Part 12 : សំណង

4K 309 0
                                    

# JEON'G

តឹង~~ សម្លេងជណ្តើរយន្តបានបន្លឺឡើងផ្ដល់ដំណឹងដល់អ្នកខាងក្នុងដើម្បីអោយដឹងថាដល់ជាន់ដែលគេចង់មកហើយ។

នាយប៊ែលកម្លោះសង្ហារមិនចាញ់ចៅហ្វាយប៉ុន្មាននោះបានដើរចេញពីជណ្តើរយន្តទៅកាន់ office របស់ចៅហ្វាយ ដើម្បីយកឯកសារសំខាន់ៗ ទៅអោយជុងគុកដែលរង់ចាំនៅឯភូមិគ្រឹះ 

"អេ៎ …លោកប៊ែល ឯណាលោកប្រធាន គាត់មិនទាន់មកធ្វើការទៀតហេស៎"កញ្ញាលីលី ដែលត្រូវជាលេខា បានក្រោកដើរចេញពីកន្លែងធ្វើការរបស់ខ្លួនមកស្ទាក់នាយប៊ែលសួរ ពីលោកប្រធានដែលថ្មើរណេះហើយមិនទាន់ឃើញមកធ្វើការទៀត

"គាត់មកមិនមក វាទាក់ទងស្អីនិងនាងដែរ ការងាររបស់នាងគឺលេខា មិនមែនអ្នកសួរព័ត៌មានទេ"ស្មានថានាយមិនដឹងឬថានាងចង់ទាក់ចៅហ្វាយរបស់ខ្លួន មកធ្វើការទេតែផាត់មុខដូចពួកលេងល្ខោន ស្លៀកពាក់សិចសុីមើលតែចូលក្លឹប ដើម្បីតែអោយចៅហ្វាយខ្លួនចាប់អារម្មណ៍ តែសោកស្ដាយផងចៅហ្វាយគេមិនយកសូម្បីតែភ្នែកមើល

"រឿងអីដែលថាមិនទាក់ទង គាត់ជាមេយើង ចំណែកយើងជាកូនចៅ ចង់ដឹងពីសុខទុក្ខរបស់មេវាមានអីខុស"លីលី ស្រែកឡែតៗ ទៅនាយប៊ែលវិញ

"មិនបាច់!!ចៅហ្វាយយើងមិនត្រូវការ បំពេញតែតួនាទីនាងអោយល្អទៅបានហើយ កុំចង់ធ្វើអោយហួសតួនាទីអោយសោះ ប្រយ័ត្ននៅទីនេះលែងបានទៅ"ប៊ែល មិនអោយចាញ់ចិត្ត ឈរច្រត់ចង្កេះស្រែកតបទៅនាងវិញ

"ចង់យើងធ្វើស្អីជារឿងរបស់យើងឯងកុំមកចេះ អរ…ហើយអ្នកដែលប្រយ័ត្នឈរជើងទីនេះលែងបានគួរតែជាឯងទៅវិញទេទើបត្រូវ មិនមែនជាយើង"លីលី ជឿជាក់លើសមត្ថភាពនិងសម្រស់របស់នាងថាអាចចាប់ជុងគុកបាន ព្រោះថាមួយថ្ងៃៗ នាងខំថែស្បែកណាស់ខ្លាចមិនស្អាត

"ហឹស…ចឹងផង ជឿជាក់ម្លេះអ្នកនាងលីលី ចៅហ្វាយរបស់ខ្ញុំធ្វើការមកជាមួយគាត់យូរហើយខ្ញុំដឹងថាមនុស្សស្រីបែបណាដែលចៅហ្វាយចូលចិត្ត ហើយបែបណាដែលគាត់មិនចូលចិត្ត ដូចជានាងនេះណា…"ប៊ែល ធ្វើជាដើរក្រឡឹងលីលី ដូចកំពុងតែវិភាគពីសម្រស់របស់នាង ធ្វើអោយលីលីសម្លក់នាយសឹងជ្រុះគ្រាប់ភ្នែក

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now