនាយដល់កន្លែងប្រហែលជាឃ្លានខ្លាំងណាស់ហើយ ទើបនាយជួយបំពេញបំណង ដោយអោយកូនចៅរបស់នាយជាអ្នកទៅជំនួសនោះអី

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now