Part 61 : បើជួយបានគឺរស់ បើជួយមិនបានគឺ...ស្លាប់!!

2.7K 178 0
                                    

ផាំងៗ~~មួយគ្រាប់កាំភ្លើងទម្លុះបេះដូង ឯមួយគ្រាប់ទៀតគឺចំកណ្តាលក្បាលតែម្ដង

រាងកាយទាំងពីរត្រូវដួលទៅលើថ្នល់ដំណាលគ្នា។ ទិដ្ឋភាពមួយនេះហាក់ធ្វើឱ្យអ្នកដែលបានឃើញហើយគឺស្លុតចិត្តយ៉ាងខ្លាំង រាងកាយស្រីក្រមុំត្រូវដេកដួលក្នុងថ្លុកឈាមដោយសារគ្រាប់កាំភ្លើងបាញ់ត្រូវបេះដូង ឯរាងកាយរបស់អ្នកកម្លោះត្រូវដេកស្លាប់ដោយសារគ្រាប់កាំភ្លើងបាញ់ចំកណ្តាលក្បាល ខណៈពេលដែលមនុស្សពីរនាក់ត្រូវដេកស្លាប់យ៉ាងអាណោចអាធ័មបែបនេះ កូនចៅរបស់ Jisun ក៏បើកឡានរត់គេចបាត់ទៅ ពេលនេះគឺនៅសល់ត្រឹមតែមនុស្សបួននាក់ប៉ុណ្ណោះ

«Fuji!!!»Tae ឧទានឡើងមួយទំហឹង ពេលដែលឃើញមនុស្សស្រីម្នាក់ដែលមានឈ្មោះជាសត្រូវបេះដូងរបស់ខ្លួន បែរយកមករងគ្រាប់កាំភ្លើងជំនួសគេទៅវិញ 

អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយ ថាហេតុអ្វីបានជា Fuji មករងគ្រាប់ជំនួស Tae ហើយតើនាងមកបានដោយរបៀបណា? ត្រលប់ទៅមុននេះបន្តិច នាងបានចេញពីភូមិគ្រឹះដើម្បីទៅដើរលេងសុីផឹកក្នុងក្លឹបជាមួយនឹងមិត្តរបស់នាងតាមទម្លាប់ ហើយកាលដែលនាងមានកាំភ្លើងជាប់និងខ្លួនក៏ព្រោះតែរឿងនេះដូចគ្នា គឺនាងជាស្រីដើរលេងយប់ទើបត្រូវមានអាវុធសម្រាប់ការពារខ្លួន ទោះនាងជាស្រីដើរលេងយប់ក៏ពិតមែនប៉ុន្តែនាងមិនដែលអោយប្រុសណាមកប៉ះពាល់នាងបានឡើយ បើពួកគេហ៊ានគឺស្លាប់។ អំឡុងពេលដែលនាងកំពុងតែបើកឡានទៅក្លឹបក៏បានមកជួបហេតុការណ៍នេះតែម្ដង រាងកាយរបស់ Jungkook ត្រូវបានត្រកងក្នុងដៃរបស់ Tae ដែលពោរពេញទៅដោយឈាម ស្របពេលនោះដែរ នាងក៏បានឃើញ Jisun លើកកាំភ្លើងបម្រុងបាញ់ទៅពួកគេទាំងពីរ ទើបនាងប្រញាប់ទាញកាំភ្លើងរត់ចុះពីលើឡាន ទៅរងគ្រាប់ជំនួសពួកគេមុននិងនាងកេះកៃបាញ់បកទៅវិញ(លក្ខណៈថារត់មករងគ្រាប់ស្របពេលដែលដៃនាងក៏កេះកៃបាញ់បកទៅវិញ )ហើយហេតុផលដែលនាងមករងជំនួស Tae ក៏ព្រោះតែមិនចង់ឃើញ Jungkook ត្រូវខូចចិត្តម្ដងទៀតដោយសារបាត់រាងតូច នាងមិនចង់ឃើញសភាព Jungkook បែបនោះម្ដងទៀត ឡើយ នាងព្រមចាញ់រាងតូចក៏បានអោយតែមនុស្សដែលនាងស្រឡាញ់មានក្ដីសុខ

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now